កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Pro និង Xiaomi 17 Pro Max នៅលើទីផ្សារប្រទេសចិន ដោយមិនមានការដាក់លក់នៅលើទីផ្សារសកលនោះទេ។ សម្រាប់ឆ្នាំនេះ អាចនឹងមានការប្រែប្រួលហើយ ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងមានការប្តូរយុទ្ធសាស្រ្តហើយ ទៅលើស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន។

តាមការបញ្ជាក់នៅក្នុងព័ត៌មានថ្មីនៅពេលនេះ បានបង្ហាញថា Xiaomi 18 Pro អាចនឹងមានការប្រកាសចេញនៅលើទីផ្សារជាច្រើន ដែលរួមមានដូចជា អ៊ីរ៉ុប តួកី រុស៊្សុ តៃវ៉ាន់ និងជប៉ុនជាដើម។ ហើយបើមើលទៅលើរបាយការណ៌មួយទៀត គឺមានការបញ្ជាក់ថា Xiaomi 18 Pro និង Xiaomi 18 Pro Max ក៏អាចនឹងមានលក់នៅលើទីផ្សារប្រទេសឥណ្ឌា ដែលជាអ្នកជិតខាងរបស់ចិនមួយដែរ។

គួរបញ្ជាក់ថា មុននេះ មានព័ត៌មានជាច្រើនបាននិយាយថា Xiaomi 18 Pro គឺនឹងមកជាមួយនូវបន្ទះឈីប Snapdragon 8 Elite Gen 6 Pro SoC និងមានកាមេរ៉ា 200MP ចំនួន 2 គ្រាប់ ដោយមួយគ្រាប់ដែលជាកាមេរ៉ាគោលគាំទ្រដោយសិនស័រ SmartSens camera sensors ទំហំ 1/1.28-inch ។ ហើយនៅលើស្មាតហ្វូននេះក៏នឹងមានការពង្រឹងទៅលើ speakers និង Larger vibration motor ហើយនឹងងមានថ្មទំហំធំជាង 7,000 mAh, ដែលមានការគាំទ្រដោយកម្លាំងសាក 100W wired ក៏ដូចជា wireless charging ផងដែរ។
