ស្វែងរកពួកយើង:

រូបភាព Renders ថ្មីៗបញ្ជាក់ថា Xiaomi 18 Pro មានអេក្រង់លើខ្នងក្រោយស្រដៀងគ្នាទៅនឹងការបែកធ្លាយមុនអញ្ចឹង!

ដោយ

ជុំ ប៉េងលីន

20 មេសា 2026 08:39 ព្រឹក

អាន 2 នាទី

រូបភាព Renders ថ្មីៗបញ្ជាក់ថា Xiaomi 18 Pro មានអេក្រង់លើខ្នងក្រោយស្រដៀងគ្នាទៅនឹងការបែកធ្លាយមុនអញ្ចឹង!
Article image
នៅថ្ងៃនេះ មានការបែកធ្លាយនូវរូបភាព Renders ថ្មីៗជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro ថែមទៀតហើយ ខណៈដែលកាលពីមុននេះ ស្មាតហ្វូននេះ ក៏ធ្លាប់ត្រូវបានគេទម្លាយចេញនៅលើអ៊ីនធឺណិតផងដែរ។ សូមជំរាបថា សម្រាប់ការប្រកាសជាផ្លូវការទៅលើស្មាតហ្វូននេះនៅសល់ពេលជាច្រើនខែទៀតឯណោះ។ តាមរយៈរូបភាព renders ទាំងនេះ គឺមានការបង្ហាញថា ស្មាតហ្វូន Xiaomi 18 Pro នឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ជាមួយនឹងអេក្រង់ទី 2 នៅខាងក្រោយផងដែរ។

បន្ថែមពីនេះ រូបភាពបែកធ្លាយខាងលើនេះ ក៏មានការទម្លាយនូវសមាសភាគខាងក្នុងរបស់ស្មាតហ្វូននេះ ហើយការឌីស្សាញចុងក្រោយនៅមិនទាន់បញ្ជប់នៅឡើយទេ។ ស្មាតហ្វូនថ្មីនេះ អាចនឹងបំពាក់នូវប៊ូតុង AI Button សម្រាប់ដំណើរការចូលទៅកាន់មុខងារ AI ជាច្រើន ហើយវាក៏ទ្រទ្រង់នូវ One-Press Activation សម្រាប់ចូលទៅកាន់មុខងារជាច្រើនផងដែរ។ ស្មាតហ្វូននេះក៏អាចដំណើរការបានជាមួយនឹង Xiaomi Ecosystem ដែលរួមមានការគ្រប់គ្រងការងារ Smart Home Controls និងឧបករណ៍ឆ្លាតវៃជាច្រើនទៀត។

គួរបញ្ជាក់ថា កាលពីពេលមុននេះ លោក Lu Weibing ដែលជាប្រធានក្រុមហ៊ុន Xiaomi Group ធ្លាប់បាននិយាយថា ក្រុមហ៊ុន មានគោលដៅចង់បន្ថែមនូវមុខងារកាន់តែច្រើនបន្ថែមទៀតទៅលើអេក្រង់ខាងក្រោយនេះ។ អេក្រង់ខាងក្រោយនេះមានការទ្រទ្រង់ទៅលើមុខងារជាច្រើន នៅក្នុងនោះមានការបកប្រែនៅក្នុងពេលសន្ទនា ការប្រើប្រាស់ Teleprompter Mode សម្រាប់វីដេអូ និង Widgets ជាច្រើនទៀតផង។

Article image
សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូនថ្មីនេះវិក គឺមានអេក្រង់រាបស្មើជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro នេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Flagship ជំនាន់ទី 2 របស់ក្រុមហ៊ុន Qualcomm ដែលគេដឹងថា គឺជាបន្ទឈីប Snapdragon 8 Elite Gen 6 Pro ដែលប្រើប្រាស់ដំណើរការ 2nm របស់ក្រុមហ៊ុន TSMC៕