Aistaland ដែលជាម៉ាកយីហោរថយន្តអគ្គិសនីថ្មីបង្កើតឡើងដោយ GAC Group និង Huawei បានប្រកាសចេញលក់ផ្លូវការណ៍រថយន្តអគ្គិសនីដំបូងរបស់ខ្លួនម៉ូដែល GT7 ជាប្រភេទ mid-to-large pure-electronic shooting brake នៅទីផ្សារប្រទេសចិនជាមួយជម្រើសចំនួន 5 ស៊េរីផ្សេងគ្នា និងមានតម្លៃចាប់ពីខ្ទង់ $30,900 ដល់ $48,500។

Aistaland GT7 មានការឌីស្សាញរូបរាងបែប low-slung និង wide-body shooting brake design ដោយមានកន្លែងកាត់បន្ថយភាពកកិតនៃខ្យល់ចំនួន 14 កន្លែង ឬ 14 aerodynamic ដែលក្នុងរួមបញ្ចូលនូវប្រព័ន្ធ Active grille shutters និង “clam-shell” aluminium front hood ផងដែរ។ ជាពិសេសចង្កៀងរបស់ GT7 អាចដំណើរការប្រព័ន្ធចាក់បញ្ចាំងរូបភាពវីដេអូដោយប្រើនូវបច្ចេកវិទ្យា Xpixel smart projection headlights របស់ Huawei ដែលអាចបញ្ចាំងផ្ទាំងទស្សនីយភាពបានក្នុងទំហំ 120-inch។ Aistaland GT7 មានតួរខ្លួនប្រវែង 5,050mm/ ទទឹង 1,980mm/ កំពស់ 1,470mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ ប្រើប្រាស់យ៉ាន់កង់រង្វង់ 21-inch ជាមួយសម្បកកង់ប្រភេទ Pirelli P Zero tyres។

ផ្នែកកាប៊ីនរបស់ Aistaland GT7 ត្រូវបានបំពាក់ដោយប្រព័ន្ធថ្មី HarmonySpace cockpit របស់ Huawei ដោយមានបំពាក់មកនូវប្រព័ន្ធ Speaker ចំនួន 21 គ្រាប់ Huawei Sound system រួមនឹងប្រព័ន្ធបច្ចេកវិទ្យា Huawei X HUD ទំហំដល់ 88-inch។ ចំពោះប្រព័ន្ធជំនួយការបើកបរឆ្លាតវៃវិញ Aistaland GT 7 មានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃដែលគាំទ្រដោយបច្ចេកវិទ្យា Huawei Qiankun ADS 5 system ដែលមានជំនួយពីសែនស័រជំនាន់ថ្មី Huawei 896-line high-precision LiDAR និង WEWA 2.0 architecture។ ជាពិសេស GT7 ក៏មានមុខងារទំនាក់ទំនង “car-to-car” Navigation ហើយនិងប្រព័ន្ធបើកបរឆ្លាតវៃកម្រិត L3-Level ដែលបានឆ្លងកាត់ការធ្វើតេស្តសាកល្បងក្នុងរយះចម្ងាយផ្លូវដល់ 300,000 គីឡូម៉ែត្រថែមទៀតផង។

Aistaland GT7 មានជម្រើសម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ និងម៉ូទ័រអគ្គិសនីបីគ្រាប់។ ដោយម៉ូដែលប្រើម៉ូទ័រអគ្គិសនីមានកម្លាំង 340 សេះ អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 5.8 ទៅ 5.9 វិនាទី ព្រមជាមួយជម្រើស CLTC-range បើកបរបានចម្ងាយ 770km និង 900km នៅពេលសាកថ្មពេញម្តង។ ចំនែកម៉ូដែលប្រើម៉ូទ័រអគ្គិសនីបីគ្រាប់អាចផលិតកម្លាំងសរុបបានដល់ 768 សេះ អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ត្រឹមតែ 2.98 វិនាទី ហើយអាចបើកបរបានចម្ងាយពី 675km ទៅ 900km តាមស្តង់ដារ CLTC-range។ ចំពោះការសាកថ្មវិញ GT7 គាំទ្រស្ថាបត្យកម្មអគ្គិសនីកម្លាំង 800V high-voltage architecture ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 6C Ultra-fast charging សាកភ្លើងពី 10% ទៅ 80% ចំណាយពេលត្រឹមតែ 11.8 វិនាទីប៉ុណ្ណោះ។

ប្រព័ន្ធជើងក្រោមរបស់ Aistaland GT7 បានប្រើប្រាស់នូវបច្ចេកវិទ្យា Qiankun Chitu platform និង XMC digital chassis technology របស់ Huawei ដែលមានភ្ជាប់នូវប្រព័ន្ធ double-wishbone នៅកង់ខាងមុខ និង multi-link independent suspension នៅកង់ខាងក្រោយ ដែលប្រព័ន្ធនេះជួយឲ្យរថយន្តមានប្រតិកម្មឆ្លើយតបឧបសគ្គបានលឿនរហ័សត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ និងកាត់បន្ថយការប៉ះទង្គិច និងកែសម្រួលកម្ពស់រថយន្តភ្លាមៗបានប្រមាណ 20% ដែលធ្វើឲ្យការបើកបរកាន់តែមានសុខសុវត្ថិភាពខ្ពស់នៅលើគ្រប់ស្ថានភាពផ្លូវ ព្រមទាំងជួយគ្រប់គ្រងលំនឹងរថយន្តបានកាន់តែប្រសើរនៅពេលបើកបរដោយប្រើមុខងារ Mountain Pass និង Drift Mode៕