ជឿជាក់ថាក្នុងកិច្ចការងារការិយាល័យប្រចាំថ្ងៃរបស់លោកអ្នកគឺពិតជាត្រូវការជាចាំបាច់នូវការព្រីន ថតចម្លង ឬក៏ស្កែនរាល់ឯកសារសំខាន់ៗ ហើយច្បាស់ណាស់គឺលោកអ្នកពិតជាត្រូវការនូវម៉ាស៊ីនព្រីនធ័រដែលអាចបំពេញនូវតម្រូវការសម្រាប់កិច្ចការងារទាំងនោះ។ ដូច្នេះក្រុមហ៊ុន Canon បានផ្តល់នូវជម្រើសដ៏ប្រសើរបំផុតសម្រាប់លោកអ្នកជាមួយនឹងម៉ាស៊ីនព្រីនធ័រលើតុដែលមានទំហំល្មមងាយស្រួលក្នុងការទុកដាក់ ព្រមទាំងមានភ្ជាប់នូវមុខងារសំខាន់ៗដូចជាព្រីន ស្កែន និងថតចម្លងមករួចជាស្រេចនៅលើម៉ាស៊ីនតែមួយជាមួយមុខងារប្រើប្រាស់ដ៏ទំនើបៗថែមទៀតផង។
-លទ្ធភាពប្រើការលឿនរហ័សទាន់ចិត្ត
Canon LaserPrinter imageCLASS MF633Cdw ភ្ជាប់មកជាមួយនូវរ៉េមទំហំ 1GB ដែលជម្រុញអោយការប្រើប្រាស់ក្នុងការថតចម្លង ព្រីន និងស្កែនបានលឿនរហ័សទាន់ចិត្ត។ សម្រាប់ការព្រីនឯកសារសខ្មៅ ឬពណ៌ប្រភេទក្រដាស A4 គឺធ្វើបាន 18 សន្លឹកក្នុងមួយនាទី និងក្រដាសប្រភេទ Letter គឺធ្វើបាន 19 សន្លឹកក្នុងមួយនាទី។ សម្រាប់ល្បឿនក្នុងការព្រីនចេញលើដំបូង (FPOT) គឺប្រមាណជា 10.9 ទៅ 12.0 វិនាទីសម្រាប់ក្រដាស A4 ទាំងឯកសារសខ្មៅ និងពណ៌ និងប្រមាណជា 10.7 ទៅ 11.9 វិនាទីសម្រាប់ក្រដាស Letter ។ ចំនែកទំហំរីសូលូហ្ស៊ីនដែលវាទ្រទ្រង់បានគឺចាប់ពីរ 600x600dpi ទៅ 1,200x1,200dpi ហើយវាក៏មានប្រព័ន្ធព្រីនត្រឡប់ស្វ័យប្រវត្តិ “auto Duplex Printing” ដែលអាចធ្វើការព្រីនក្រដាសបានសងខាងថែមទៀតផង។
-ផលិតឡើងដើម្បីផ្តល់នូវភាពងាយស្រួលក្នុងប្រើប្រាស់
សម្រាប់ការប្រើប្រាស់ជាមួយម៉ាស៊ីនព្រីនធ័រ Canon LaserPrinter imageCLASS MF633Cdw គឺមានភាពងាយស្រួលបំផុតមិនស៊ាំញាំច្រើនឡើយ។ វាបំពាក់មកជាមួយនូវកញ្ចក់អេក្រង់បង្ហាញដែលមានទំហំ 5.0 អ៊ីងប្រភេទពណ៌ LCD Touchscreen Display នៅផ្នែកខាងមុខសម្រាប់បង្ហាញនូវរាល់មុខងារប្រើប្រាស់ និងសម្រាប់កំនត់ទៅលើរបៀបនៃការប្រើប្រាស់តាមអ្វីដែលយើងចង់បាន ហើយក៏សម្រាប់បង្ហាញនូវរាល់ព័ត៌មានទាំងឡាយនៅពេលមានបញ្ហាដូចជាជាប់ក្រដាស ឬអស់ទឹកថ្នាំជាដើម។
ហើយអ្វីដែលកាន់តែងាយស្រួលជាងនេះទៅទៀតយើងក៏អាចធ្វើការព្រីន ឬស្កែនឯកសារ រូបភាព ឬក៏មាតិកានៅលើគេហទំព័រចេញពីស្មាតហ្វូនទៅកាន់ព្រីនធ័របានយ៉ាងងាយស្រួលដោយគ្រាន់តែដំឡើងកម្មវិធី Canon Printing App នៅលើស្មាតហ្វូនរបស់យើងដែលវាអាចដំណើរការបានទាំង iOS និង Android។ ជាមួយបច្ចេកវិទ្យា Canon’s SEND Technology ដែលអនុញាតិអោយយើងធ្វើការស្កែនរាល់ឯកសារសំខាន់ៗរួចធ្វើការផ្ញើចូលទៅកាន់នរណាម្នាក់ ឬច្រើននាក់ ឬក៏ចូលទៅទុកក្នុង Share Folder នៅលើម៉ាស៊ីនកុំព្យូទ័រដោយផ្ទាល់តែម្តង។
-ងាយស្រួលក្នុងការដំឡើង និងការតភ្ជាប់
ដោយសារតែម៉ាស៊ីនព្រីនធ័រស៊េរីថ្មីមួយនេះមានទំហំតូចល្មមដូច្នេះវាផ្តល់នូវភាពងាយស្រួលក្នុងការទុកដាក់នៅក្នុងការិយាល័យ ឬកន្លែងធ្វើការផ្ទាល់ខ្លួនរបស់លោអ្នកដោយវាមិនត្រូវការកន្លែងទំនេរធំឡើយ។ ចំនែកការតភ្ជាប់សម្រាប់ការព្រីនវិញគឺវាអាចធ្វើឡើងបានច្រើនរបៀបដូចជាការភ្ជាប់ដោយផ្ទាល់ជាមួយម៉ាស៊ីនកុំព្យូទ័រតាមរយះរន្ធ USB Virtual Printer port, តាមរយះខ្សែ Network LAN ជាមួយរន្ធ Gigabit Ethernet port និងតាមរយះប្រព័ន្ធឥតប្រើខ្សែ Wireless LAN (Wi-Fi) ក៏បាន។ បន្ថែមពីនេះវាក៏មានបច្ចេកវិទ្យា Wireless Direct ដែលអាចធ្វើការភ្ជាប់ទៅកាន់ស្មាតហ្វូនដើម្បីធ្វើការព្រីនឯកសារ ឬរូបភាពដោយមិនចាំបាច់ភ្ជាប់ជាមួយ Wireless Router នៅកន្លែងការងាររបស់យើងថែមទៀតផង។
-ប្រភេទទឹកថ្នាំដែលត្រូវប្រើ និងចំនួនក្រដាស
សម្រាប់ប្រភេទទឹកថ្នាំដែលត្រូវប្រើជាមួយ Canon LaserPrinter imageCLASS MF633Cdw គឺជាប្រភេទម្សៅស៊េរី Cartridge 045 ដែលមាន 4 ពណ៌ (ខ្មៅ ក្រហម លឿង ខៀវ)។ សម្រាប់ការព្រីន និងថតចម្លងឯកសារសខ្មៅគឺធ្វើបានចំនួន 1,400 សន្លឹក និងការព្រីន ឬថតចម្លងឯកសារពណ៌ធម្មជាតិគឺធ្វើបានចំនួន 1,300 សន្លឹក ហើយសម្រាប់លទ្ធភាពប្រើប្រាស់ក្នុងការថតចម្លង និងព្រីនប្រចាំខែគឺវាអាចធ្វើបានដល់ទៅ 30,000 សន្លឹក៕