no-alternative title
no-alternative title
no-alternative title
no-alternative title

Epson EcoTank L14150 A3+ ម៉ាស៊ីនព្រីនធ័រខូល័រខ្នាតតូចមានមុខងារប្រើប្រាស់ច្រើនយ៉ាងដែលល្អបំផុតសម្រាប់ការងារក្នុងអាជីវកម្មខ្នាតតូចរបស់លោកអ្នក

ប្រសិនបើលោកអ្នកកំពុងត្រូវការប្រើប្រាស់នូវម៉ាស៊ីនព្រីនឯកសារពណ៌ដែលមានទំហំតូចងាយស្រួលទុកដាក់ និងងាយស្រួលក្នុងការប្រើប្រាស់ជាមួយមុខងារច្រើនយ៉ាង Epson EcoTank ម៉ូដែល L1450 A3+ គឺជាជម្រើសថ្មីដ៏ល្អបំផុតសម្រាប់លោកអ្នក។ ជាមួយនឹងម៉ាស៊ីនព្រីនធ័រខូល័រខ្នាតតូចតែចិត្តធំមួយនេះនឹងជួយជម្រុញអោយការងារប្រចាំថ្ងៃលោកអ្នកដំណើរការបានរលូនព្រមទាំងជួយសន្សំសំចៃបានកម្រិតខ្ពស់ថែមទៀតផង។ Epson EcoTank L1450 A3+ មានមុខងារច្រើនយ៉ាងតម្រូវបានតាមការប្រើប្រាស់របស់លោកអ្នកដូចជាការព្រីន កូពី ស្កែន និងហ្វាក់ឯកសារជា PDF បានទាំងសខ្មៅ និងពណ៌។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីនព្រីនធ័រខូល័រតូចមួយនេះប្រើប្រាស់ទឹកថ្នាំប្រភេទ Ink ចំនួន 4 ពណ៌គឺពណ៌ផ្ទៃមេឃ (Cyan), ក្រហម (Magenta), លឿង (Yellow) និងខ្មៅ (Black) ជាមួយនឹងប្រព័ន្ធម្ជុលបាញ់ទឹកថ្នាំប្រភេទ PrecisonCoreTM Printhead ដែលមានលទ្ធភាពអាចអោយយើងព្រីនឯកសារសខ្មៅបាន 7,500 ទំព័រ និងឯកសារពណ៌បាន 6,000 ទំព័រ។

ហើយសម្រាប់ការព្រីនឯកសារវិញគឺវាធ្វើបានកម្រិតទំហំ 4800x1300px, កូពីឯសារទំហំ 600x600px និងស្កែនឯកសារទំហំ 1200x2400px  ដោយប្រើមុខងារ Epson SmartScan ព្រមទាំងអាចព្រីនឯកសារជាក្រដាសខ្នាត A3 បានផងដែរ។។ បន្ថែមពីនេះវាមាន មុខងារ Automatic duplex printing ដែលអាចព្រីនឯកសារត្រឡប់សងខាងបានថែមទៀផង ដូច្នោះ វាពិតជាជួយសន្សំសំចៃការប្រើប្រាស់ក្រដាសបានមួយផ្នែកបន្ថែមទៀត។ 

Epson EcoTank L1450 A3+ មាន memory ទំហំ 1.1MB អាចព្រីនឯកសារពណ៌បាន 24 សន្លឹក និងសខ្មៅបាន 38 សន្លឹកក្នុងមួយនាទី។ ព្រីនធ័រនេះមានអេក្រង់ពណ៌ប្រភេទ LCD Touch ទំហំ 2.7 អ៊ីញសម្រាប់មើលកំនត់មុខងារប្រើប្រាស់ទូទៅ។ សម្រាប់ការតភ្ជាប់វិញគឺវាមានរន្ធដោតខ្សែ USB2.0, Ethernet RJ45 ជាលក្ខណៈ Local Network ប្រើ TCP/IPv4/IPv6,  Wi-Fi/ Wi-Fi Direct និងទ្រទ្រង់ការភ្ជាប់ដំឡើងបានជាមួយម៉ាស៊ីនកុំព្យូទ័រចាប់ពី Windows XP/Vista/7/8/8.1/10, Windows Server ចាប់ពី  2003/2008/2012/2016/2019 និង MacOS X ចាប់ពី v10.6.8 ឡើងទៅ។

ជាងនេះទៅទៀតលោកអ្នកក៏អាចធ្វើការតភ្ជាប់សម្រាប់ព្រីនឯកសារចេញពីទូរស័ព្ទដៃ អ៊ីម៉ែល និង Cloud Printing ដោយប្រើនូវកម្មវិធីដូចជា Epson iPrint, Epson Email Print, Remote Print Driver, Scan to Cloud, Apple AirPrint និង Mopria Print service ជាដើម ដូចនេះ គឺពិតជាផ្តល់ងាយស្រួលប្រើប្រាស់ ព្រមទាំងសន្សំសំចៃពេលវេលា និងថវិកាបានច្រើនមែនទែន នៅពេលដែលមានម៉ាស៊ីនព្រីនធ័រខូល័រ Epson EcoTank L1450 A3+ នៅក្នុងបន្ទប់ការិយាល័យធ្វើការរបស់លោក៕

អាចរកជាវបាននៅ៖  Smartcam electronic solution ឬចូលតាម Link: https://www.facebook.com/smartcam168/ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
HONOR សម្ពោធជាផ្លូវការណ៌នូវថេប្លេតស៊េរីថ្មី PAD X8a នៅលើទីផ្សារប្រទេសកម្ពុជា ជាមួយតម្លៃធូថ្លៃ និងមានការផ្តល់ជូនពិសេសបំផុត

HONOR សម្ពោធជាផ្លូវការណ៌នូវថេប្លេតស៊េរីថ្មី PAD X8a នៅលើទីផ្សារប្រទេសកម្ពុជា ជាមួយតម្លៃធូថ្លៃ និងមានការផ្តល់ជូនពិសេសបំផុត

ដោយ ប៉េងលីន
Galaxy S25 Slim នឹងក្លាយជាសមាជិកថ្មីនៃ Galaxy S25 Series ដែលបង្ហាញខ្លួននៅលើទីផ្សារសកល

Galaxy S25 Slim នឹងក្លាយជាសមាជិកថ្មីនៃ Galaxy S25 Series ដែលបង្ហាញខ្លួននៅលើទីផ្សារសកល

ដោយ ប៉េងលីន
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X6 នឹងបង្ហាញវត្តមាននៅកម្ពុជាឆាប់ៗនេះហើយ!

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X6 នឹងបង្ហាញវត្តមាននៅកម្ពុជាឆាប់ៗនេះហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Range Rover ស៊េរីឆ្នាំ 2025 បើកបរសាកល្បងតំបន់ក្តៅនៅអារ៉ាប់អេមីរ៉ាត

រថយន្តអគ្គិសនី Range Rover ស៊េរីឆ្នាំ 2025 បើកបរសាកល្បងតំបន់ក្តៅនៅអារ៉ាប់អេមីរ៉ាត

ដោយ ប៉េងលីន
 ASUS បង្ហាញកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី ASUS Gaming K16 (K3605) រូបរាងស្តើង ស្រាល និងធន់ក្នងការប្រើប្រាស់សម្រាប់សិស្សានុសិស្ស

ASUS បង្ហាញកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី ASUS Gaming K16 (K3605) រូបរាងស្តើង ស្រាល និងធន់ក្នងការប្រើប្រាស់សម្រាប់សិស្សានុសិស្ស

ដោយ ប៉េងលីន
ប្រូម៉ូសិនលក់បញ្ចុះតម្លៃចុងឆ្នាំ ២០២៤ របស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានត្រឡប់មកវិញហើយ!!

ប្រូម៉ូសិនលក់បញ្ចុះតម្លៃចុងឆ្នាំ ២០២៤ របស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានត្រឡប់មកវិញហើយ!!

ដោយ ប៉េងលីន