no-alternative title
no-alternative title
no-alternative title
no-alternative title

MSI សហកាជាមួយនឹង L’IMPERIAL Technology រៀបចំនូវពិធីជួបជុំជាមួយដៃគូអាជីវកម្មរបស់ខ្លួនៅ Hard Rock Café

កាលពីថ្ងៃទី 01 ខែកក្កដា ឆ្នាំ 2022 កន្លងទៅនេះ ក្រុមហ៊ុន MSI រូមសហការជាមួយនឹងក្រុមហ៊ុន L’IMPERIAL Technology ដែលជាអ្នកចែកចាយផលិតផល MSI នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវពិធីជួបជុំដៃគូអាជីវកម្ម និងអ្នកចែកចាយបន្ត រួមជាមួយនឹងម្ចាស់ហាងកុំព្យុទ័រជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅភោជនីដ្ឋាន Hard Rock Café ស្ថិតនៅក្នុងអគារ Exchange Square ក្រោមវត្តមានតំណាងក្រុមហ៊ុន MSI និងក្រុមហ៊ុន L’IMPERIAL Technology រួមនឹងភ្ញៀវកិត្តិយស ដែលជាម្ចាស់ហាងលក់កុំព្យូទ័រយ៉ាងច្រើនកុះករ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កញា Tanya Fang ដែលជាប្រធានផ្នែកលក់ផលិតផល MSI ប្រចាំនៅកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៌ថា កញ្ញាពិតជាមានភាពសប្យាយរីករាយមែនទែន ដែលបានមើលឃើញពីភាពរីកចំរើន ក៏ដូចជាការកើនឡើងចំនួនតួលេខនៃការលក់របស់ MSI ក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ ពួយយើងនឹងរួមដៃគ្នានាំមកនូវផលិតផលថ្មីៗ មានសមត្ថភាពខ្ពស់ ហើយនិងមានតម្លៃកាន់តែល្អថែមទៀតមកកានទីផ្សារកម្ពុជា។

ជាមួយគ្នានេះ ដោយសារតែមានការជួយជម្រុញ និងជ្រោមជ្រែងរបស់ដៃគូរទាំងអស់ ទើបក្រុមហ៊ុន MSI អាចប្រកួតប្រជែងបាន និងទទួលបានលទ្ធផលល្អនៅពេលនេះ។ ដើម្បីជាការថ្លៃងអំណរគុណដល់អ្នកទាំងអស់ ដែលបានខិតខំលក់នាពេលកន្លងមក ជាពិសេសនោះ គឺនាំមកនូវភាពរីករាយ និងការរាប់អានគ្នាអោយបានកាន់តែជិតស្និតថែមទៀត។

នៅក្នុងឱកាសនោះដែរ កញ្ញា Jessica Wu ដែលជា Business Development ផ្នែក Notebook របស់ក្រុមហ៊ុន MSI ក៏បានឡើងថ្លែងនូវមតិសស្វាគន៍ និងបង្ហាញពីចំណាប់អារម្មណ៌របស់ខ្លួនទៅលើទីផ្សារកុំព្យូទ័រយួរដៃនៅប្រទេសកម្ពុជាយើងផងដែរ។

ជាមួយនឹងការរៀបចំពិធីជួបជុំដៃគូអាជីវកម្ម និងអ្នកចែកចាយបន្ត រួមជាមួយនឹងម្ចាស់ហាងកុំព្យូទ័រ នៅពេលនេះ លោក Michael ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI ប្រចាំនៅកម្ពុជា ក៏បានបង្ហាញនូវគម្រោងថ្មីៗជាច្រើនជាមួយនឹងការពង្រីកទីផ្សាររបស់ផលិតផលកុំព្យូទ័រយួដៃថ្មីៗនៅក្នុងប្រទេសកម្ពុជាយផងដែរ។ 

អ្វីដែលពិសេសនោះ នៅក្នុងព្រឹត្តិការណ៍នោះ លោក Sam Onn Phoung ដែលជាប្រធានផ្នែកផលិតផលកុំព្យូទ័រយួដៃ MSI ក៏បានបង្ហាញចេញនូវកុំព្យូទ័រយួដៃជំនាន់ថ្មីៗរបស់ចំនួនពីរម៉ូដែលសម្រាប់ទីផ្សារកម្ពុជាផងដែរ។ 

អ្វីដែលពិសេសនៅឱកាសនេះគឺ លោក ហុង លីម ដែលនាយកក្រុមហ៊ុន L’IMPERIAL Technology បានប្រកាសសម្ពោធជាផ្លូវការនូវស្លាកសញ្ញា Logo របស់ L’IMPERIAL Technology តែម្តង ហើយបន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណផងដែរ ដល់ដៃគូចែកចាយទាំងអស់ ជាពិសេសគឺ ក្រុមហ៊ុន MSI ដែលបានសម្រេចចិត្ត ចាប់ដៃគូជាមួយគ្នានៅក្នុងការនាំមកនូវផលិតផល MSI ថ្មីៗ សំរាប់ទីផ្សារកម្ពុជា ហើយនឹងបានរៀបចំនូវព្រឹត្តិការនេះឡើង ដើម្បីអោយមានការជួបជុំគ្នា ដើម្បីបង្កើននូវការភាពជិតស្និតរវាងក្រុមហ៊ុនរួមជាមួយនឹងអ្នកចែកចាយពេលនេះ ជាពិសេសនោះ គឺបានបង្ហាញនូវផលិតផល MSI សំរាប់ដៃគូចែកចាយបន្តទាំងអស់បានធ្វើតេស្ត៍ សាកល្បងដោយផ្ទាល់តែម្តង។ 

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន MSI និងក្រុមហ៊ុន L’IMPERIAL Technology បានរៀបចំនូវកម្មវិធីពិសេសៗជាច្រើន ដូចជាការផ្តល់ជូននូវពានរង្វាន់អ្នកចែកចាយឆ្នើមជាងគេ ការចាប់ឆ្នោតផ្សងសំណាង រួមជាមួយឹងការញាំអាហាររួមគ្នា ហើយនិងមានការច្រៀងរាំលេងកំសាន្តយ៉ាងរីករាយ ជាពិសេស គឺមានការផ្តល់រង្វាន់សំរាប់អ្នកចូលរួមផងដែរ ហើយរង្វាន់ធំ Laptop មួយគ្រឿង គឺចាប់ឆ្នោតបានទៅលើហាង Nika Computer ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម