no-alternative title
no-alternative title
no-alternative title
no-alternative title

Nikon បញ្ចេញលែនកាមេរ៉ាស៊េរីថ្មី Nikkor Z 35mm f/1.4 Autofocus Lens ជាមួយតម្លៃ $688

Nikon ទើបតែបានប្រកាសចេញផ្លូវការណ៍លែនកាមេរ៉ាស៊េរីថ្មី Nikkor Z 35mm f/1.4 Autofocus Lens។ លែនកាមេរ៉ាស៊េរីថ្មីរបស់

Nikon គឺគាំទ្រប្រព័ន្ធមុខងារ wide-angle fixed-focus lens ដែលល្អបំផុតសម្រាប់ការប្រើប្រាស់ជាមួយ Nikon X mount system។ Nikkor Z ស៊េរីថ្មីនេះ គាំទ្រមុខងារ focusing distance 0.27 meters និងមានកម្រិត aperture f/1.4។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Nikon Nikkor Z Series system lenses គឺជាប្រភេទ mirrorless interchangeable lenses ដែលល្អបំផុតសម្រាប់ការប្រើប្រាស់ជាមួយកាមេរ៉ា mirrorless ត្រកូល Nikon Z Series mirrorless camera។ លែកកាមេរ៉ាស៊េរីថ្មីនេះ គាំទ្រមុខងារ wide-angle សម្រាប់មុខងារ telephoto និងមានលទ្ធភាពក្នុងការផលិតរូបភាពបានច្បាស់ល្អបំផុត ក៏ដូចជាសមត្ថភាពក្នុងការផលិតសាច់វីដេអូបានដល់កម្រិត 4K Ultra HD Video ថែមទៀតផង។

ជាងនេះទៅទៀត វាក៏គាំទ្រនូវប្រព័ន្ធមុខងារពិសេសៗមួយចំនួនទៀតដូចជា មុខងារ silent autofocus ដែលល្អបំផុតសម្រាប់ការថតវីដេអូ និងវីដេអូបែប Vlogging។ អ្នកប្រើប្រាស់អាចប្រើ F-mount Nikkor Lenses នៅលើកាមេរ៉ា Nikon Z-Series ជាមួយ optional Mount Adapter FTZ ឬ Mount Adapter FTZ II បានផងដែរ។

 

Nikon Nikkor Z 35mm f/1.4 autofocus lens មានប្រវែង 86.5mm និងទម្ងន់ 415 ក្រាម ដែលខ្នាតរបស់លែនស៊េរីថ្មី គឺប្រហាក់ប្រហែលគ្នានឹងស៊េរី Nikon Nikkor Z 35mm f/1.8 S។ Nikon Nikkor Z 35mm គាំទ្រមុខងារ silent autofocus និងប្រព័ន្ធ stepping motor(STM) ក្នុងអំឡុងពេលប្រតិបត្តិការ។ បន្ថែមពីនេះវាក៏គាំទ្រមុខងារការពារធូរី និងទឹកផងដែរ ដូចនេះ គឺអាចប្រើបាននៅគ្រប់កាលៈទេសៈ។ លក្ខណៈពិសេសទៀតរបស់ Nikon Nikkor Z 35mm ស៊េរីថ្មីនេះ មានកង់បង្វិលជាប្រភេទលោហៈ ជាមួយ 11 លែនក្នុង 9 ក្រុម។ Nikon Nikkor Z 35mm f/1.4 lens នឹងត្រូវចេញលក់ផ្លូវការណ៍នៅថ្ងៃទី 18 ខែកក្តដា ខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម