no-alternative title
no-alternative title
no-alternative title
no-alternative title

កាមេរ៉ាស៊េរីថ្មី Canon EOS R5 Mark II បានបង្ហាញវត្តមានជាមួយតម្លៃខ្ពស់ជិត 4 ពាន់ដុល្លារ

នៅមុនពិធីប្រកាសបង្ហាញវត្តមានផ្លូវការណ៍មកដល់ក្រុមហ៊ុនផលិតកាមេរ៉ា Canon ត្រូវបានគេរាយការណ៍ថា នឹងធ្វើការប្រកាសចេញម៉ាស៊ីនកាមេរ៉ាកម្រិតខ្ពស់ High-resolution ដំបូងរបស់ខ្លួនម៉ូដែល Canon EOS R5 Mark II។ ហើយនៅពេលនេះរូបរាងនៃការឌីស្សាញ និងគុណសម្បត្តិរបស់កាមេរ៉ាស៊េរីថ្មីនេះត្រូវបានគេលាតត្រដាងនៅលើបណ្តាញអនឡាញនៅមុនការប្រកាសចេញមកដល់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ាស៊េរីថ្មី Canon EOS R5 Mark II ជាប្រភេទ Mirrorless Camera ដែលបំពាក់នៅនឹងប្រព័ន្ធសែនស័រកម្រិតខ្ពស់ទំហំធំដល់ 45MP Image Sensor ជាមួយនឹងការបំពាក់នូងកញ្ចក់ Electric Viewfinder គុណភាពខ្ពស់ដែលនឹងផ្តល់នូវបទពិសោធន៍កម្រិតខ្ពស់បំផុត។ ជាមួយប្រព័ន្ធថតរូប fast-paced action ដែលធ្វើឲ្យកាមេរ៉ាស៊េរីថ្មីនេះមានសមត្ថភាពខ្ពស់ក្នុងការថតរូបបែប continuous shooting speeds បានក្នុងកម្រិត 12fps ជាមួយមុខងារ  mechanical shutter និង 30fps ជាមួយមុខងារ electronic shutter។ បើតាមរូបភាពនៃការឌីស្សាញនៃប្រព័ន្ធកាមេរ៉ាស៊េរីថ្មីដែលបានបង្ហាញមកនេះ ឃើញថាត្រង់កន្លែងថ្មនៃកាមេរ៉ា គឺមានការឌីស្សាញជាមួយរន្ធបញ្ចេញខ្យល់ ដែលនឹងជួយកាត់បន្ថយកម្តៅរបស់កាមេរ៉ា។ 

បើតាមប្រភពបានបញ្ជាក់ថា Canon EOS R5 Mark II ក៏នឹងមានការបំពាក់នូវប្រព័ន្ធកង្ហាលត្រជាក់ដើម្បីបន្សាបកម្តៅ optional active cooling fan ដើម្បីជួយរក្សាល្បឿនដំណើរការកាន់តែមានប្រសិទ្ធិភាព។ អ្នកថតរូបនឹងទទួលបានបទពិសោធន៍ថតវីដេអូក្នុងគុណភាពដ៏អស្ចារ្យពីកាមេរ៉ាជំនាន់ថ្មី Canon EOS R5 Mark II ព្រោះបើតាមប្រភពព័ត៌មានបាននិយាយថា ម៉ាស៊ីនថតរូបជំនាន់ថ្មីនេះ គឺមានសមត្ថភាពខ្ពស់អាចផលិតសាច់វីដែអូដល់ 8K ល្បឿន 60p ដែលផ្តល់នូវគុណភាពសាច់វីដេអូច្បាស់ម៉ដ្ឋខៃខ្លាំងបំផុត។ 

បន្ថែមពីនេះប្រភពព័ត៌មានបានបញ្ជាក់ទៀតថា Canon EOS R5 Mark II ក៏នឹងមានភ្ជាប់មកជាមួយនូវកន្លែងដាក់ម៉េមូរីជាប្រភេទ versatile CFexpress Type B / SD dual card slot ដែលផ្តល់នូវភាពងាយស្រួលក្នុងការបត់បែនសម្រាប់ទុកដាកទិន្នន័យ និងដំណើរការកិច្ចការងារ។ សម្រាប់តម្លៃវិញ Canon EOS R5 Mark II ត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងមានតម្លៃខ្ទង់ប្រហែល $3,999។ យ៉ាងណាមិញសម្រាប់កាលបរិច្ឆេទប្រកាសចេញ និងចេញលក់ផ្លូវការណ៍របស់ Canon EOS R5 Mark II មិនទាន់ត្រូវបានគេបង្ហាញនៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Toyota Rav4 ស៊េរីឆ្នាំ 2026 មានការផ្លាស់ប្តូររចនាបថថ្មីទាំងស្រុង ហើយអាច នឹងមានជម្រើសប្រើប្រព័ន្ធ Hybrid តែមួយប៉ុណ្ណោះ

Toyota Rav4 ស៊េរីឆ្នាំ 2026 មានការផ្លាស់ប្តូររចនាបថថ្មីទាំងស្រុង ហើយអាច នឹងមានជម្រើសប្រើប្រព័ន្ធ Hybrid តែមួយប៉ុណ្ណោះ

ដោយ ប៉េងលីន
Samsung គ្រោងនឹងនាំចេញ Galaxy S25 អោយបានចំនួន 22 លានគ្រឿងនៅរដូវក្តៅខាងមុខ

Samsung គ្រោងនឹងនាំចេញ Galaxy S25 អោយបានចំនួន 22 លានគ្រឿងនៅរដូវក្តៅខាងមុខ

ដោយ ប៉េងលីន
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
ទម្រង់នៃការឌីស្សាញកាមេរ៉ានៅលើ Galaxy S25 Ultra គឺនឹងមានស្ទីលបែបនេះ!

ទម្រង់នៃការឌីស្សាញកាមេរ៉ានៅលើ Galaxy S25 Ultra គឺនឹងមានស្ទីលបែបនេះ!

ដោយ ប៉េងលីន
Ford Territory 2026 មានការរចនារូបរាងកាន់តែប្រណិត ហើយនិងដំណើរការដោយ Hybrid ថែមទៀតផង

Ford Territory 2026 មានការរចនារូបរាងកាន់តែប្រណិត ហើយនិងដំណើរការដោយ Hybrid ថែមទៀតផង

ដោយ ប៉េងលីន
ការដាក់បង្ហាញជាផ្លូវការនូវម៉ូឌែល Xiaomi 14T Series ជាមួយនឹងការថតរូបពេលយប់ដ៏អស្ចារ្យ និង AI កម្រិតខ្ពស់របស់ Xiaomi

ការដាក់បង្ហាញជាផ្លូវការនូវម៉ូឌែល Xiaomi 14T Series ជាមួយនឹងការថតរូបពេលយប់ដ៏អស្ចារ្យ និង AI កម្រិតខ្ពស់របស់ Xiaomi

ដោយ ប៉េងលីន