no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS ទទួលបានពានរង្វាន់ជាក្រុមហ៊ុនដែលមានបរិយាកាសការងារល្អបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក “HR Asia Best Companies to Work for in Asia 2024 Award”

ថ្មីៗនេះ ក្រុមហ៊ុន ASUS បានប្រកាសថា “បន្ទាប់ពីបួនឆ្នាំជាប់ៗគ្នាដែលបានជាប់នៅក្នុងបញ្ជីឈ្មោះជានិយោជកល្អបំផុតរបស់ពិភពលោកពីទស្សនាវដ្តី Forbes” ឥឡូវនេះ ASUS ក៏មានកិត្តិយសទទួលបាននូវពានរង្វាន់ជាក្រុមហ៊ុនល្អបំផុតប្រចាំតំបន់ាអាស៊ី “HR Asia Best Companies to Work for in Asia 2024” ។ ការដឹកនាំដោយទស្សនវិជ្ជានៃការគ្រប់គ្រងបុគ្គលិករបស់ខ្លួន ASUS ជំរុញទៅលើការផ្តល់ឱ្យនូវតម្លៃ និងការយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់ខ្លួន ដែលបានជម្រុញឱ្យពួកគេឈានដល់សមត្ថភាពដ៏មានសក្តានុពលខ្ពស់បំផុតរបស់ពួកគេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រធានផ្នែកធនធានមនុស្សរបស់ ASUS លោក Andy Wang បាននិយាយថា "ASUS ចាត់ទុកទេពកោសល្យជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនយើង ដោយផ្តល់នូវឱកាសក្នុងការអភិវឌ្ឍន៍អាជីពចម្រុះ និងបង្កើតបរិយាកាសការងារដែលអាចបត់បែនបានដោយបានរួមបញ្ចូល ដែលអនុញ្ញាតិឲ្យបុគ្គលិកគ្រប់គ្នាអាចស្វែងរកនៅដំណាក់កាលមួយដើម្បីសម្រេចបានជោគជ័យផ្ទាល់ខ្លួន"។

 

ASUS ប្តេជ្ញាបង្កើតកន្លែងធ្វើការប្រកបដោយភាពរួសរាយរាក់ទាក់ ជាមួយនឹងប្រាក់ខែសមរម្យ និងការផ្តល់ជូននូវអត្ថប្រយោជន៍សម្រាប់ការប្រកួតប្រជែង។ ការទទួលបានពានរង្វាន់ “HR Asia Best Companies to Work for in Asia Award 2024” ជាលើកដំបូងនេះ ក្រុមហ៊ុន ASUS ទទួលបានការកោតស្ញប់ស្ញែងយ៉ាងខ្ពង់ខ្ពស់ចំពោះការគាំទ្រទាំងផ្នែករាងកាយ និងផ្លូវចិត្តយ៉ាងទូលំទូលាយរបស់ខ្លួន។ ការកំណត់ម៉ោងធ្វើការដែលអាចបត់បែនបាន “Flexible working hours”, គំរូការងារ “Hybrid work model”, គាំទ្រគំនិតផ្តួចផ្តើម “DEI initiatives” និងកម្មវិធីជំនួយ និងការថែទាំគ្រួសារជាដើម។ 

 

បច្ចុប្បន្ន ASUS មានទីតាំងក្រុមហ៊ុនរបស់ខ្លួននៅក្នុងប្រទេសចំនួន 75 នៅទូទាំងពិភពលោក ដែលបានផ្តល់នូវវេទិកាអន្តរជាតិចម្រុះ រួមទាំងការផ្តល់ជូននៅលក្ខខណ្ឌការងារដ៏ល្អ រួមនិងយន្តការនៃការបណ្តុះបណ្តាលវិជ្ជាជីវដើម្បីជួយបុគ្គលិកទទួលបានទស្សនៈវីជ្ជាជីវកម្រិតថ្នាក់អន្តរជាតិ។ លើសពីនេះ ASUS គាំទ្រយ៉ាងសកម្មដល់និយោជិតក្នុងការធ្វើឱ្យមានតុល្យភាពការងារ និងជីវភាពគ្រួសារ ដោយផ្តល់ការឈប់សម្រាកដែលមានប្រាក់ឈ្នួលលើសពីបទដ្ឋានច្បាប់ការងារ ម៉ោងធ្វើការដែលអាចបត់បែនបាន ជម្រើសការធ្វើការងារពីចម្ងាយ ប្រាក់ឧបត្ថម្ភអប់រំសម្រាប់កុមារ និងការបញ្ចុះតម្លៃនៅមជ្ឈមណ្ឌលថែទាំកុមារដែលមានពាក់ព័ន្ធ ដោយបញ្ចូលការប្តេជ្ញាចិត្តរបស់ ASUS ចំពោះការថែទាំមនុស្សជាកត្តាចម្បង។

 

សម្រាប់ពានរង្វាន់ HR Asia Best Companies to Work for in Asia 2024 គឺជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនៅក្នុងវិស័យគ្រប់គ្រងធនធានមនុស្សនៅអាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំដោយប្រព័ន្ធផ្សព្វផ្សាយដែលមានឥទ្ធិពលបំផុតក្នុងតំបន់ “Human Resource (HR) Asia”។ ហើយពេលនេះ គឺឆ្នាំទីប្រាំពីររបស់ Human Resource (HR) Asia ដែលបានរៀបចំធ្វើឡើងនៅតៃវ៉ាន់ ដែលពានរង្វាន់នេះបានទាក់ទាញក្រុមហ៊ុនតៃវ៉ាន់ចំនួន 368 នៅឆ្នាំនេះ ដោយបានបង្កើតកំណត់ត្រាថ្មី និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងសារៈសំខាន់នៃកន្លែងការងារប្រកបដោយគុណភាព គុណតម្លៃ និងភាពរីករាយសម្រាប់ការធ្វើការងារ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម