no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy Z Flip 6 កំពុងតែមានភាពលេចធ្លោរក្នុងពិធីប្រគល់មេដាយនៅព្រឹត្តិការណ៌ Paris 2024 Olympic

ដូចដែលយើងបានដឹងរួចហើយថា Samsung បានប្រកាសផ្តល់កាដូពិសេស គឺជាស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 1,7000 នាក់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2024 ដែលប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយអ្វីដែលកាន់តែមានការចាប់អារម្មណ៍ខ្លាំងនៅពេលនេះ គឺស្មាតហ្វូនអេក្រង់ជំនាន់ថ្មី Galaxy Flip 6 ត្រូវបានបង្ហាញវត្តមានយ៉ាងលេចធ្លោរនៅក្នុងពិធីប្រគល់មេដាយ និងពានរង្វាន់ដល់អត្តពលិកដែលឈ្នះពីការប្រគូតក្នុងព្រឹត្តិការណ៍ Paris 2024 Olympic។

ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2024 ត្រូវបានធ្វើការផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយល្បីនៅទូទាំងពិភពលោក ហើយអ្វីដែលពិសេសក្នុងព្រឹត្តិការណ៍ឆ្នាំនេះ គឺថាក្រុមអត្តពលិកដែលបានឈ្មះមេដាយពីប្រគូតទាំងអស់បាននាំគ្នាធ្វើការថតរូបទុកជាអនុស្សាវរីយ៍ (victory Selfie) ជាមួយនឹងស្មាតហ្វូនអេក្រង់បត់ជំនាន់ចុងក្រោយរបស់ Samsung គឺ Galaxy Z Flip 6។

អត្តពលិកទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកក្នុងរដ្ឋធានីដែលជាបេះដូងរបស់ប្រទេសបារាំងទទួលបានស្មាតហ្វូនអេក្រង់់បត់ជំនាន់ស៊េរីចុងក្រោយ គឺ Galaxy Z Flip6 ពី Samsung ដែលជាផ្នែកនៃកញ្ចប់ស្វាគមន៍របស់ពួកគេទៅកាន់ទីក្រុងប៉ារីសសម្រាប់ព្រឹត្តិការណ៍កីឡាពិភពលោកក្នុងឆ្នាំ 2024។ 

ការថតរូបសែលហ្វីដែលថតនៅលើវេទិកាប្រគល់មេដាយត្រូវបានធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធ Athlete365 portal ដែលជាវេទិកាសម្រាប់ អ្នកចូលរួមទាំងអស់នៃព្រឹត្តិការណ៍កីឡាអូឡាំពិកដើម្បីភ្ជាប់ទំនាក់ទំនងកាន់មានភាពងាយស្រួល។ កីឡាករជ Rayssa Leal ដែលជាម្ចាស់មេដាយសំរឹទ្ធនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2024 ក្នុងការវិញ្ញាសារកីឡាជិះស្គី Women's Street Skateboarding និងជាសមាជិក Team Galaxy បាននិយាយថា ពេលវេលានៃការថតរូប Selfie ដើម្បីអបអរជ័យជំនះ “បានអបអរសាទរនៅភាពស្និទ្ធស្នាលលើសពីការប្រកួតប្រជែង”។

Samsung Electronics បានចាប់ដៃគូសហការជាមួយគណៈកម្មាធិការរៀបចំព្រឹត្តការណ៍កីឡាអូឡាំពិកអន្តរជាតិចាប់តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិកបានប្រារព្ធធ្វើឡើងកាលពីរដូវរងានៅទីក្រុង Nagano ប្រទេសជប៉ុន ក្នុងឆ្នាំ 1998 ខណៈដែលការរៀបចំកាដូដើម្បីផ្តល់ជាអំណោយជាស្មាតហ្វូនម៉ាករបស់ Samsung បានចាប់ធ្វើឡើងកាលពីព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុង Sochi ក្នុងឆ្នាំ 2014 ។

នៅមុនព្រឹត្តការណ៍ Paris 2024 Olympic ក្រុមហ៊ុនផលិតរបស់កូរ៉េបានប្រកាសថា រៀបចំកំពូលស្មាតហ្វូន Galaxy S24 Ultra ជាង 200 គ្រឿងដើម្បីប្រើប្រាស់ក្នុងការផ្សព្វផ្សាយក្បួនដង្ហែរបស់អត្តពលិកនៅលើដងទន្លេ Seine របស់ប្រទេសបារាំង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម