no-alternative title
no-alternative title
no-alternative title
no-alternative title

MSI Gaming Monitor ស៊េរីថ្មីអេក្រង់កោង QD-OLED ទំហំ 32-អ៊ីងល្បឿន 240Hz refresh rate តម្លៃ $15,00

ថ្មីៗនេះ ក្រុមហ៊ុន MSI បានធ្វើការប្រកាសបង្ហាញចេញ Gaming Monitor ដំបូងរបស់ខ្លួនដែលបំពាក់អេក្រង់កោង QD-OLED Display ម៉ូដែល MPG 321CURX។ MSI Gaming Monitor ស៊េរីថ្មីនេះ មានអេក្រង់ទំហំធំដល់ 32-អ៊ីង ដែលផ្តល់នូវគុណភាពខ្ពស់ដំណើរការលេងហ្គេម និងបំពេញកិច្ចការងារទូទៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI MPG 321CURX បំពាក់នូវបច្ចេកវិទ្យាអេក្រង់គុណភាពខ្ពស់កម្រិត QD-OLED Display ដែលផ្តល់នូវគុណភាពទឹកពណ៌ខ្ពស់ជាមួយកម្រិតទឹកពណ៌ខ្មៅច្បាស់ដិតខ្លាំង និងកម្រិតពន្លឺខ្ពស់។ អេក្រង់របស់ Gaming Monitor ស៊េរីថ្មីនេះ គាំទ្រល្បឿន refresh rate 240Hz និងល្បឿន response time 0.03ms ដែលផ្តល់នូវកម្រិតគុណភាពបង្ហាញចេញច្បាស់ល្អក្នុងកម្រិតខ្ពស់ និងការឆ្លើយតបដំណើរការលឿនរហ័ស។ ចំពោះកម្រិតនៃភាពកោងរបស់អេក្រង់ គឺ 1700R curvature។

 

ហើយដើម្បីការពារអេក្រង់ OLED ពីភាព burn-in ក្រុមហ៊ុន MSI បានធ្វើការដាក់បញ្ចូលនូវបច្ចេកវិទ្យា Pixel Shift, Panel Protect, និង Static Screen Detection ដែលធ្វើឲ្យមានសុវត្ថិភាពក្នុងការប្រើប្រាស់បានក្នុងរយះពេលយូរ។ ជាមួយមុខងារ MSI OLED Care 2.0 ក៏បានរួមចំនែកក្នុងការការពារលើមុខងារ Multi Logo Detection, Taskbar Detection, និង Boundary Detection ផងដែរ។ បន្ថែមពីនេះ MSI ក៏បានធ្វើការដំឡើងនូវប្រព័ន្ធកូនកង្ហាលដោយប្រើនូវប្រព័ន្ធ graphene film និង custom heatsink ដើម្បីជួយកាត់បន្ថយការឡើងកម្តៅអេក្រង់ថែមទៀតផង។

 

ទៅលើរន្ធដំណរភ្ជាប់សំខាន់ៗដែលមាននៅលើ MSI MPG 321CURX រួមមានដូចជា USB-C គាំទ្រមុខងារសាកភ្លើងចេញល្បឿនលឿនកំលាំង 98W, HDMI2.1 និង KVM Switch ជាដើម។ លើសពីនេះទៅទៀត Gaming Monitor អេក្រង់កោងស៊េរីថ្មីនេះ ក៏មានមុខងារ Gaming Intelligence ដែលផ្តល់នូវភាពងាយស្រួលក្នុងការកំនត់មុខងារ និងកម្រិតភាពផ្សេងៗងាយស្រួលតាមកិច្ចការងារថែមទៀតផង។ MPG 321CURX គឺជាស្រឡាយ Gaming Monitor អេក្រង់កោងរបស់ MSI ដែលមានជម្រើសទំហំចាប់ពី 32-inch ដល់ 49-inch។

MSI MPG 321CURX មានតម្លៃចាប់ពីខ្ទង់ €1,399 ឬជាង $15,00 នៅទីផ្សារអឺរ៉ុប។ សម្រាប់ទីផ្សារក្នុងតំបន់ផ្សេងៗទៀត គឺនឹងបង្ហាញនៅពេលបន្ទាប់។ Gaming Monitor អេក្រង់កោងរបស់ MSI នេះ នឹងត្រូវដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Gamescom 2024 នៅទីក្រុងខឹឡូន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសអាឡឺម៉ង់៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម