no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS vivobook S 15 ប្រភេទ Copilot+ PC ដំបូងគេដំណើរការលើស៊ីភីយូ Snapdragon® X Elite កាន់ថ្ម 18 ម៉ោង មានវត្តមាននៅកម្ពុជាហើយ

នោថ្ងៃទី 15 ខែសីហា ឆ្នាំ 2024 នេះ ក្រុមហ៊ុន ASUS បានប្រកាសចេញននូវកុំព្យូទ័រជំនាន់ថ្មីដែលភ្ជាប់នូវបច្ចេកវិទ្យា AI របស់ខ្លួននៅក្នុងព្រឹត្តិការណ៍អនឡាញ Next Level។ នៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធនេះ ក្រុមហ៊ុននេះបានបង្ហាញនូវកុំព្យូទ័រថ្មីម៉ូដែល ASUS Vivobook S 15 (S5507) ដែលជាម៉ូដែលថ្មីមួយមានរូបរាងស្រស់ស្អាត និងមានភាពទាក់ទាញខ្លាំងមែនទែន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Snapdragon® X Elite បានធ្វើអោយកុំព្យូទ័រថ្មីនេះ ក្លាយជាប្រភេទ Copilot+ PC ដំបូងបំផុតរបស់ក្រុមហ៊ុន ASUS ដែលមានបំពាក់នូវ Windows AI  ជាច្រើនរួមជាមួយនឹងកម្មវិធី ASUS AI apps ផ្តាច់មុខជាច្រើនទៀតដែលមានគោលដៅក្នុងការពង្រឹងទៅលើការធ្វើការងារ និងការកម្សាន្តរបស់អ្នកប្រើប្រាស់។

លោក S.Y. Hsu ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន ASUS បានមានប្រសាសន៌នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះថា “នៅពេលដែលក្រុមហ៊ុន ASUS បានចាប់ផ្តើមនូវការធ្វើដំណើរជាមួយនឹងការបង្ហាញវត្តមានរបស់កុំព្យូទ័រ AI PC ជាលើកដំបូងបំផុតនេះ យើងក៏បានចាប់ផ្តើមនូវសករាជថ្មីទៅលើកុំព្យូទ័រផ្ទាល់ខ្លួនផងដែរ។ សម្រាប់ការប្រកាសចេញនូវកុំព្យូទ័រ ASUS Copilot+ PC ដំបូងបំផុត ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon X Elite នេះគឺជាសមិទ្ធិផលដ៏សំខាន់បំផុតរបស់ ASUS។ ហើយយើងជឿជាក់ថា ផលិតផលថ្មីៗទាំងនេះ គឺនឹងក្លាយជាអនាគតសម្រាប់កុំព្យូទ័រ PCs និងផ្លាស់ប្តូរវិធីដែលយើងនឹងធ្វើការ រៀនសូត្រ បង្កើត និងការកម្សាន្តថែមទៀតផង។”

នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនជាច្រើនរូនមកពីក្រុមហ៊ុន Microsoft និង Qualcomm® Technologies, Inc. ដូចទៅនឹងព្រឹត្តិការណ៍មុនៗផងដែរ ហើយនៅក្នុងឱកាសនេះ ក្រុមហ៊ុន Microsoft ក៏បានប្រកាសចេញជាផ្លូវការនូវបទពិសោធន៍ថ្មីដ៏អស្ចារ្យនៃការប្រើប្រាស់ Windows  ថ្មីនេះ និងស្តង់ដារជាច្រើនទៀតដែលធ្វើអោយកុំព្យូទ័រនេះក្លាយជាប្រភេទ ASUS Copilot+ PC ដែលអស្ចារ្យបំផុត។ ព្រឹត្តិការណ៍នេះ ក៏មានការផ្សាយផ្ទាល់តាមបណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុននេះផងដែរ។ 

លោក Mark Linton ដែលជាអនុប្រធានផ្នែកលក់ប្រចាំក្រុមហ៊ុន Microsoft បានមានប្រសាសន៍ថា “វាពិតជាពេលវេលាដ៏អស្ចារ្យក្នុងការបង្ហាញនូវផលិតផលថ្មីនេះ និងការសហការជាមួយនឹងដៃគូជាច្រើនដូចជាក្រុមហ៊ុន ASUS នៅក្នុងការអនុញ្ញាតអោយយើងអាចនាំយកនូវ Hardware ប្រកបដោយភាពច្នៃប្រឌិតខ្ពស់នេះក្នុងការប្រើប្រាស់ទៅលើកម្មវិធី AI Software ជាច្រើនកាន់តែមានប្រសិទ្ធិភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃថែមទៀត។ កិច្ចសហការផ្នែកវិស្វកម្មដ៏ស៊ីជម្រៅនេះ ក៏មានការផ្តល់នូវបច្ចេកវិទ្យាចុងក្រោយបំផុត Cutting-Edge Technology ទៅកាន់អ្នកប្រើប្រាស់ផងដែរ។ ជាមួយនឹងការបង្ហាញនូវកុំព្យូទ័រ Vivobook S 15 ជំនាន់ថ្មីរបស់ក្រុមហ៊ុន ASUS នេះ យើងបាននាំយកនូវកុំព្យូទ័រប្រភេទ Copilot សម្រាប់ប្រើប្រាស់នៅក្នុង Windows, Recall និង Cocreator ដែលមានការបង្ហាញអំពីឥទ្ធិពលដ៏ខ្លាំងក្លានៅលើឧបករណ៍នេះ និង Cloud AI ក្នុងការដំណើរការជាមួយគ្នាសម្រាប់អ្នកប្រើប្រាស់ទាំងឯកជន និងស្ថាប័នជាច្រើនទៀតដើម្បីអាចសម្រេចបាននូវរឿងជាច្រើនដែលនឹកស្មានមិនដល់ផងដែរ។”

នៅក្នុងឱាសនោះ លោក Cristiano Amon ដែលជាអគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Qualcomm Incorporated ក៏បានមានប្រសាសន៌ដែរថា “ខ្ញុំពិតជារំភើបណាស់ដែលក្រុមហ៊ុន Qualcomm និង ASUS បានសហការគ្នាក្នុងការនាំយកនូវភាពច្នៃប្រឌិតដ៏អស្ចារ្យឈានមុខគេក្នុងឧស្សាហកម្មទៅកាន់អ្នកប្រើប្រាស់ជាច្រើន និងសហគ្រាសធំៗ និងកិច្ចសហការបំផុតរបស់យើងគឺធ្វើអោយបានល្អបំផុតតាមតែអាចធ្វើទៅបាន។ សម្រាប់សមត្ថភាពដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីប Snapdragon X Elite នេះ យើងនឹងបន្តក្នុងការសហការជាមួយនឹងក្រុមហ៊ុន ASUS ក្នុងការបំពាក់នូវបច្ចេកវិទ្យាច្នៃប្រឌិតជាច្រើនដាក់នៅលើកុំព្យូទ័រ ASUS Vivobook S 15 នេះ។”

 

ASUS Vivobook S 15 គឺជាកុំព្យូទ័រ Copilot+ PC ដំបូងបំផុតរបស់ក្រុមហ៊ុន ដែលមានសមត្ថភាពខ្លាំងក្លា និងការភ្ជាប់ជាមួយនឹង AI engine ដែលមាននៅលើបន្ទះឈីប Snapdragon X Elite Platform ដែលផ្តល់អោយអ្នកប្រើប្រាស់ជាច្រើន អាចរីករាយជាមួយនឹងមុខងារ AI ជាច្រើននៅលើ hardware ព្រមទាំងមានប្រសិទ្ធិភាពខ្លាំងក្លាប្រកបដោយប្រសិទ្ធិភាពខ្ពស់ទៀតផង។នេះគឺជាលទ្ធផលនៃការបញ្ចូលគ្នានៃ Qualcomm Oryon™ CPU។ ជាមួយនឹងថាមពលថ្មប្រើប្រាស់ដល់ទៅ 18 ម៉ោងនោះលោក អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងការធ្វើការងារបានដោយគ្មានការរំខាននោះទេ។ កុំព្យូទ័រនេះ មានអេក្រង់ទំហំ 3K 120 Hz ASUS Lumina OLED display, Harman Kardon-certified audio និងកម្រាស់ស្តើងត្រឹមតែ  14.7 mm ទម្ងន់ 1.42 kg ដែលពិតជាស្រាលងាយស្រួលក្នុងការចល័តបំផុត។

បច្ចេកវិទ្យា AI ដ៏អស្ចារ្យ

កុំព្យូទ័រ ASUS Vivobook S 15 គឺជាប្រភេទ ASUS Windows Copilot+ PC ជំនាន់ថ្មីដំបូងបំផុតរបស់ក្រុមហ៊ុន ASUS ដែលមានបំពាក់នូវ Windows AI tools ចុងក្រោយបំផុត។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប Snapdragon® X Elite ជាមួយនឹង Qualcomm® Hexagon™ NPU នោះ វាអាចបង្កើននូវល្បឿនដល់ទៅ 45 TOPS Neural engine បានយ៉ាងងាយស្រួលជាមួយនឹងបច្ចេកវិទ្យា AI ។ សម្រាប់ម៉េមូរីនៅលើកុំព្យូទ័រនេះមានទំហំ 1 TB PCIe® 4.0 SSD ដែលអ្នកអាចធ្វើការរីករាយជាមួយនឹងរ៉េមដល់ទៅ  32 GB 8448 MHz LPDDR5X RAM ។ 

 

សម្រាប់ Next-Gen AI នេះមានដូចជា Windows Studio Effects និងកាមេរ៉ា ASUS AiSense IR ។ វាក៏មានសមត្ថភាពក្នុងការដំណើរការនូវ Adaptive Dimming — ដែលអាចធ្វើការបន្ថយពន្លឺនៅលើអេក្រង់ និង  Adaptive Lock ដែលអាចធ្វើការចាក់សោរកុំព្យូទ័របានដោយស្វ័យប្រវត្តិនៅពេលដែលអ្នកប្រើប្រាស់ចាកចេញពីកុំព្យូទ័រ និងដោះសោរវិញបាននៅពេលដែលអ្នកត្រឡប់មកវិញ។ បន្ថែមពីនេះ កុំព្យូទ័រ  ASUS Vivobook S 15 នេះគឹជាកុំព្យូទ័រដំបូងបំផុតដែលមានពំពាក់នូវកម្មវិធី AI App ផ្តាច់មុខនោះគឺ StoryCube របស់ក្រុមហ៊ុននេះ ហើយវាគឺជាកម្មវិធីដែលឆ្លាតបំផុត ងាយស្រួលប្រើប្រាស់បំផុត និងខ្លាំងក្លាបំផុតក្នុងការគ្រប់គ្រងទៅលើការងារឌីជីថលជាច្រើនរបស់អ្នក ការប្រើប្រាស់នូវ AI ជាជំនួយការក្នុងការកែប្រែ ការគ្រប់គ្រង និងការ export នូវ raw files ជាដើម។

 

បើនិយាយអំពីផ្នែក hardware នេះ កុំព្យូទ័រ ASUS Vivobook S 15 នេះក៏មានមុខងារសំខាន់ៗកម្រិតខ្ពស់ជាច្រើនទៀតដូចជា Windows Studio Effects ដែលអាចធ្វើការបង្កើនទៅលើពន្លឺ និងការកាត់បន្ថយទៅលើសំឡេងរំខាននៅក្នុងពេលខលវីដេអូនៅក្នុង  portrait mode និងកាមេរ៉ា ASUS AiSense Camera ជាមួយនឹង  AI-powered Security ដែលអនុញ្ញតអោយមុខងារ adaptive lock អាចធ្វើការ auto-lock នៅពេលដែលអ្នកប្រើប្រាស់ដើរចេញ និង Auto-unlock នៅពេលដែលអ្នកប្រើប្រាស់ត្រឡប់មកវិញថែមទៀត។ បន្ថែមពីនេះ វាក៏មានមុខងារ  Live Captions សម្រាប់បង្កើតនូវ subtitles real-time បានក៏ដូចជា Cocreator ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការបំប្លែងនូវគំនូសព្រាងរបស់ពួកគេទៅជា artworks ដ៏ច្នៃប្រឌិតបំផុតថែំទៀត។ បច្ចេកវិទ្យានេះមិនត្រឹមតែពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាព និងឯកជនភាពនោះទេ ប៉ុន្តែវាក៏អាចបង្កើនទៅលើបទពិសោធន៍នៃសំឡេងដ៏ពិរោះ និងការដោះសោរទៅលើភាពច្នៃប្រឌិតដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។

ភាពងាយស្រួល្នុងការចល័តដែលមិនគួរអោយជឿ

នៅក្នុងការបង្កើតឡើងប្រកបដោយភាពងាយស្រួលក្នុងការចល័តនោះ កុំព្យូទ័រ ASUS Vivobook S 15 នេះមានកម្រាស់ស្តើងត្រឹមតែ 14.7 mm ultra-slim និងទម្ងន់ស្រាលត្រឹមតែ 1.42 kg ដែលអ្នកអាចងាយស្រួលក្នុងការចល័តគ្មានគូប្រៀបនោះទេ។ បន្ថែមពីនេះ វាក៏មានឡូហ្គោស្រស់ស្អាត និងតួខ្លួនរឹងមាំដែលធានាបានទៅលើភាពធន់ និងងាយស្រួលក្នុងការចល័តរបស់វាថែមទៀត។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 70 Wh ដែលអាចប្រើប្រាស់បានដល់ទៅ 18 ម៉ោងសម្រាប់ការធ្វើការងារ ឬការកម្សាន្ត ហើយវាក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន fast charging និង ASUS USB-C® Easy Charge ដែលងាយស្រួលក្នុងការសាកថ្មបានលឿនគ្រប់ទីកន្លែងថែមទៀត។

 

អ្វីដែលកាន់តែពិសេសទៀតនោះកុំព្យូទ័រនេះក៏មានបំពាក់នូវ single-zone RGB backlit keyboard ដែលអនញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការកំណត់ទៅលើស្ទាយដែលសក្តិសមទៅនឹងពួកគេបានយ៉ាងទាន់សម័យបំផុត។ កុំព្យូទ័រនេះក៏មានបំពាក់នូវ Copilot key ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចចូលទៅកាន់ Windows AI tools នៅក្នុងពេលតែមួយវិនាទី ហើយវាក៏មាន super-smart touchpad ដែលមានទំហំធំក្នុងការផ្តល់នូវភាពងាយស្រួលក្នុងការបញ្ជាបានយ៉ាងមានប្រសិទ្ធិភាព។ អ្នកប្រប្រាស់ក៏អាចគ្រប់គ្រងទៅលើការងារជាច្រើនបានដូចជាការកែប្រែទៅលើសំឡេង ការកំណត់នូវពន្លឺនៅលើអេក្រង់ ឬគ្រប់គ្រងទៅលើ video Playback ផងដែរ។

 

ការតភ្ជាប់កាន់តែសម្បូរបែប

ជាមួយនឹងការបំពាក់់នូវ I/O ports ច្រើនយ៉ាងសម្បូរបែបនោះ កុំព្យូទ័រ ASUS Vivobook S 15 នេះគឺងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់ឧបករណ៍ជាច្រើនទៀត។ វាមានរន្ធ 2x USB4® ports ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន fast charging, 4K external displays និងការផ្ទេរទិន្នន័យលឿនដល់ទៅ 40 Gbps ជាមួយនឹង 2 x USB 3.2 Gen 1 Type-A ports, HDMI 2.1 port, microSD card reader, រន្ធដោត audio combo jack ដែលផ្តល់នូវបទពិសោធន៍អស្ចារ្យគ្មានគូប្រៀបនោះទេ។ 

ជាមួយនឹងបច្ចេកវិទ្យា WiFi 7 ជាមួយនឹងប្រព័ន្ធ Qualcomm FastConnect™ 7800 system នេះ កុំព្យូទ័រ ASUS Vivobook S 15 នេះមានល្បឿន 5.8 Gbps ដែលខ្ពស់ជាងបច្ចេកវិទ្យា WiFi 6 ដល់ទៅ 4.8 ដងដែលធានាទៅលើល្បឿនលឿននៅក្នុងការ streaming និងការដោនឡូតបានលឿនបំផុត។

 

អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក

កុំព្យូទ័រ ASUS Vivobook S 15 នេះនឹងផ្តល់នូវបទពិសោធន៍នសការទស្សនាយ៉ាងអស្ចារ្យសម្រាប់ផលិតភាពការងារ ការច្នៃប្រឌិតខ្ពស់ ឬការកម្សាន្តយ៉ាងសម្បូរបែបនៅលើអេក្រង់ទំហំ 15.6-inch 3K 120 Hz ASUS Lumina OLED display ដែលផ្តល់នូវគុណភាពរូបភាពច្បាស់បំផុត។ អេក្រង់នេះក៏មានកម្រិត 89% screen-to-body ratio, 0.2 ms response time, cinema-grade 100% DCI-P3 color gamutនិងស្តង់ដារ VESA DisplayHDR™ True Black 600 ផងដែរ។បន្ថែមពីនេះ អេក្រង់នេះក៏មានការទទួលបាននូវវិញ្ញាបនបត្រ TÜV Rheinland-certified low blue-light ដែលអាចការពារភ្នែក រួមជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធ ASUS OLED Care system ដើម្បីកាត់បន្ថយនូវបញ្ហាឆេះទៅលើអេក្រង់បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ថែមទៀតផង។ អេក្រង់ដ៏អស្ចារ្យនេះក៏មានបំពាក់នូវប្រព័ន្ធសំឡេង Harman Kardon-certified audio system ដ៏ពិរោះគុណភាព multi-dimensional Dolby Atmos Sound ថែមទៀតផង។ 

សរុបជារួមមក ជាមួយនឹងវត្តមានរបស់កុំព្យូទ័រ ASUS Vivobook S 15 នេះ នៅលើទីផ្សារកម្ពុជា  គឺមានតម្លៃ 1099 ដុល្លារ មានការធានារយៈពេល 2 ឆ្នាំ និងមាន Perfect Warranty ថែមទៀតផង។ ម៉ូដែលថ្មីនេះ បានធ្វើការបោះជំហានកាន់តែអស្ចារ្យទៅកាន់បច្ចេកវិទ្យា AI នាពេលខាងមុខ។ ក្រុមហ៊ុន ASUS បានបញ្ជាក់នូវការប្តេជ្ញាចិត្តជាថ្មីរបស់ខ្លួនទៅលើការស្វែងរកនូវភាពច្នៃប្រឌិតថ្មី ហើយអ្នកជំនាញជាច្រើនមកពីក្រុមហ៊ុនឧស្សាហកម្មនៃបច្ចេកវិទ្យាធំៗដូចជា Microsoft និង Qualcomm Technologies ក៏ខិតខំប្រឹងប្រែងរួមគ្នាក្នុងការសម្រេចបាននូវកម្រិតខ្ពស់បំផុតនៃបច្ចេកវិទ្យាផងែរ។ នៅពេលដែលឧស្សាហកម្មចាប់ផ្តើមឆ្ពោះទៅមុខក្នុងយុគសម័យថ្មីនេះ ក្រុមហ៊ុន ASUS នៅតែបន្តក្នុងការនាំមុខគេក្នុងការផ្តល់នូវភាពល្អឥតខ្ចោះទាំងរូបរាង និងសមត្ថភាពមុខងារប្រើប្រាស់យ៉ាងសម្បូរបែប៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម