នៅពេលដែលយើងចង់បានកាសស្តាប់ដែលមានគុណភាពកម្រិតខ្ពស់មួយ និងមានតម្លៃសមរម្យ ច្បាស់ណាស់យើងពិតជាស្វែងរកប្រភេទកាសដែលមានប្រភព មានម៉ាកយីហោច្បាស់លាស់ ដូចនេះ ក្នុងថ្ងៃនេះក្រុមការងារយើងខ្ញុំមានផលិតផលកាសស្តាប់ ត្រចៀកស៊េរីថ្មីមួយរបស់ក្រុមហ៊ុន BOROFONE មកធ្វើការណែនាំបង្ហាញជូនអ្នកទាំងអស់គ្នា។
BOROFONE គឺជាម៉ាកយីហោគ្រឿងបរិក្ខាអេឡិចត្រូនិចល្បីឈ្មោះមួយដែលកំពុងមានសក្តានុពលខ្លាំងនៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុននេះ មានស្រឡាយផលិតផលប្រើប្រាស់ជាច្រើនបំពេញតាមតម្រូវការទីផ្សារ និងអ្នកប្រើប្រាស់។ ងាកមកកាសស្តាប់ត្រចៀកឥតប្រើខ្សែស៊េរីថ្មីដែលជាប្រភេទកាសក្តោបត្រចៀកនេះវិញ គឺត្រូវបានក្រុមហ៊ុនធ្វើការផលិតឡើងមកយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តលំហែអារម្មណ៍ជាមួយការស្តាប់តន្ត្រី ទស្សនាខ្សែភាពយន្ត និងការលេងហ្គេមជាដើម។
កាសក្តោបត្រចៀកឥតប្រើខ្សែស៊េរីថ្មីនេះមានឈ្មោះថា BOROFONE BO22 Plus។ កាសស៊េរីថ្មីនេះមានកាសឌីស្សាញឡើងមកមានភាពស្រស់ស្អាតមានភាពរឹងមាំជាមួយការស្រោបដោយសំណាញ់ដែលមានរន្ធតូចៗពីលើប៊ុងសាច់ទន់ ដើម្បីជួយសម្រួលដល់ខ្យល់ចេញចូលកុំឲ្យហប់ស្អុះស្អាបបែកញើសនៅពេលពាក់យូរ និងមិនឈឺត្រចៀក។
កាសស៊េរីថ្មីនេះមានទំងន់ប្រមាណ 611 ក្រាម ជាមួយខ្នាតវិមាត្ររួម 195*185*84mm។ BOROFONE BO2 បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Bluetooth 5.4 ហើយនៅលើត្រចៀកកាសមានភ្ជាប់មកជាមួយរន្ធ TF Card ដែលអាចដោតជាមួយ microSD Card បាន រួមជាមួយរន្ធ AUX 3.5mm សម្រាប់ភ្ជាប់ជាមួយឧបករណ៍តាមរយះខ្សែ ក៏ដូចជាមានប៊ូតុងចំនួនបីសម្រាប់បញ្ជាមុខងារមួយចំនួនផងដែរ។
កាសស្តាប់ស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយថ្មទំហំធំដល់ 800mAh ដែលសាកថ្មមួយពេញម្តងអាចកាន់សម្រាប់ការប្រើប្រាស់ទូទៅបានដល់ 90 ម៉ោង និងបើកទុកចោលបានដល់ 200 ម៉ោង រីឯការសាកថ្មមួយពេញម្តងប្រើពេលខ្ទង់ 2 ម៉ោង។ ជាពិសេសនៅលើ BOROFONE BO22 Plus គាំទ្រនូវមុខងារសំឡេងចំនួនពីរភាសា គឺភាសាចិន និងអង់គ្លេសថែមទៀតផង។
ក្រៅពីមុខងារពិសេសៗទាំងអស់ខាងលើនេះ BOROFONE BO22 Plus ក៏នៅមានមុខងារល្អៗជាច្រើនទៀត ដែលផ្តល់ឲ្យការប្រើប្រាស់ជាមួយកាសក្តោបត្រចៀកឥតប្រើខ្សែមួយនេះប្រកបដោយប្រសិទ្ធិភាព និងគុណភាពមិនអាចកាត់ថ្លៃបាន។
BOROFONE BO22 Plus មានលក់នៅហាង Borofone Store ស្ថិតនៅផ្សារដេប៉ូ ឬអាចទំនាក់ទំនងបានតាមលេខទូរស័ព្ទ 086 999138 និងមួយខ្សែរទៀត 017 566655៕