ថ្មីៗនេះ ក្រុមហ៊ុន BOROFONE ទើបតែបង្ហាញនូវស្មាតវ៉ចជំនាន់ថ្មីម៉ូដែល BOROFONE BD3 Ultra ដែលមានការឌីស្សាញចេញជាមួយនិងរូបរាងទាន់សម័យ ហើយនិងមានភាពទាក់ទាញជាទីបំផុតសម្រាប់អ្នកប្រើប្រាស់។ ស្មាតវ៉ច BOROFONE BD3 Ultra ថ្មីនេះ គឺមានអេក្រង់ Touch Screen ទំហំ 1.96 អ៊ីងបង្ហាញចេញបានក្នុងកម្រិត Full HD ហើយនិងមានទំហំ 49mm។
ស្មាតវ៉ចថ្មីនេះ គឺមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតវ៉ច Watch Ultra 1.9-inch HD OLED អញ្ចឹងដែរ គឺមានកម្រិតគុណភាពខ្ពស់ និងពណ៌យ៉ាងទាក់ទាញជាមួយនឹងគែម bezels ស្តើងនិងទ្រទ្រង់ទៅលើមុខងារ Always on-screen ថែមទៀត។
ស្មាតវ៉ច BOROFONE BD3 Ultra ជំនាន់ថ្មី ត្រូវបានក្រុមហ៊ុនធ្វើការតម្លើងមកជាមួយនូវបច្ចេកវិទ្យាថ្មីៗ និងមុខងារប្រើប្រាស់ថ្មីៗជាច្រើនសម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ នៅលើស្មាតវ៉ចនេះ លោកនេះអាចធ្វើការកំណត់ម៉ោង និងកាលបរិច្ឆេទបានដោយស្វ័យប្រវត្តិ ហើយក៏មានប៊ូតុង Power Button និង Magic Button រួមជាមួយនឹងខ្សែនាឡិកា Watch Strap ដ៏ទាន់សម័យថែមទៀតផង។
អ្វីដែលចាប់អារម្មណ៌ខ្លាំងនៅលើស្មាតវ៉ចនេះ គឺការបំពាក់នូវបច្ចេកវិទ្យាកម្រិត IP67 សម្រាប់ការពារការជ្រាបទឹក រួមនិង ការតភ្ជាប់បានតាមរយៈBluetooth 5.0។ ស្មាតវ៉ច BOROFONE BD3 Ultra ថាមពលថ្មទំហំ 240mAh អាចប្រើប្រាស់បានចន្លោះពី 4-6 ថ្ងៃ និងទុកចោល Standby Time បានប្រហែលជា 7 ថ្ងៃ។ ជាមួយនិងការប្រើប្រាស់នូវស្មាតវ៉ច BOROFONE BD3 Ultra នេះ ធានាថា នឹងផ្តល់នូវភាពទាន់សម័យបំផុតសម្រាប់យុវវ័យសម័យថ្មី៕