នៅពេលនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានប្រកាសចេញនូវ ROG Ally X ដែលជាឧបករណ៌លេងហ្គេមជំនាន ដែលមានការតម្លើងនូវមកជាមួយនូវ Windows 11 gaming រួមជាមួយនិងបន្ទះឈីប AMD Ryzen™ Z1 Extreme processor មានរ៉េមធំជាងមុន ហើយនិងមានអង្គចងចំាធំជាងមិននៅលើទីផ្សារប្រទេសកម្ពុជាហើយ។ ឧបរករណ៌លេងហ្គេមថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការពង្រឹងសម្ថភាពខ្ពស់ជាងជំនាន់។
ROG Ally X គឺជាឧបករណ៍លេងហ្គេមថ្មី មានទម្ងន់ 678g និងមានអេក្រង់ IPS LCD ទំហំ 7-អ៊ីង មានសមត្ថភាពអាចបង្ហាញចេញបានជាមួយនិងកម្រិតរូបភាព និងវីដេអូ 1080p ហើយនិងមានគាំទ្រនូវល្បឿនអេក្រង់បានដល់ទៅលើ 120Hz Refresh Rate ជាមួយនឹងគាំទ្រនូវ AMD FreeSync Premium ថែមទៀតផង។
នៅលើអេក្រង់នេះ ក្រៅតែពីមានសមត្ថភាពអាចបង្ហាញរូបភាពច្បាស់ ហើយនិងមានអាចបញ្ជាទៅលើមុខងារមានភាពរលូនហើយនោះ អេក្រង់របស់ឧបករណ៍លេងហ្គេមថ្មី ក៏នូវមានការតម្លើងមកជាមួយនូវបច្ចេកវិទ្យាការពារភ្នែក នឹងអាចអោតអ្នកប្រើប្រាស់ធ្វើការជ្រើសរើសទៅលើមុខងារបង្ហាញនៅលើអេក្រង់នេះ បានតាមតម្រូវការនៃមាតិការនីមួយបានថែមទៀតផង។ ខាងក្រោមនេះ គឺជាការបង្ហាញទៅលើការផ្លាស់ប្តូរទម្រង់ពណ៌នៃអេក្រង់..
ឥឡូវនិយាយពីកម្លាំងម៉ាស៊ីននៅលើឧបករណ៍លេងហ្គេម ROG Ally X ដែលបង្ហាញវត្តមាននៅលើទីផ្សារឆ្នាំនេះ គឺត្រូវបានក្រុមហ៊ុនធ្វើការដាក់អោយដំណើរការនៅលើបន្ទះឈីប AMD Ryzen Z1 Extreme និងមានការទ្រទ្រង់នូវ ASUS Armoury Crate SE ជំនាន់ថ្មី ហើយនិងរត់នៅលើប្រព័ន្ធប្រតិបត្តិការថ្មី Windows 11 Home ថែមទៀតផង។ ជាមួយនិងវត្តមាននៅលើទីផ្សារនាពេលនេះ ROG Ally X ត្រូវបានក្រុមហ៊ុនពង្រឹងទៅលើទំហំម៉េមូរី និងរ៉េមធំជាងជំនាន់ ដើម្បីផ្តល់អោយអ្នកប្រើប្រាស់កានតែមានភាពជក់ចិត្តទៅនឹងការលេងហ្គេមនៅលើឧករណ៌លេងហ្គេមថ្មីនេះ។
នៅលើឧបករណ៍លេងហ្គេមថ្មី ROG Ally X ជំនាន់ថ្មីនេះ មានការបំពាក់មកជាមួយនូវអង្គចងចាំទំហំ 1TB PCIe NVMe SSD ហើយនិងមានការតម្លើងនូវរ៉េម LPDDR5 មានទំហំដល់ទៅ 24GB ល្បឿន 7500MHz។ បើមើលទៅលើជំនាន់មុន គឺមានការបំពាក់នូវអង្គចងចាំទំហំ 512GB ហើយនិងមានរ៉េមទំហំត្រឹមតែ 16GB ប៉ុណ្ណោះ។ នៅលើឧបករណ៍លេងហ្គេមថ្មីនេះ យើងក៏អាចធ្វើការជ្រើសរើសមុខងារសម្រាប់លេងហ្គេមបានច្រើនតាមតម្រូវការ មិនថា ហ្គេមនោះជាប្រភេទហ្គេមធំ ឬជាងហ្គេមប្រភេទអ្វីនោះទេ។ ដូចអ្វីដែលគ្រប់គ្នាបានឃើញនេះអញ្ចឹង ក្រុមការងាររបស់ពិភពអេឡិចត្រូនិក បានធ្វើការលេងហ្គេមជាមួយនិងឧបករណ៍លេងហ្គេមថ្មី ROG Ally X ថ្មីនេះ បានយ៉ាងរលូន មិនថា ជាហ្គេមប្រភេទអ្វីនោះទេ។
ជាមួយនិងការអាប់ដែតរ៉េម និងអង្គចងចាំធំជាងមុននេះ បានធ្វើអោយ ROG Ally X មានសមត្ថភាពកាន់តែខ្លាំងទៅលើប្រើប្រាស់ជាមួយនឹង GPU និង OS ឬ Apps នៅលើ System ដោយរត់បានកាន់តែរលូនជាងមុន និងគ្មានបញ្ហាទាស់ចិត្តនោះទេ។ នៅលើឧបករណ៍នេះ ក៏មានការពង្រឹងលើ Joysticks មានភាពធន់ រឹងមាំ ហើយនិងមានការភាពងាយស្រូលក្នុងការបញ្ជាទៅលើមុខងារប្រើប្រាស់នានាបានរលូនជាងមុនផងដែរ។
ទាក់ទងជាមួយ Joysticks នេះដែរ អ្នកប្រើប្រាស់ក៏អាចធ្វើការប្តូរទៅលើភ្លើង RGB ដែលមាននៅលើឧបករណ៍លេងហ្គេមថ្មីបានផងដែរ។ យើងអាចធ្វើផ្លាស់ប្តូរពណ៌ និងធ្វើការផ្លាស់ប្តូរចលនានៃពណ៌បាន ស្អាតៗតាមដែលយើងបានទៀតផង។ បន្ថែមពីនេះ សម្រាប់ប៊ូតុងផ្នែកខាងក្រោយនៃឧបករណ៍លេងហ្គេម ROG Ally X ថ្មីនេះ ក៏នឹងមានការបង្រួមទំហំតូចជាងមុនដែលផ្តល់នូវភាពងយស្រួលសម្រាប់ការចុចបញ្ជា ហើយនិងមានការឌីស្សាញស្អាតជាងមុនផងដែរ។
ទាក់ទងនឹងកម្លាំងម៉ាស៊ីនរបស់ ROG Ally X នេះដែរ ក្រុមហ៊ុន ASUS ក៏បានធ្វើការផ្លាស់ប្តូរទៅលើប្រព័ន្ធត្រជាក់ Cooling System ខាងក្នុងម៉ាស៊ីនទៀតផង។ ដោយនៅលើឧបករណ៍លេងហ្គេម ROG Ally X ថ្មីនេះ គឺមានការប្រើប្រាស់នូវកង្ហារថ្មីចំនួនពីរ ដែលមានទំហំតូច និងកម្រ៉ាស់ស្តើងជាងមុន ដែលផ្តល់នូវល្បឿននៃការបង្កើនទៅលើលំហូរខ្យល់បានខ្លាំងជាងជំនាន់មុនដល់ទៅ 10%។ បន្ថែមពីនេះ ការឌីស្សាញរូបរាងថ្មីរបស់ ROG Ally X ថ្មីនេះ ក៏បានធ្វើអោយហ្គេមម៉ាស៊ីនមួយនេះត្រជាក់ បើទោះបីជាលេងយើងកំពុងតែដំណើរលេងហ្គេមក៏ដោយ។
សម្រាប់ការអាប់ដេតធំបំផុតដែលមាននៅលើឧបករណ៍លេងហ្គេម ROG Ally X ថ្មីនេះ គឺទៅលើថាមពលថ្ម។ ROG Ally X ត្រូវបានក្រុមហ៊ុនធ្វើការពង្រីកបន្ថែមនូវទំហំ 80Wh នឹងមាន ឆ្នាំងសាកដែលការទ្រទ្រង់ជាមួយនិងជាមួយនិងបច្ចេកវិទ្យាសាក 65W ថែមទៀតផង។ ថាមពលថ្មនេះ គឺមានទំហំធំជាងជំនាន់មុន ដែលមានថ្មត្រឹមតែ 40Wh ប៉ុណ្ណោះ។
ដូច្នេះជាមួយនិងការលេងហ្គេម ក៏ដូចជាទស្សនាវីដេអូនៅលើឧបករណ៌លេងហ្គេមថ្មីនេះ គ្រប់គ្នាមិនចាំបាច់មានការព្រួយបារម្ភពីរឿងថាមពលថ្មទៀតនោះទេ។ ក្រឡេកមកមើលរន្ធតំណរភ្ជាប់នៅលើ ROG Ally X នេះ គឺមានការប្រើប្រាស់នូវរន្ធ USB-C + ROG XG Mobile Interface connector សម្រាប់ Dual USB-C Ports, Thunderbolt 4 និងរន្ធ USB 3.2 Gen 2 ថែមទៀតផង។
ដូច្នេះ…ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មចង់ ROG Ally X ថ្មីនេះ ដែលមានសមត្ថភាព ដ៏អស្ចារ្យមួយនេះ អាចរកទិញបាននៅ Showroom ក្រុមហ៊ុន Asus Cambodia ឬនៅតាមបណ្តាហាងលក់កុំព្យូទ័រ ដែលជាដៃគូចែកចាយរបស់ក្រុមហ៊ុននៅទូទាំងប្រទេសកម្ពុជា ជាមួយនិងតម្លៃ 849 ដុល្លារ។