no-alternative title
no-alternative title
no-alternative title
no-alternative title

កម្មវិធីវាស់សម្ពាធឈាមនៅលើ ASUS VivoWatch ទទួលបានវិញ្ញាបនបត្រ FDA នៅក្នុងប្រទេសថៃហើយ

ថ្មីៗនេះ ក្រុមហ៊ុន ASUS ប្រកាសថា រដ្ឋបាលចំណីអាហារ និងឱសថនៃប្រទេសថៃ (FDA Thai) បានអនុម័តទៅលើវិញ្ញាបនបត្រនៃកម្មវិធីវាស់សម្ពាធឈាម ASUS VivoWatch blood Pressure App (Thailand FDA no. 67-2-2-2-0009328) របស់ខ្លួនហើយ ដែលនេះ គឺជាសមិទ្ធិផលដ៏សំខាន់សម្រាប់ផ្នែកវេជ្ជសាស្រ្តឆ្លាតវៃសម្រាប់ក្រុមហ៊ុន ASUS នៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍នេះ។ ការសម្រេចបាននូវសមិទ្ធិផលនេះ គឺជាការបោះជំហានមុនគេទៅលើវិញ្ញាបនបត្រផ្នែក software សម្រាប់កម្មវិធីវាស់សម្ពាធឈាម ASUS Blood Pressure App។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពី 10 ឆ្នាំមុន ក្រុមហ៊ុន ASUS បានផ្តោតទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាថែទាំសុខភាពឆ្លាតវៃ និងបានធ្វើការយ៉ាងខ្លាំងដើម្បីអាចបំពេញនូវស្តង់ដារតម្រូវការបានសម្រាប់ទីផ្សារផ្សេងៗគ្នានៅជុំវិញពិភពលោក។ លោក Joe Hsieh ប្រធានផ្នែកប្រតិបត្តិការ និងជាអនុប្រធានជាន់ខ្ពស់សកលរបស់ក្រុមហ៊ុន ASUS និយាយថា “យើងពិតជារីករាយណាស់ក្នុងការនាំយកនូវដំណោះស្រាយនៃការគ្រប់គ្រងទៅលើផ្នែកសុខាភិបាលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ទៅកាន់ទីផ្សារនៅក្នុងប្រទេសថៃនោះ។ វិញ្ញាបនបត្រចេញពីរដ្ឋបាលចំណីអាហារ និងឱសថនៃប្រទេសថៃនេះគឺបង្ហាញអំពីទំនុកចិត្ត និងប្រសិទ្ធិភាពនៃបច្ចេកវិទ្យាថែរក្សាសុខភាពដែលធានាបានថាអ្នកប្រើប្រាស់អាចគ្រប់គ្រងទៅលើសុខភាពរបស់ពួកគេបានយ៉ាងល្អ។”

 

កម្មវិធីវាស់សម្ពាធឈាម ASUS Blood Pressure App គឺបានអភិវឌ្ឍឡើងដើម្បីជាដំណោះស្រាយនៅក្នុងការតាមដានទៅលើការវាស់សម្ពាធឈាមដែលបានទទួលការអនុម័តចេញពី រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់ និងបានដាក់អោយដំណើការនៅលើស្មាតវ៉ច  ASUS VivoWatch ជាច្រើនម៉ូឌែលផងដែរ។ កម្មវិធី App នេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការថតទុក រក្សាទុក និងបង្ហាញនូវសម្ពាធឈាមរួមជាមួយនឹងចង្វាក់បេះដូងផងដែរ។ មុខងារក្នុងការវាស់ទៅលើសម្ពាធឈាមនេះគឺដំណើរការនៅលើស្មាតវ៉ច  ASUS VivoWatch 6, VivoWatch 5, VivoWatch 5 AERO និង  VivoWatch SP សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសថៃនៅចុងឆ្នាំនេះ។

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ASUS កំពុងតែសហការជាមួយនឹងមជ្ឈមណ្ឌលពិនិត្យសុខភាពលំដាប់ខ្ពស់ៗជាច្រើន និងអ្នកផ្តល់សេវាថែទាំមនុស្សចាស់ជាច្រើននៅក្នុងប្រទេសថៃ ដើម្បីបង្កើតនូវគំរូនៃសេវាកម្មថែរក្សាខុសភាពជីជីថល។ សម្រាប់ ASUS VivoWatch នឹងប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលពិនិត្យសុខភាពជាច្រើន ដើម្បីប្រមូលនូវទិន្នន័យសុខភាពរបស់មនុស្សចាស់រយៈពេលវែង និងការអភិវឌ្ឍទៅលើផែនការគ្រប់គ្រងទៅលើសុខភាព និងការលើកកម្ពសស់ការថែរក្សាសុខភាពនៅទីដាច់ស្រយាលថែមទៀត។

 

សូមជំរាបថា ក្រុមហ៊ុន ASUS បានបង្កើតនូវភាពជាដៃគូដ៏ជោគជ័យជាច្រើន ជាមួយនឹងមន្ទីរពេទ្យធំៗនៅកតៃវ៉ាន់ ដែលក្រុមហ៊ុននេះ មានការផ្តោតទៅលើ mobile health (mHealth) និងការត្រួតពិនិត្យមុខងារថែទាំសុខភាពជាច្រើនទៀតផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម