no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន ហួវៃ ដាក់សម្ពោធជាផ្លូវការនូវ HUAWEI WATCH GT 5 Series នៅលើទីផ្សារកម្ពុជា

ថ្មីៗនេះ ក្រុមហ៊ុន ហួវៃ បានសម្ពោធជាផ្លូវការនូវ HUAWEI WATCH GT 5 Series នាឡិកាដៃឆ្លាតវៃតួផលិតពី Titanium កញ្ចក់ Sapphire Glass រចនារូបរាងបែប Fashion & Luxury ប្រើ Offline Maps, មុខងារ សុភាពសុក្រិត និង មុខងារកីឡាបែបអាជីព ថ្មកាន់ 2 សប្តាហ៍ តបសារដោយប្រើ Keyboard ភ្ជាប់បានជាមួយគ្រប់ស្មាតហ្វូន អាចប្រើប្រាស់ជាមួយបានទាំង iOS និង Android។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងវត្តមានលើកនេះ នាឡិកាឆ្លាតវៃ HUAWEI WATCH GT 5 Series ពិតជាបានធ្វើអោយផ្ទុះកក្រើកទីផ្សារ Smartwatch ក្នុងប្រទេសកម្ពុជាខ្លាំងមែនទែន! សម្រាប់ពិធីសម្ពោធជាផ្លូវការណ៌នេះ ក៏មានការអញ្ជើញចូលរួមពី តារាកក្តិយសតារា influencer លោក ហេង វិសាល និង ស្រីនា, Tech Review លោក Jerry ថៃ ហៅ ប្រាប់ចំៗ, លោក ស័ក្កសេរីវុធ ហៅដុំហ្វីល លោក ហ្វុង សៀនស្ទើរ ហើយថែមទាំងមានការផ្តល់នូវបទពិសោធន៍ល្អៗក្នុងការប្រើប្រាស់ថែមទៀតផង ។

HUAWEI WATCH GT 5 Series មានចំណុចពិសេសដូចជា៖

ចំនុចពិសេសទី ១ :  ជានាឡិកាឆ្លាតវៃទំនើបទទាន់សម័យឈានមុខគេ រចនារូបរាង បែប Fashion និង Luxury ផ្តល់នូវប្រណីតភាព លិចធ្លោរ និង ថ្លៃថ្នូរ  ដែលមាន វត្ថុធាតុដើមផលិតដូចទៅនឹងនាឡិកាតម្លៃខ្ទង់មឺនសែនដុល្លាដូចជាតួនាឡិកាផលិតពីTitanium និងកញ្ចក់ Sapphire Glass មានភាពធន់ខ្លាំងនឹងការសឹកឆ្កូត 200% ធន់សំណឹកជាតិប្រៃ 100% នឹង ការពារជម្រាបទឹកជម្រៅ 50 ម៉ែត។

នៅក្នុងឱកាសនោះដែរ លោក ហេង វិសាល និង ស្រីនា ក៏បានបង្ហាញពីភាពផ្អើលទៅលើការរចនារូបរាងបែប Fashion ពាក់ទៅស្អាតទាន់សម័យ ស្អាតប្រណីត  ផលិតចេញពីវត្ថុធាតុដើមគុណភាពខ្ពស់គឺ តួនាឡិកាផលិតពី Titanium និង កញ្ចក់ Sapphire Glass អាចដោនឡូដនឹងប្តូរមុខនាឡិការហូតជាង 3មឺនមុខ ផ្លាស់ប្តូរមុខស្តាយបានគ្រប់កល:ទេស:ចូលរួមបានគ្រប់កម្មវិធីនានា។

ចំនុចពិសេសទី 2:  ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រាចាំថ្ងៃដូចជាថ្មសាកម្តងប្រើបានរហូតដល់ 14ថ្ងៃ ឬ មួយខែសាកថ្មតែ 2ដង ភ្ជាប់បានទំាង iOS & Android អាចធ្វើការ Reply Message ឬ  និយាយជាសំឡេងចេញជាអក្សរ) ដោយប្រើ Full Keyboard នៅលើនាឡិកាផ្ទាល់ ជពិសេសបំពាក់មុខងារ Bluetooth Call តាម App ល្បីៗដូចជា Telegram , Messenger ជាដើម ។  

ជាមួយគ្នានេះ លោក Jerry Thai លោក ស័ក សេរីវុធ នឹង ហ្វុងសៀងស្ទើរ ជាអ្នកប្រើប្រាស់ផ្ទាល់បានចែករំលែកបទពិសោធន៍ ច្បាស់ៗថា នេះជានាឡិកាឆ្លាតវៃដែលមានថ្មកាន់បានយូរមួយខែសាកតែ២ដង សាកថ្មតាម Wireless Charge ក៏លឿន ងាយស្រួលក្នុងការប្រើប្រាស់ប្រចំថ្ងៃ ជាពិសេសអាចភ្ជាប់បានគ្រប់ប្រភេទទូរស័ព្ទ Android & IOS តែម្តង ។

ចំនុចពិសេសទី 3: ជានាឡិកាឆ្លាតវៃដែលអាចប្រើ Offline Maps អាចដោនឡូដ Maps ក្នុងប្រទេសកម្ពុជា ឬ Global Maps មិនបាច់ Internet ដោយមិនខ្លាចវង្វេងផ្លូវ មុខងារ Offline Maps អាចអោយយើង Touch បញ្ជាលើអេក្រង់ផ្ទាល់ យើងអាចបង្វិលប៉ូតុងដើម្បី ហ្ស៊ូមមើលទីតាំងដែលយើងកំពង់ឈរ ចាប់បានទីតាំងបានយ៉ាងសុក្រិតជាមួយប្រព័ន្ធ GPS ជាមួយបច្ចេកវិទ្យា Huawei Sunflower Positioning System ចាប់ទីតាំងលឿន នឹង ច្បាស់បំផុត សម្រាប់អ្នកដំណើរកំសាន្តមិនខ្លាចវង្វេងផ្លូវ ។

ចំនុចពិសេសទី 4: មុខងារ សុខភាពផ្លូវចិត្ត Emotional Wellbeing ដំបូងគេ ដែលអាចតាមដានសុខភាពផ្លូវចិត្តដឹងពីស្ថានភាពអរម្មណ៍សប្បាយចិត្តឬមិនសប្បាយចិត្ត ជាពិសេសផ្តល់ជូន Exclusive Pet Penda ដែលធ្វើការផ្លាស់ប្តូរសកម្មភាពកាយវិការទឹកមុខទៅតាមអរម្មណ៍របស់យើង ។ 

 

ចុងក្រោយនៃកិច្ចពិភាក្សា លោក វិសាល និង ស្រីនា ក៍បានបង្ហាញចំណាប់អារម្មណ៍ទៅលើមុខងារសុខភាពថ្មីនេះផងដែរ មុខងារថ្មីនេះ គឺជាមុខងារសុខភាពផ្លូវចិត្តដំបូងគេបំពាក់នៅលើនាឡិកាឆ្លាតវៃ អាចតាមដាននៅ ស្ថាភាពអារម្មណ៍សប្បាយចិត្ត ឬ មិនសប្បាយចិត្ត ស្ថានភាពស្ត្រេស គឺយើងអាចតាមដានជាប្រចាំថ្ងៃ ។

ចំនុចពិសេសទី 5:   ផ្តល់នូវមុខងារកីឡា Professional ជាង 100 ប្រភេទ និង មុខងារសុខភាពជាច្រើដូចជា មុខងារ ECG , វាស់ចង្វាក់បេះដូងលម្អិត PPG  តាមដានដំណេក តាមដានការសស្រមុក ឬ តាមដានការដកដង្ហើម មុខងារវាស់ភាពស្ត្រេស Stress មុខងារវាស់អ៊ុកសីសែនក្នុងឈាម Spo2 មុខងារវាស់កម្តៅជាដើម..   ។  

HUAWEI WATCH GT 5 Series មានតម្លៃលក់ជាផ្លូវការចាប់ពី $219 ជាតម្លៃដាក់ល់ផ្លុវការក្នុងប្រទេសកម្ពុជា ទទួលបានការដូរ ខ្សែរនាឡិកា និង ស្រ្គីនការពារ អតិថិជនទាំងអស់អាចរកជាវបាននៅតាមបណ្តា Huawei Showroom និង ហាងលក់ទូរស័ព្ទដៃទូរទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម