no-alternative title
no-alternative title
no-alternative title
no-alternative title

Panasonic បង្ហាញកាមេរ៉ាស៊េរីថ្មី LUMIX G97 និង LUMIX ZS99

ថ្មីៗនេះ ក្រុមហ៊ុន Panasonic ទើបតែប្រកាសបង្ហាញនូវកាមេរ៉ាថ្មីចំនួន 2 នៅក្នុងត្រកូល LUMIX របស់ខ្លួន នោះគឺ LUMIX G97 និង LUMIX ZS99 ដែលទាំងនេះ សុទ្ធសឹងតែជាប្រភេទកាមេរ៉ា Travel zoom មានការឌីស្សាញជាមួយយនិងរូបរាងតូចផ្តល់នូវភាពងាយស្រួលនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ កាមេរ៉ាថ្មីទាំងពីរម៉ូដែលនេះ ត្រូវបានក្រុមហ៊ុនផផលិតឡើងដោយផ្តោតទៅលើគោលដៅបំពេញនូវតម្រូវការរបស់អ្នកថតរូបភាព និងអ្នកថតវីដេអូ ពេលធ្វើដំណើរ ដែលថែមទាំងមានភ្ជាប់មកជាមួយនឹងមុខងារសំខាន់ៗជាច្រើន និងងាយស្រួលក្នុងការប្រើប្រាស់ទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ា LUMIX ZS99 ត្រូវបានឌីស្សាញឡើងសម្រាប់អ្នកប្រើប្រាស់ដែលត្រូវការកាមេរ៉ារូបរាងតូច និងងាយស្រួលក្នុងការចល័តតាមខ្លួនជាមួយនឹងសមត្ថភាព Zoom ខ្លាំងក្លា។ នៅលើកាមេរ៉ានេះ មានការប្រើប្រាស់នៅឡែន 24mm-720mm LEICA DC lens ដែលផ្តល់នូវ 30x optical zoom និង 60x ហើយក៏មកជាមួយនឹង iZoom ផងដែរ។ នៅលើកាមេរ៉ានេះក៏មុខងារអាចថតរូបភាព wide landscapes និងថតបែប close-ups បានទៀតផង។ បន្ថែមនេះ នៅលើកាមេរ៉ានេះ ក៏មាន  មុខងារ 5-Axis HYBRID Optical Image Stabilization ដែលកាត់បន្ថយនូវភាព blur បានផងដែរ។

កាមេរ៉ា ZS99 អាចថតវីដេអូកម្រិត 4K ល្បឿន 30p ដែលធានាបាននូវភាពច្បាស់ និងលម្អិត។ នៅក្នុងនោះ ក៏មានការទ្រទ្រង់នូវ 4K PHOTO mode ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតសកម្មភាព fast-action នៅក្នុងកម្រិត 30fps បានទៀតផង។ សម្រាប់មុខងារបន្ថែមវិញ គឺមាន Creative Effects។ ជាមួយគ្នានេះ កាមេរ៉ានេះក៏អាចថតវីដេអូកម្រិត HD high-speed ល្បឿន 120fps សម្រាប់ slow-motion បានផងដែរ។ និយាយពីអេក្រង់វិញ កាមេរ៉ានេះ មានអេក្រង់ 1,840k-dot touchscreen ហើយនិងមានការទ្រទ្រង់ជាមួយនូវ USB Type-C charging port ទៀតផង។

 

សម្រាប់មុខងារនៅការចែករំលែករូបភាពនៅលើកាមេរ៉ានេះវិញ គឺពិតជាងាយស្រួលតាមរយៈ Bluetooth និង WiFi ។ នៅលើកាមេរ៉ានេះ ក៏មានប៊ូតុង Dedicated Button ដែលអនុញ្ញាតអោយផ្ទេរូបភាពបានលឿនទៅកាន់ស្មាតហ្វូនផងដែរ។ កាមេរ៉ានេះ មានតម្លៃ $499.99។ LUMIX ZS99 នឹងបង្ហាញខ្លួននៅពាក់កណ្តាលខែកុម្ភៈឆ្នាំ 2025 នេះជាមួយនឹងពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។

 

ក្រឡេកមក LUMIX G97 គឺជាប្រភេទកាមេរ៉ា hybrid ដែលមានការបញ្ជូលគ្នានៃមុខងារកម្រិតខ្ពស់ជាច្រើនសម្រាប់កាថតរូបភាព និងវីដេអូ។ កាមេរ៉ានេះ ប្រើប្រាស់នូវសិនស័រទំហំ 20.3MP CMOS sensor និងមានការគាំទ្រដោយបន្ទះឈីប high-performance processor ផ្តល់នូវរូបភាពបានច្បាស់ជាមួយនឹងពណ៌ដ៏ស្រស់ស្អាតថែមទៀតផង។ នៅលើកាមេរ៉ានេះក៏មានការបញ្ចូលនូវមុខងារ Live View Composite mode ផងដែរ។

 

កាមេរ៉ា G97 នេះ អាចថតបានកម្រិត 4K PHOTO mode ដែលអាចចាប់រូបភាព high-resolution នៅក្នុងកម្រិតល្បឿន 30fps ដែលធ្វើអោយចាប់រូបភាពបានលឿន។ នៅលើកាមេរ៉ានេះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធ 5-axis Dual I.S.2 stabilization system រក្សាលំនឹងនៃរូបភាព និងវីដេអូថែមទៀត។ កាមេរ៉ានេះ មានសមត្ថភាពអាចថតវីដេអូកម្រិត 4K នៅក្នុងកម្រិតល្បឿន 30p និងល្បឿន 12 stops នៅក្នុងការប្រើប្រាស់នូវមុខងារ V-Log L សម្រាប់វីដេអូ cinematic។ កាមេរ៉ា LUMIX G97 នេះ អាចសាកថ្មតាមរយៈរន្ធ USB Type-C charging និងតភ្ជាប់តាមរយៈ Bluetooth និង WiFi ។ កាមេរ៉ា LUMIX G97 នេះ នឹងបង្ហាញខ្លួននៅចុងខែកុម្ភៈឆ្នាំ 2025 នេះជាមួយនឹងតម្លៃ $849.99 ហើយក៏មានការផ្តល់ជូននូវឡែន  12-60mm lens kit ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍