LAS VEGAS, មករា 7, 2024 — ថ្ងៃនេះ ASUS បានដាក់បង្ហាញបង្ហាញផលិតផលដែលមានបច្ចេកវិទ្យា AI ចុងក្រោយនៅក្នុងព្រឹត្តិការណ៍ “Always Incredible” សម្រាប់ CES 2025។ ដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃចក្ខុវិស័យ Ubiquitous AI. Incredible Possibilities និងការប្តេជ្ញាយ៉ាងរឹងមាំចំពោះការរក្សាស្ថេរភាព, បានណែនាំការច្នៃប្រឌិតជាច្រើនដែលរួមបញ្ចូលគ្នានូវថាមពល ភាពច្នៃប្រឌិត និងការទទួលខុសត្រូវផ្នែកបរិស្ថាន។
ដោយផ្អែកលើជំនាញជាង 35 ឆ្នាំ ក្រុមហ៊ុន ASUS បានបង្ហាញផលិតផលផ្សេងៗដែលដំណើរការដោយ AI ដែលផ្ដោតទៅលើការច្នៃប្រឌិត និងបញ្ជាក់ពីការផ្លាស់ប្តូររបស់ខ្លួនទៅជាក្រុមហ៊ុន AI ដ៏ទូលំទូលាយមួយ។ ពីកុំព្យូទ័រយួរដៃដែលអាចចល័តបាននឹងមានបច្ចេកវិទ្យា AI កម្រិតខ្ពស់ ផ្ដល់ភាពងាយស្រួលដល់សហគ្រាសដោយបង្កើនប្រសិទ្ធភាពលើផលិតផលខ្ពស់បំផុត និងប្រព័ន្ធការពារកុំព្យូទ័រ ហើយ កម្មវិធី ASUS CES 2025 ត្រូវបានរៀបចំឡើងដើម្បីផ្តល់សិទ្ធិដល់អតិថិជន និងស្ថាប័នទាំងអស់បានចូលរួម។
លោក Samson Hu សហនាយកប្រតិបត្តិក្រុមហ៊ុន ASUS បាននិយាយថា "ក្រុមហ៊ុន ASUS កំពុងចូលទៅក្នុងជំពូកដ៏គួរឱ្យរំភើបមួយ ដែលផ្តោតលើការធ្វើឱ្យបច្ចេកវិទ្យា AI-driven កាន់តែងាយស្រួលប្រើប្រាស់ និងមានឥទ្ធិពល" ។ នៅឆ្នាំនេះនៅ CES 2025 យើងកំពុងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការធ្វើអោយបច្ចេកវិទ្យា AI ក្លាយជាម៉ាកយីហោដំបូងគេដែលផ្តល់ជូននូវ Copilot+ PCs ដែលផ្តល់តម្លៃល្អ និងការច្នៃប្រឌិតដ៏អស្ចារ្យ។ សកម្មភាពរបស់យើងគឺតែងតែរចនាឡើងដើម្បីធ្វើឲ្យបទពិសោធន៍អ្នកប្រើប្រាស់មានប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់រូប ចាប់ពីអ្នកប្រើប្រាស់ទូទៅរហូតដល់អ្នកធ្វើអាជីវកម្ម។
លោក Mark Linton អនុប្រធានផ្នែកលក់ដៃគូឧបករណ៍នៅក្រុមហ៊ុន Microsoft បាននិយាយថា "Copilot+ PCs គឺជាកុំព្យូទ័រដែលមានល្បឿនលឿនបំផុត ឆ្លាតវៃបំផុត និងមានសុវត្ថិភាពបំផុតដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងបទពិសោធន៍ AI ដែលជម្រុញផលិតភាព និងការច្នៃប្រឌិត" ។ “វាជាពេលវេលាដ៏រំភើបមួយសម្រាប់ Windows 11 ភាពជាដៃគូរបស់យើងជាមួយ ASUS និងការពង្រីកផលប័ត្រ Copilot+ PC របស់ខ្លួន។ នៅពេលដែលយើងខិតជិតដល់ទីបញ្ចប់នៃការគាំទ្រសម្រាប់ Windows 10 ឥឡូវនេះគឺជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីដំឡើងកំណែទៅកុំព្យូទ័រ Copilot+ ថ្មី ដូចជា Zenbook A14 ឬ Vivobook 14/16 ។
ការបង្ហាញនៃដំណោះស្រាយដ៏អស្ចារ្យ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះរួមមាន Copilot+ PC ដែលមានទំងន់ស្រាលបំផុតរបស់កុំព្យូទ័រប្រភេទ Zenbook A14 ដែលបំពាក់នូវបទពិសោធន៍ AI ដ៏ទំនើប និងតួ Ceraluminum™ ថ្មីទាំងអស់។ ASUS ក៏បានណែនាំកុំព្យូទ័រយួរដៃ Vivobook 14/16 ដែលមានគុណភាពខ្ពស់ ប៉ុន្តែមានតម្លៃសមរម្យ ដែលត្រូវបានរចនាឡើងដើម្បីនាំយកបច្ចេកវិទ្យា AI ទៅដល់មនុស្សគ្រប់គ្នា។ កុំព្យូទ័រ Copilot+ ដែលអាចចល័តបានទាំងនេះកំណត់ឡើងវិញនូវអ្វីដែលអាចធ្វើទៅបាន ដោយផ្តល់នូវថាមពលថ្មកាន់បានយូរ លក្ខណៈពិសេស AI និងបទពិសោធន៍អ្នកប្រើប្រាស់ដែលប្រសើរឡើងបំផុត។
សម្រាប់អ្នកប្រកបអាជីវកម្ម, ASUS បានកំណត់ឡើងវិញនូវស្តង់ដារនៃការអនុវត្តជាមួយនឹង ExpertBook B5 ដែលជាកុំព្យូទ័រយួរដៃដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនផលិតភាពអាជីវកម្ម។ ជាមួយនឹងប្រព័ន្ធដំណើរការ Intel® Core™ Ultra ចុងក្រោយបំផុត (ស៊េរីទី 2) ការកំណត់រចនាសម្ព័ន្ធដែលអាចផ្លាស់ប្ដូរតាមបំណង និងការគ្រប់គ្រងកម្ដៅប្រកបដោយមានប្រសិទ្ធភាព។ B5 រួមបញ្ចូលគ្នានូវភាពចល័តជាមួយនឹងថាមពលខ្លាំងដើម្បីបំពេញតម្រូវការសហគ្រាសដែលកំពុងវិវត្តទៅកាន់វិស័យទំនើប។
កុំព្យូទ័រ ExpertBook B5 នឹងបង្ហាញនូវ Digital Product Passport (DPP) ដែល ASUS កំពុងបង្ហាញវត្តមាននៅក្នុងត្រកូល PC Windows 11 Pro ប្រភេទកុំព្យូទ័រសម្រាស់អាជីវកម្មរបស់ខ្លួន។ លក្ខណៈពិសេសថ្មីនេះបានលើកកម្ពស់ការអនុវត្តន៍សុវត្ថិភាពបរិស្ថានដោយមិនគ្រាន់តែជាការអនុវត្តន៍សាមញ្ញទេ វាជាផ្នែកព័ត៌មានមួយដែលផ្តល់នូវការពិពណ៌នាច្បាស់លាស់ គាំទ្រដល់ផ្នែកបរិស្ថាន និង ព័ត៌មានអំពីផលិតផលដើម្បីជួយជំរុញសេដ្ឋកិច្ចប្រកបដោយការនិរន្តរភាព។
ការផ្តោតលើអ្នកប្រើប្រាស់សម្រាប់អាជីវកម្មដែលត្រូវការកម្លាំងកាន់ខ្លាំងគឺ ExpertCenter B900 Series – កុំព្យូទ័រ Desktop AI ប្រភេទអាជីវកម្មជាលើកដំបូងពី ASUS។ កុំព្យូទ័រប្រភេទនេះបំពាក់ដោយប្រព័ន្ធដំណើរការ AI កុំព្យូទ័រលើតុដំបូងរបស់ Intel គឺ Intel Core Ultra 200S ដែលឧបករណ៍ទាំងនេះត្រូវបានរចនាឡើងដើម្បីដោះស្រាយបន្ទុកការងារដែលមានតម្រូវការច្រើនបំផុត។
ASUS ក៏បានណែនាំស៊េរីកុំព្យូទ័រ AI Mini ជំនាន់ថ្មីចុងក្រោយរបស់ខ្លួន រួមទាំងស៊េរី ASUS NUC 15 Pro ចុងក្រោយបង្អស់ដែលបំពាក់ដោយ Intel និង ASUS ExpertCenter PN54 ដែលជាកុំព្យូទ័រ ASUS AI Mini ដំបូង និងតែមួយគត់ដែលដំណើរការដោយ AMD ។ ឧបករណ៍ទាំងនេះផ្តល់នូវដំណើរការដែលមានថាមពល AI ដែលមិនអាចប្រៀបផ្ទឹមបាន និងការធ្វើឱ្យប្រសើរឡើងនូវម៉ូឌុល ដែលត្រូវបានរចនាឡើងដើម្បីឱ្យសមឥតខ្ចោះទៅក្នុងបរិយាកាសការងារ។
អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ CES នៅ Las Vegas អាចឃើញនូវការច្នៃប្រឌិតទាំងអស់នេះដោយផ្ទាល់។ ផលិតផលដែលបានបង្ហាញក្នុងអំឡុងពេលព្រឹត្តិការណ៍សម្ពោធនេះ នឹងរួមទាំងផលិតផលនៅក្នុងព្រឹត្តិការណ៍សម្ពោធ CES Republic of Gamers (ROG) ដាច់ដោយឡែក ដែលនឹងផ្ដល់បទពិសោធន៍ប្រើប្រាស់ដោយដៃផ្ទាល់នៅឯពិព័រណ៍ Venetian Expo បន្ទប់ប្រជុំ #3102 ចាប់ពីថ្ងៃទី 6 ខែមករា ដល់ថ្ងៃទី 9 ខែមករា ឆ្នាំ2025 ។ អ្នកទស្សនាក៏អាចស្វែងយល់ពីដំណោះស្រាយជាច្រើនរបស់ ASUS នឹងរួមមាន AI PCs, គ្រឿងបន្លាស់កុំព្យូទ័រ, អេក្រង់, ទូរស័ព្ទ, បន្ទះ motherboard, ឧបករណ៍បណ្តាញ និងកាតក្រាហ្វិក។