no-alternative title
no-alternative title
no-alternative title
no-alternative title

MSI បានបញ្ចេញស្រឡាយ Laptop ស៊េរីថ្មី ប្រើសុទ្ធតែ Nvidia GeForce RTX50 Series GPU នៅក្នុងព្រឹត្តិការណ៍ CES 2025

នៅក្នុងព្រឹត្តិការណ៍ CES2025 ឆ្នាំនេះ ក្រុមហ៊ុនផលិតកុំព្យូទ័ររបស់តៃវ៉ាន់ MSI បានលេងឈុតធំតែម្តង ដោយបានធ្វើការដាក់តាំងបង្ហាញនៅស្រឡាយម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីជំនាន់ចុងក្រោយដែលមានរហូតដល់ទៅ 5 ស៊េរី ដែលមានកុំព្យូទ័រសរុបដល់ 30 ម៉ូដែលឯណោះ។ ហើយកុំព្យូទ័រស៊េរីថ្មីចុងក្រោយទាំងអស់របស់ MSI សុទ្ធតែបំពាក់នូវសមត្ថភាពដំណើរការខ្លាំងក្លា និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ដែលផ្តល់ឲ្យការប្រើប្រាស់កាន់តែមានប្រសិទ្ធិភាពខ្ពស់ជាមួយភាពទំនើបទាន់សម័យ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីចុងក្រោយដែល MIS បានធ្វើការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំនេះ រួមមាន MSI Titan 18 HX Dragon Edition Norse Myth, Titan, Raider, និង Vector series ដែលជាម៉ូដែល Gaming Laptop កំពូលពេញនិយមបំផុតរបស់ MSI។ MSI Stealth Series ដែលជាប្រភេទ Copilot+ PC, Crosshair, Pulse series, Venture និង VenturePro Series ជាដើម។ ម៉ាស៊ីន Laptop ស៊េរីថ្មីចុងក្រោយទាំងអស់របស់ MSI ត្រូវបានបំពាក់មកជាមួយផ្នែករឹងដែលខ្លាំងៗជំនាន់ថ្មីចុងក្រោយបំផុតដូចជា  Intel® Core™ Ultra Series 2, AMD Ryzen™ 9000 series និង AMD Ryzen™ AI 300 series ជាដើម រួមជាមួយ NVIDIA® GeForce RTX™ 50 Series GPU ដែលនឹងផ្តល់នូវសមត្ថភាព និងអនុភាពក្នុងការប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃ ការកម្សាន្ត និងការលេងហ្គេមជាដើមប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត។

លោក Eric Kuo អនុប្រធានប្រតិបត្តិ និងជានាយកប្រតិបត្តិផ្នែក NB BU (Executive Vice President & NB BU GM of MSI) របស់ MSI មានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយក្រៃលែងក្នុងការដែលបានប្រកាសពីភាពចម្រុះនៃម៉ូដែលកុំព្យូទ័រយួរដៃស៊េរីថ្មីចុងក្រោយរបស់ MSI សម្រាប់ផ្តល់ជូនដល់អ្នកប្រើប្រាស់របស់យើង ដោយធានាថា រាល់តម្រូវការប្រើប្រាស់របស់ពួកគេត្រូវបានបំពេញ មិនថាពួកគេកំពុងស្វែងរកុំព្យូទ័រដែលមានប្រព័ន្ធដំណើរការពិសេស ឬមុខងារដែលជំរុញដោយបច្ចេកវិទ្យា AI នោះទេ" យើងអាចផ្តល់ជូនពួកគេបាន។ លោក Eric Kuo បានបន្ថែមថា "ជាមួយនឹងស្រឡាយកុំព្យូទ័រយួរដៃជំនាន់ថ្មីចុងក្រោយបំផុតរបស់ MSI គឺយើងនៅតែបន្តកំណត់លើការច្នៃប្រឌិតឡើងវិញ ដោយធានាបាន យើងតែងតែមានកុំព្យូទ័រយួរដៃជំនាន់ថ្មីៗចុងក្រោយបំផុតត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជូនដល់អ្នកប្រើប្រាស់បាននៅគ្រប់ពេល។

សម្រាប់ម៉ូដែល MSI Titan 18 HX Dragon Edition Norse Myth គឺជាម៉ូដែលពិសេសនឹងត្រូវបផលិតឡើងដោយមានកំនត់។ ម៉ូដែលនេះ ត្រូវបានបំផុសគំនិតនៃការរចនាឡើងតាមតំណើរទេវកថា Norse ជាមួយការបំពាក់នូវមុខងារពិសេសៗផ្តាច់មុខខុសពីម៉ូដែលទូទៅ។ ចំនែកម៉ូដែល  MSI Titan, Raider, Vector, និង Stealth Series សុទ្ធតែបានបំពាក់មកជាមួយអេក្រង់ដែលមានទំហំធំដល់ 18-inch ដូចៗគ្នា រួមជាមួយអង្គក្រាហ្វិច NVIDIA GeForce RTX 5090 ដែលផ្តល់នូវសមត្ថភាពប្រើប្រាស់ខ្លាំងកម្រិត Desktop-Level ជាមួយនឹងបច្ចេកវិទ្យា AI។ ម៉ូដែលទាំងនេះ គាំទ្រមកជាមួយ OverBoost Ultra Technology របស់ MSI ដែលធ្វើឲ្យម៉ូដែល Titan Series មានកំលាំងថាមពល GPU ដល់ 270W ខណៈម៉ូដែល Raider និង Vector Series មានកំលាំង 260W។ MSI Titan, Raider, Vector, និង Stealth Series មានបំពាក់មកជាមួយរន្ធ Thunderbolt 5 និងរ៉េមប្រភេទ LPDDR5-6400។

ចំនែក MSI Stealth Series បានបំពាក់នូវខួរក្បាល AMD Ryzen™ AI 300 Series ជាមួយមុខងារ Copilot+ PC ដែលមានមុខងារប្រើប្រាស់ទំនើបឆ្លាតវៃ AI Tasks។ ម៉ូដែលនេះ មានតួរខ្លួនរចនាឡើងបែប Sleek Design ជាមួយលោហៈធាតុ  Mg-Al alloy chassis ដែលផ្តល់នូវគុណភាពនៃភាពធន់ក្នុងការប្រើប្រាស់ និងធ្វើឲ្យ MSI Stealth 18 ក្លាយជាកុំព្យូទ័រយួរដៃដែលមានអេក្រង់ទំហំ 18-inch មានទំងន់ស្រាលជាងគេបំផុតនៅលើទីផ្សារ។ ចំនែកម៉ូដែល MSI Crosshair និង Pulse Series ត្រូវបានបំពាក់មកជាមួយអង្គក្រាហ្វិច NVIDIA GeForce RTX 5070 GPU ដែលផ្តល់នូវសមត្ថភាពក្នុងការប្រើប្រាស់ដ៏អស្ចារ្យតម្រូវបានតាមគ្រប់កិច្ចការងារទាំងអស់។

សម្រាប់ស្រឡាយ Venture Series ដែលមានពីរម៉ូដែល គឺ Venture និង VenturePro ត្រូវបានផលិតឡើងសម្រាប់ការប្រើប្រាស់នៅក្នុងអាជីវកម្ម និងផលិតភាពការងារផ្សេងៗ។ ស្រឡាយមួយនេះ មានជម្រើសអេក្រង់ចាប់ពីទំហំ 14-inch ដល់ 17-inch ហើយនិងមានបំពាក់មកជាមួយនូវផ្នែករឹងខ្លាំងៗចុងក្រោយពីក្រុមហ៊ុន Intel, AMD និង Nvidia ថែមទៀតផង។ MSI Venture និង VenturePro មានបំពាក់មកជាមួយថាមពលថ្មដែលមានសមត្ថភាពអាចកាន់បានចន្លោះពី 4 ទៅ 5 ម៉ោង ល្អបំផុតសម្រាប់ការប្រើប្រាស់បំពេញកិច្ចការងារខាងក្រៅ។ យ៉ាងណាមិញសម្រាប់ព័ត៌មានទាក់ទងនឹងតម្លៃ និងកាលបរិច្ឆេទចេញលក់ផ្លូវការណ៍សម្រាប់ម៉ាស៊ីនកុំព្យូទ័រយួរដៃជំនាន់ថ្មីទាំងអស់របស់ MSI មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់នៅឡើយទេ។ 

សម្រាប់គុណសម្បត្តិលម្អិតរបស់ស្រឡាយ MSI Laptop ជំនាន់ថ្មី សូមចូលទៅកាន់គេហទំព័រផ្លូវការណ៍របស់ MSI៖ MSI Unveils New Laptop Lineup Featuring NVIDIA GeForce RTX 50 Series at CES 2025

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍