នៅក្នុងព្រឹត្តិការណ៍ CES 2025 នោះ ក្រុមហ៊ុន MSI បានបង្ហាញនូវម៉ូនីទ័រលេងហ្គេមជាច្រើនស៊េរីដែលមានបំពាក់នូវបច្ចេកវិទ្យា AI កម្រិតខ្ពស់ជាច្រើនដែលផ្តោតទៅលើការលេងហ្គេមកាន់តែខ្លាំងក្លា។ ម៉ូនីទ័រទាំងនេះគឺមានបំពាក់នូវ AI Navigator, AI Menu, MSI AI settings adjustments និងបទពិសោធន៍នៃការប្រើប្រាស់យ៉ាងរលូនក្នុងការប្រើប្រាស់។នៅក្នុងការឌីស្សាញដោយផ្តោតសម្រាប់អ្នកលេងហ្គេមនោះ ម៉ូនីទ័រចុងក្រោយបំផុតរបស់ក្រុមហ៊ុន MSI នេះផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យ អេក្រង់ភ្លឺច្បាស់ និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតដែលអ្នកប្រើប្រាស់អាចធ្វើការកំណត់នៅលើ setting បាន។
ម៉ូនីទ័រ MPG 272URX QD-OLED
សម្រាប់ម៉ូនីទ័រ DisplayPort 2.1a (UHBR20) 27" 4K 240Hz QD-OLED ដំបូងបំផុតរបស់ពិភពលោកនោះគឺ MPG 272URX QD-OLED បំពាក់នូវអេក្រង់ 5-layer tandem OLED panel ជាមួយនឹងបច្ចេកវិទ្យា EL Gen 3 ។ សម្រាប់សមាសភាគនេះគឺពង្រឹងទៅលើប្រសិទ្ធិភាពបានដល់ទៅ 30% ថែមទៀត។ ម៉ូនីទ័រនេះមានអេក្រង់កម្រិត 166PPI ដែលពង្រឹងទៅលើភាពច្បាស់នៃអក្សរ និងមាន settings ថ្មីថែមទៀតសម្រាប់អ្នកប្រើប្រ្រាស់។ នៅក្នុងការឌីស្សាញថ្មី និងភាពច្នៃប្រឌិតខ្ពស់នោះ ម៉ូនីទ័រនេះក៏បានឈ្នះនូវពានរង្វាន់ CES 2025 Innovation Award ។ ជាមួយនឹងការទ្រទ្រង់នូវG-SYNC នោះ ម៉ូនីទ័រនេផះផ្តល់នូវល្បឿនរលូនក្នុងការប្រើប្រាស់ ហើយវាក៏សក្តិសមបំផុតសម្រាប់ការលេងហ្គេមហ្គេម AAA titles ដែលធានាក្នុងការផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លា និងភ្លឺច្បាស់ក្នុងការទស្សនាថែមទៀត។
ម៉ូនីទ័រ MPG 272QR QD-OLED X50
សម្រាប់អ្នកលេងហ្គេមដែលចូលចិត្តmainstream នោះ ក្រុមហ៊ុន MSI ក៏រីករាយក្នុងការប្រកាសបង្ហញនូវម៉ូនីទ័រ 27-inch QHD 500Hz QD-OLED panel ដំបូងបំផុតរបស់ពិភពលោក។ វាក៏មានបច្ចេកវិទ្យា DisplayPort 2.1a (UHBR20) ដែលធ្វើអោយអ្នកលេងហ្គេមអាចទទួលបាននូវអារម្មណ៍កាន់តែប្លែក និងរីករាយបំផុតក្នុងការប្រើប្រាស់។ ម៉ូនីទ័រនេះក៏មានកម្រិត ultra-fast refresh rates និង 0.03ms GtG response time ក្នុងការផ្តល់នូវល្បឿននៃការលេងហ្គេមលឿណ។ នៅក្នុងការទទួលបាននូវសមត្ថភាពដ៏ខ្លាំងក្លានោះ វាក៏ទទួលបាននូវវិញ្ញាបនបត្រ e VESA DisplayHDR™ True Black 500 ។ បន្ថែមពីនេះ ក្រុមហ៊ុននេះក៏ទទួលបាននូវវិញ្ញាបនបត្រ VESA ClearMR 21000 ដែលផ្តល់នូវពន្លឺច្បាស់ថែមទៀត។
ម៉ូនីទ័រ MPG 322URX QD-OLED
ម៉ូនីទ័រ MPG 322URX QD-OLED នេះជាម៉ូនីទ័រលេងហ្គេម 32-inch 4K 240Hz ដែលបំពាក់នូវបប្ចេកវិទ្យា DisplayPort 2.1a (UHBR20) កម្រិតខ្ពស់បានប្រកាសបង្ហាញខ្លួនជាផ្លូវការ។ សម្រាប់អ្នកលេងហ្គេម Console នោះ វាពិតជាល្អណាស់សម្រាប់អ្នកលេងហ្គេម។ ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា G-SYNC នោះ វាក៏អាចបង្កើនល្បឿនទៅលើការលេងហ្គេមនិងលក្ខណៈពិសេសៗជាច្រើណទៀតដូចជា 4K resolution, 240Hz refresh rate និង ultra-fast 0.03ms GTG response time ថែមទៀត។
ការត្រៀមខ្លួនសម្រាប់អនាគត
គ្រប់ម៉ូឌែលទាំងអស់នេះគឺប្រើប្រាស់នូវបច្ចេកវិទ្យា G-SYNC ដែលធានាក្នុងការផ្តល់នូវល្បឿនលឿននៅក្នុងលេងហ្គេមដ៏អស្ចារ្យបំផុត។ សម្រាប់ម៉ូនីទ័រទាំង ៣ ខាងលើនេះគឺអាចប្រើប្រាស់បានជាមួយនឹងhardware កម្រិតខ្ពស់ និងបំពាក់នូវ DisplayPort 2.1a (UHBR20) ផងដែរសម្រាប់បង្កើនល្បឿនទៅលើស្តង់ដារ DisplayPort ថែមទៀត។ គួរបញ្ជាក់ផងដែរ ៕