ASUS Republic of Gamers (ROG) បានបញ្ចេញផលិតផលទាក់ទងជាមួយនឹងបច្ចេកវិទ្យាលេងហ្គេម (gaming technologies) នៅក្នុងព្រឹត្តិការណ៍ CES 2025 ក្រោមពាក្យស្លោករបស់ខ្លួនថា “Unlock the ROG Lab: For Those Who Dare” បង្ហាញពីសក្តានុពលរបស់ ROG Lab ដែលបានរកឃើញនូវ របកគំហើញថ្មី សម្រាប់បទពិសោធន៍លេងហ្គេម (gaming) ដ៏អស្ចារ្យ នាដើមឆ្នាំ២០២៥នេះ ដែលមានផលិតផលពិសេសៗដូចជា Graphic Cards, gaming laptops, mini PCs, desktops, monitor, routers និង external GPUs។ រាល់ផលិតផលនីមួយៗ បានសម្រិតសម្រាំងជាពិសេស ដើម្បីអាចឱ្យ gamers បង្ហាញនូវសក្តានុពលរបស់ពួកគេ ឱ្យអស់ពីសមត្ថភាព។
ផលិតផលបង្ហាញបើកឆាកមុនគេ គឺជា ROG Astral GeForce RTX 50 Series ជាប្រភេទ Graphic Cards ទំនើប ស៊េរីចុងក្រោយបង្អស់។ បង្កើតឡើងជាពិសេសសម្រាប់ការលេងហ្គេម ដោយ Graphic Cards ទាំងនេះ អាចដំណើរការកម្មវិធីនិងហ្គេមធំៗ បានលឿននិងរលូន ជាមួយបច្ចេកវិទ្យា cooling បូករួមជាមួយ សមត្ថភាពដ៏ខ្លាំងក្លា។ ផលិតផលទើបចេញថ្មីនេះ មានដូចជា ROG Astral GeForce RTX 5090 និង 5080, ROG Astral LC GeForce RTX 5090 និងត្រកូល ROG Strix GeForce RTX 5070 Ti និង 5070។
កុំព្យូទ័រ gaming ROG Strix SCAR 16/18 ស៊េរីឆ្នាំ២០២៥ បំពាក់មកជាមួយ CPU Intel Core Ultra 9 processor 275HX អមដោយ GPU NVIDIA GeForce RTX 5090។ ស្របពេលជាមួយគ្នានេះ ASUS បានបញ្ចេញស៊េរី ROG Strix G16/G18 ជាប្រភេទ gaming laptop មានកម្លាំងម៉ាស៊ីនខ្លាំង ជាមួយការរចនារូបរាងយ៉ាងទាក់ទាញ។ បំពាក់ដោយ CPU ២ជម្រើស គឺ AMD Ryzen 9 ឬ Intel Core Ultra 9 processor 275HX ស័ក្តិសមសម្រាប់ការយកទៅលេងហ្គេមក៏ដូចជាកម្មវិធីធំៗ និងសម្រាប់ យកទៅបង្កើតមាតិកា (content creation) ជាដើម។
NVIDIA GeForce RTX 50 Series ជាប្រភេទ GPU ផ្លាស់ប្តូរនូវបទពិសោធន៍លេងហ្គេម ទៅដល់ gamers និង creators។ បំពាក់មកជាមួយកម្លាំងម៉ាស៊ីន AI ខ្លាំង និង Graphic Card RTX 50 Series អាចដំណើរការកម្មវិធី game ធំៗ ជាមួយ graphic ភ្លឺច្បាស់ ត្រជាក់ភ្នែក។ NVIDIA DLSS 4 ជួយរុញ performance ឱ្យកាន់តែខ្លាំង បង្កើតបាននូវរូបភាពរស់រវើក បូករួមជាមួយ NVIDIA Studio ធ្វើឱ្យការច្នៃប្រឌិតរបស់លោកអ្នក កាន់តែសម្បូរបែប។ លើសពីនេះទៅទៀត មុខងារ NVIDIA NIM microservices ជាគម្រូនៃ AI models ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ឬ Developer បង្កើត AI assistants, agents និង workflows ដំណើរការនៅលើប្រព័ន្ធ NIM-ready systems។
Zephyrus G14/16 ស៊េរីឆ្នាំ ២០២៥ ជាប្រភេទ gaming laptops ដែលមានកម្រាស់ស្តើង (ultrathin) បំពាក់មកជាមួយកម្លាំងម៉ាស៊ីនខ្លាំងក្លាបំផុត។ ROG ក៏បានធ្វើការបញ្ចេញ Flow Z13 ស៊េរីឆ្នាំ២០២៥ ជាប្រភេទ gaming tablet កូនកាត់ (2-in-1) បំពាក់ដោយ GPU ស៊េរីចុងក្រោយបង្អស់ AMD Ryzen AI Max+ 395 ជាមួយ Radeon 8060s Graphics និងអេក្រង់ប្រភេទ Nebula display។
ROG XG Mobile ជាប្រភេទ external GPU ដែលបន្ថែមកម្លាំងជំនួយដល់ដំណើរការ graphic សម្រាប់ laptops ដែលអនុញ្ញាតឱ្យ gamers និង creators អាចប្រើប្រាស់កម្មវិធីធំៗបានដូចនៅលើ desktops ដែលមានកម្លាំងម៉ាស៊ីនខ្លាំង ផងដែរ។
ចំណែកបទពិសោធន៍ desktop gaming, ROG បានបញ្ចេញស៊េរី G700 Series ជាមួយកម្លាំងម៉ាស៊ីនខ្លាំងក្លា (high-performance towers) និងបច្ចេកវិទ្យាកាត់បន្ថយកម្តៅ advanced cooling solutions។ CPU បំពាក់ដោយប្រភេទ Intel Core Ultra 9 processor 285K ឬ AMD Ryzen 7 9800X3D ជាមួយនិង GPU ប្រភេទ NVIDIA GeForce RTX 5090។ ស្របពេល ជាមួយគ្នានេះ ROG NUC (2025) ជាប្រភេទ Mini PC ជាមួយការរចនារូបរាងបែប compact gaming បំពាក់ទៅដោយ CPU ប្រភេទ Intel Core Ultra 9 processor 265H និង GPU ប្រភេទ NVIDIA GeForce RTX 5080 បង្កើតឱ្យបាន នូវដំណើរការយ៉ាងល្អឯក (exceptional performance) យ៉ាងរលូន បូករួមជាមួយមុខងារ AI-boosted។
ROG បានបញ្ចេញ gaming monitor ប្រភេទ ROG Swift OLED PG27UCDM ទំហំ 27 អ៊ីង កម្រិតបង្ហាញ 4K 4th-gen QD-OLED panel អាចដំណើរការបានរហូតដល់ទៅ 240Hz refresh rate ជាមួយនឹង DisplayPort 2.1a UHBR20 with full 80 Gbps bandwidth។ ផលិតផលចុងក្រោយ ដែល ASUS បានបញ្ចេញក្នុងព្រឹត្តិការណ៍ CES 2025 នោះគឺ ROG Rapture GT-BE19000AI ជាប្រភេទ Wi-Fi 7 AI gaming router ដំបូងបង្អស់នៅលើពិភពលោក ដែលបំពាក់ដោយ NPU ធ្វើឱ្យបទពិសោធន៍ នៃការលេងហ្គេមអនឡាញ (online gaming) កាន់តែប្រសើរ៕