no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS Zenbook A14 ឡែបថប់ថ្មី ស្តើងស្រាល ប្រើប្រាស់ឈីប Snapdragon X Series ដំបូងគេ មានលក់នៅលើទីផ្សារកម្ពុជាហើយ

ថ្ងៃនេះ ASUS នៅកម្ពុជា បានប្រកាសចេញលក់នូវ Zenbook A14 (UX3407) ដែលជាកុំព្យូទ័រយួរដៃ Copilot+ ទំហំ 14 អ៊ីង មាន ទម្ងន់ស្រាលបំផុត ហើយក៏ជាកុំព្យូទ័រយួរដៃម៉ាក ASUS ថ្មីជាងគេ និងដំបូងគេបង្អស់ដែលមានតួរចនាបទពី Ceraluminum™ នៅក្នុងទីផ្សារកម្ពុជាហើយ។ Zenbook A14 ក៏ជាម៉ូដែល Zenbook ដំបូងគេដែលត្រូវបានក្រុមហ៊ុនធ្វើការបានបំពាក់ដោយប្រព័ន្ធប្រតិបត្តិការដែលមានបំពាក់ឈីប Snapdragon X Series ដោយបង្កើនសមត្ថភាព AI។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រយួរដៃ Zenbook A14 ថ្មី គឺជាម៉ូដែលថ្មី មានទម្ងន់ស្រាលមែនទែន ហើយនៅលើឡែបថប់នេះ មានការបំពាក់នូវមុខងារប្រើប្រាស់ថ្មី្ មានសមត្ថភាពអាចដោះស្រាយបញ្ហាប្រឈមក្នុងប្រចាំថ្ងៃដូចជា ភាពធន់ ការដំណើរការ ការកើនសីតុណ្ហភាព អាយុកាលថ្ម រន្ធភ្ជាប់ឧបករណ៍មានកំណត់ និងតម្លៃ។ ជាមួយតួ Ceraluminum™ បានធ្វើឱ្យកុំព្យូទ័រយួរដៃមួយនេះ មានទម្ងន់ស្រាលខ្លាំងក្រោម 980g ប្រើប្រាស់បានយូរ និងមិនតម្រូវក្នុងការថែទាំខ្លាំង ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ប្រព័ន្ធដំណើរការ Snapdragon X Series ផ្តល់នូវប្រសិទ្ធភាពថាមពល និងថាមពលថ្មដែលប្រើបានជាច្រើនថ្ងៃជាមួយប្រព័ន្ធជំនួយកម្ដៅដែលមានកង្ហាពីរធានានូវចរន្តខ្យល់ចេញចូល និងបង្កើនប្រសិទ្ធភាពឈីបរហូតដល់ 45W ព្រមទាំងគ្មានសំលេងរំខាន។ ក្នុងនាមជា Copilot+ PC វាបានជួយសម្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការបង្កើនផលិតភាព និងការច្នៃប្រឌិតជាមួយនឹងបច្ចេកវិទ្យា AI ។

កុំព្យូទ័រយួរដៃ Zenbook A14 ថ្មីនេះ មានការគាំទ្រ Smart Gestures និងរន្ធ I/O ដែលអាចប្រើប្រាស់បានច្រើនប្រភេទ នៅក្នុងនោះក៏មានការរួមបញ្ចូលយ៉ាងរលូនជាមួយ Windows Phone Link និង Snapdragon Seamless™ ដែលអនុញ្ញាតឱ្យអ្នកប្រើឆ្លើយការហៅទូរសព្ទ គ្រប់គ្រងការជូនដំណឹង និងផ្ទេរឯកសារដោយផ្ទាល់ពីកុំព្យូទ័រយួរដៃ។ អ្នកប្រើប្រាស់ ក៏អាចប្រែទូរស័ព្ទរបស់ពួកគេទៅជា webcam មួយបានផងដែរជាមួយបច្ចេកវិទ្យាថ្មីមួយនេះ។

 

និយាយពីការកម្សាន្តវិញ គឺកាន់តែរស់រវើកជាមួយនឹងអេក្រង់ FHD ASUS Lumina OLED និងប្រព័ន្ធសំឡេងដែលផ្តល់នូវបទពិសោធន៍ល្អ។ ប្រព័ន្ធសុវត្ថិភាពកាន់តែខ្លាំងជាមួយនឹងដំណើរការ Microsoft Pluton និង Windows passkeys សម្រាប់ការពារ និងរក្សាទុកឯកសាររបស់អ្នក។ លក្ខណៈពិសេសដែលជំរុញដោយ AI ដូចជាប្រព័ន្ធ AI IR Camera ផ្តល់នូវការសម្គាល់ផ្ទៃមុខសម្រាប់ការចូល និងចេញដោយស្វ័យប្រវត្តិ ការចាក់សោដ៏ឆ្លាតវៃ និងការបន្ថយពន្លឺឆ្លាតវៃដែលធានាបាននូវឯកជនភាព។ ដោយមានរចនាបទស្រាល សមត្ថភាពដំណើរការខ្ពស់ និងមុខងារដ៏ឈានមុខ Zenbook A14 គឺជាការផ្លាស់ប្តូរដ៏សំខាន់ក្នុងវិស័យកុំព្យូទ័រយួរដៃចល័ត។

ស្រាល៖ រចនាទម្ងន់ក្រោម 1 គីឡូក្រាមជាមួយនឹងតួ Ceraluminium 

Zenbook A14 មានទម្ងន់ក្រោម 1 គីឡូក្រាម ដែលបានក្លាយជា ស្តង់ដារថ្មីសម្រាប់កុំព្យូទ័រ Copilot+ ultraportable។ ការរចនាដ៏ប្រណីត និងទម្ងន់ស្រាលរបស់ឡែបថប់នេះ គឺមានសារៈសំខាន់សម្រាប់អ្នកធ្វើដំណើរញឹកញាប់ ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរមិនចាំបាច់បារម្ភអំពីទម្ងន់ឧបករណ៍អេឡិចត្រូនិករបស់ពួកគេ។ តួកុំព្យូទ័រយួរដៃមួយនេះ ត្រូវបានផលិតចេញពី Ceraluminium សុទ្ធប្រកបដោយភាពច្នៃប្រឌិត ដែលជាវត្ថុធាតុងាយស្រួលប្រើដែលស្រាលជាង 30% និងខ្លាំងជាងអាលុយមីញ៉ូម 3 ដង។ និយាយទៅតួថ្មីនេះ គឺធានាបាននូវភាពធន់ និងចល័តដែលធ្វើឱ្យវាល្អសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ Zenbook A14 មានពណ៌ដែលបានភ្ជាប់នឹងធម្មជាតិ ដោយបានបន្ថែមសោភ័ណភាពដល់ភាពសាមញ្ញ ដោយស្របគ្នាជាមួយប្រពៃណីរបស់ Zenbook ក្នុងការរចនាដែលមិនអាចបំភ្លេចបាន។

Ceraluminum បានឆ្លងកាត់ការធ្វើតេស្តមន្ទីរពិសោធន៍យ៉ាងម៉ត់ចត់ ដើម្បីបំពេញលក្ខខណ្ឌកិច្ចប្រចាំថ្ងៃ។ សម្រាប់ភាពធន់នឹងការកោស សម្ភារៈមួយនេះត្រូវបានយកទៅសាកល្បងដោយការដាក់កុំព្យូទ័រយួរដៃរួមជាមួយនឹងសោ និងកាក់នៅក្នុងម៉ាស៊ីនបង្វិល។ ភាពធន់នឹងរំញ័រត្រូវបានធ្វើតេស្តដោយទម្លាក់កុំព្យូទ័រយួរដៃពីកម្ពស់ 50 សង់ទីម៉ែត្រ ហើយការធន់នឹងការសឹកត្រូវបានធ្វើតេស្តដោយការត្រដុសសម្ភារៈ 18,000 ដងនៅកន្លែងដដែលដើម្បីពិនិត្យមើលពណ៌របស់សម្ភារៈ។ ការធ្វើតេស្តមួយនេះធានាថា Zenbook A14 នៅតែមិនមានកោស ធន់នឹងការប៉ះទង្គិច និងរក្សារូបរាងស្អាតរបស់វា ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវកុំព្យូទ័រយួរដៃមួយដែលមានទម្ងន់ស្រាល និងប្រើប្រាស់បានយូរ។

ធន់៖ ថាមពលថ្មបានយូរសម្រាប់ការងារច្រើនថ្ងៃ

Zenbook A14 មានថាមពលថ្មដែលអាចធ្វើការបានច្រើនថ្ងៃ ដំណើរការដោយប្រព័ន្ធ Snapdragon X Series ដែលមានប្រសិទ្ធភាពថាមពល និងថាមពលថ្ម 70Wh។ វាមានលិទ្ធភាពចាក់វីដេអូជាប់គ្នារយៈពេល 32 ម៉ោងនៅលើការសាកថ្មមួយលើក ដើម្បីធានាការប្រើប្រាស់ក្នុងរយៈពេលជាច្រើនថ្ងៃ។ សម្រាប់ដំណោះស្រាយកម្ដៅនៅលើឡែបថប់នេះ គឺប្រកបដោយភាពច្នៃប្រឌិត ដោយមានកង្ហារទម្ងន់ស្រាលចំនួនពីរ និងបំពង់កម្តៅជួយរក្សាសីតុណ្ហភាពត្រជាក់ក្ក្នុងផ្នែកសំខាន់ៗរបស់ម៉ាស៊ីន ដើម្បីផ្តល់នូវភាពស្ងប់ស្ងាត់ និងប្រសិទ្ធភាព។ ជាមួយនឹងប្រព័ន្ធដំណើរការដែលជំរុញថាមពលឈីបរហូតដល់ 45W និង 0dB Whisper Mode ដែលគ្មានសំឡេងប្រតិបត្តិការ កុំព្យូទ័រយួរដៃមួយនេះផ្តល់នូវប្រសិទ្ធភាពថាមពលពិសេស។ លើសពីនេះ ទោះបីជាមិនត្រូវបានភ្ជាប់បណ្តុំសាកថ្មក៏ដោយ Zenbook A14 នៅផ្តល់នូវលទ្ធភាពប្រតិបត្តិការដដែល ដោយមិនមានការកាត់បន្ថយសមត្ថភាពទេ។ ដូច្នេះ ឡែបថប់នេះ គឺជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរយូរ ដំណើរតាមផ្លូវ ឬថ្ងៃដែលពោរពេញដោយការជួបប្រជុំ។

គ្មានដែនកំណត់៖ កុំព្យូទ័រ Copilot+ ដំណើរការដោយ Snapdragon X Series

ជាមួយនិង Qualcomm Hexagon NPU 45 TOPS សម្រាប់ភារកិច្ច AI នៅលើ Zenbook A14 គឺនឹងផ្ដល់នូវបទពិសោធន៍ Copilot+ PC កម្រិតខ្ពស់ ដែលអាចផ្ដល់ឱ្យអ្នកនូវការវិភាគភ្លាមៗ ការបង្កើនប្រសិទ្ធភាពការងារ និងការឆ្លើយតបលឿនសម្រាប់ការធ្វើការងារច្រើនមុខជាការប្រកបដោយផលិតភាព។ អ្នកប្រើប្រាស់អាចរំពឹងនូវការចាក់វីដេអូដោយរលូន ការបើកកម្មវិធីច្រើនក្នុងពេលតែមួយ និងការផ្លាស់ប្តូរកិច្ចការយ៉ាងរហ័ស។

Zenbook A14 ភ្ជាប់មកជាមួយ Windows Phone Link ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ទូរស័ព្ទ Android ឬ iOS របស់ពួកគេទៅ Windows ។ លើសពីនេះ វាក៏ភ្ជាប់មកជាមួយការរួមបញ្ចូល Snapdragon Seamless™ ដែលបង្កើតប្រព័ន្ធអេកូមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូររវាងឧបករណ៍ដែលដំណើរការដោយ Snapdragon យ៉ាងងាយស្រួល និងគ្មានការរំខាន។ វាបង្កើនផលិតភាពក្នុងការចែករំលែកឯកសារងាយស្រួល ការបង្ហាញអេក្រង់ឆ្លុះ និងការធ្វើសមកាលរវាងទូរស័ព្ទ និងកុំព្យូទ័រយួរដៃ។

សុវត្ថិភាពគឺជាចំណុចចម្បងជាមួយនឹងមុខងារឯកជនភាពឆ្លាតវៃ រួមទាំងការចាក់សោដ៏ឆ្លាតវៃ និងការបន្ថយពន្លឺឆ្លាតវៃដើម្បីការពារព័ត៌មាសំខាន់ៗនៅពេលដែលអ្នកប្រើប្រាស់ចាកចេញពីមុខកុំព្យូទ័រយួរដៃ និងឈីបសុវត្ថិភាព Microsoft Pluton ដើម្បីផ្តល់ការការពារលម្អិតបន្ថែមនៅលើផ្នែកខាងក្រៅ។ មុខងារ Windows passkey ផ្តល់នូវស្រទាប់សុវត្ថិភាពការចូលប្រើប្រាស់។

 

Zenbook A14 ផ្ដល់បទពិសោធន៍ប្រើប្រាស់ដ៏ល្អប្រសើរ ជាមួយនឹងបន្ទះប៉ះដែលមានទំហំធំជាមួយនឹងការគាំទ្រ Smart Gesture ដើម្បីងាយស្រួលក្នុងកាប្រើប្រាស់។ បន្ថែមពីនេះ គ្រាប់ចុច (Keycap) ដែលមានចន្លោះល្អ និងមានការចុចដែលមានប្រវែងត្រឹមតែ 1.3 មម ដែលផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។ លើសពីនេះ រន្ធភ្ជាប់ បែប I/O ដែលអាចភ្ជាប់ឧបករណ៍ និងបរិក្ខារបន្ថែម ដោយមិនចាំបាច់ប្រើឧបករណ៍បំប្លែង ឬតំណរណាមួយ។ ការរចនាផ្ដោតសម្រាប់អ្នកប្រើប្រាស់ រួមមាន ASUS EasyLift™ hinge ដែលត្រូវបានរចនាឱ្យមានភាពច្បាស់លាស់ ដើម្បីធានាបាននូវការបិទ និងបើកអេក្រង់យ៉ាងស្ថិរភាព មិនមានភាពរំញ័រ និងមានការបែងចែកទំងន់សមស្រប។

ដើម្បីជំនួយការទស្សនាកម្មវិធីផ្សេងៗ Zenbook A14 មានអេក្រង់ 14-អ៊ីញ FHD OLED NanoEdge ដែលផ្ដល់ពណ៌ស្រស់បំព្រង។ វាក៏មានសុភាពបំពងសំឡេងពីរ ដើម្បីផ្ដល់នូវសំឡេងដែលមានគុណភាពខ្ពស់។ Snapdragon Sound™ សំឡេងដែលមានគំរិតខ្ពស់ 24-bit / 192kHz, និងភាពយឺតទាបបំផុតដើម្បីធានាបានសំឡេងស្មើគ្នាជាមួយវីដេអូដោយគ្មានការរំខាន និងបច្ចេកវិទ្យាបំបាត់សំឡេងរំខានដ៏ខ្ពស់ ដើម្បីកាត់បន្ថយសំឡេងក្រោយពេលធ្វើការនិយាយទូរស័ព្ទដែលធ្វើឱ្យសំឡេងរបស់អ្នកនិយាយកាន់តែច្បាស់។

 

ការដាក់លក់ និងតម្លៃ 

ASUS Zenbook A14 (UX3407) នឹងចាប់ផ្តើមលក់នៅថ្ងៃទី 12 មីនា នៅប្រទេស កម្ពុជា ក្នុងតម្លៃ $1,099។ សូមទាក់ទងតំណាង ASUS ក្នុងស្រុករបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។

ASUS Facebook : https://www.facebook.com/ASUSKH.Cambodia 

ASUS Website: https://www.asus.com/kh/laptops/for-home/zenbook/asus-zenbook-a14-ux3407/ 

ASUS Tik Tok  https://www.tiktok.com/@asus.kh  

អំពី ASUS

ASUS គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ដែលផ្តល់នូវឧបករណ៍ គ្រឿងបន្លាស់ និងដំណោះស្រាយច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់បំផុត ដើម្បីបង្កើតបទពិសោធន៍ដ៏អស្ចារ្យ ដែលធ្វើអោយជីវិតមនុស្សគ្រប់ទីកន្លែងកាន់តែប្រសើរឡើង។ ជាមួយនឹងក្រុមអ្នកជំនាញ R&D ចំនួន ៥០០០ នាក់ ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ជាសកលសម្រាប់ការបង្កើតឡើងវិញនូវបច្ចេកវិទ្យាសម័យទំនើបជាបន្ត។ ត្រូវបានគេវាយតម្លៃជាប់ជាប្រចាំជាក្រុមហ៊ុនដែលមានកិត្តិយសបំផុតមួយរបស់ពិភពលោកតាម Fortune, ASUS ក៏ប្តេជ្ញាចិត្តក្នុងការរក្សានូវអនាគតដ៏អស្ចារ្យផងដែរ។ គោលដៅគឺការបង្កើតសហគ្រាសសុទ្ធសូន្យដែលជួយជំរុញការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចរាងជារង្វងជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានទំនួល ខុសត្រូវ ដែលបង្កើតតម្លៃរួមគ្នាសម្រាប់យើងទាំងអស់គ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម