ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

កាមេរ៉ា និងថាមពលថ្មនៅលើ Xiaomi 18 Pro នឹងក្លាយជាគូប្រជែងជាមួយស្មាតហហ្វូនប្រណិតរបស់ Huawei

ដោយ

ជុំ ប៉េងលីន

20 មីនា 2026 01:06 យប់ជ្រៅ

អាន 2 នាទី

Xiaomi 18 Pro នឹងក្លាយជាគូប្រជែងជាមួយស្មាតហហ្វូនប្រណិតរបស់ Huawei ទាំងកាមេរ៉ា និងថាមពលថ្ម
Article image
ស្មាតហ្វូនស៊េរីថ្មី Xiaomi 18 Pro ត្រូវបានគេរាយការណ៌ថា អាចនឹងប្រជែងជាមួួយនិងស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ទាក់ទងនឹងការប្រើប្រាស់នូវថាមពលថ្ម។ សូមជំរាបថា ថ្មីៗនេះ ក៏មានការទម្លាយលក្ខណៈសម្បត្តិនៃស្មាតហ្វូនលំដាប់ Flagship នៅលើអនឡាញផងដែរ ដោយនៅលើស្មាតហ្វូននេះ ថែមទាំងមានការ upgrade ច្រើនទៅលើថាមពលថ្ម បច្ចេកវិទ្យាសាកថ្ម និងកាមេរ៉ាទៀតផង។

យោងតាមអ្នកទម្លាយ DigitalChatStation ថ្មីៗនេះ ទើបតែទម្លាយថា ស្មាតហ្វូន Xiaomi 18 Pro នេះ នឹងមានរូបរាងតូច មានភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 6.3-អ៊ីង ។ ស្មាតហ្វូននេះ ត្រូេវបានគេមើលឃើញថា ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងទៅលើកាមេរ៉ា និងថាមពលថ្ម។ តាមដំណឹងចុងក្រោយនិយាយថា ក្រុមហ៊ុន Xiaomi នឹងបំពាក់នូវថាមពលថ្មទំហំ 7000+mAh និងកាមេរ៉ាភ្លោះទំហំ 200MP ថែមទៀតផង។

Article image
ផ្អែកតាមការលើកទឡើងនេះ អាចនិយាយបានថា ស្មាតហ្វូន Xiaomi 18 Pro នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលមានថាមពលថ្មធំ និងកាមេរ៉ាភ្លោះទំហំ 200MP។ ខណៈពេលដែលម៉ាកយីហោជាច្រើន បានព្យាយាមក្នុងការប្រើប្រាស់នូវប្រព័ន្ធភ្លោះនៃកាមេរ៉ា 200MP imaging system នៅលើស្មាតហ្វូនរបស់គេនោះ ក្រុមហ៊ុន Xiaomi គឺត្រៀមខ្លួនរួចជាស្រេចសម្រាប់និន្នាការថ្មីមួយនេះរួចហើយ។

Article image
បន្ថែមពីនេះ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 7000mAh ដែលក្រុមហ៊ុន Huawei ក៏បានត្រៀមនឹងប្រើប្រាស់ទំហំថាមពលថ្មនេះ នៅលើស្មាតហ្វូន flagship (Mate 90) ត្រៀមសម្រាប់ឆមាសទី 2 ឆ្នាំនេះផងដែរ។ ស្មាតហ្វូន Xiaomi 18 Pro ថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងប្រជែងទៅនឹងស្មាតហ្វូន Huawei Flagships បាន ខណៈដែលក្រុមហ៊ុន Xiaomi មិនទាន់បញ្ចាក់អំពីលក្ខណៈសម្បត្តិផ្លូវការរបស់ស្មាតហ្វូននេះនៅឡើយទេ។

Article image
សម្រាប់ក្រុមហ៊ុន Huawei, Honor និងម៉ាកយីហោជាច្រើនទៀត ក៏ត្រៀមបំពាក់នូវកាមេរ៉ាភ្លោះ 200MP ដែលមានកាមេរ៉ាគោល (200MP) និង (200MP zoom lens) ទៅលើទីផ្សារនៅឆ្នាំនេះផងដែរ។ ដូចនេះ យើងនឹងរង់ចាំបន្តទៀតសម្រាប់ឆមាសទី 2 ឆ្នាំនេះ នៅពេលដែលក្រុមហ៊ុន Xiaomi នឹងបញ្ចេញស្មាតហ្វូន 2026 Flagships ជាច្រើននោះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

កាមេរ៉ា និងថាមពលថ្មនៅលើ Xiaomi 18 Pro នឹងក្លាយជាគូប្រជែងជាមួយស្មាតហហ្វូនប្រណិតរបស់ Huawei