ស្វែងរកពួកយើង:

ការឌីស្សាញផ្នែកខាងក្នុងនៃឡានអគ្គិសនីស៊េរីថ្មី Huawei Aistaland GT7 ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញក្នុងខែមីថុនាខាងមុខនេះ

ដោយ

ជុំ ប៉េងលីន

16 ឧសភា 2026 02:18 រសៀល

អាន 3 នាទី


ក្រុមហ៊ុនវិនីយោគទុនរួមគ្នារវាង GAC Group និង Huawei ឬហៅថា GAC-Huawei បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញឡានអគ្គិសនីប្រណីតកម្រិត Premium ស៊េរីថ្មីក្រោមឈ្មោះថា Aistaland GT7។ ឡានអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានគេដឹងថា នឹងប្រកាសចេញផ្លូវការណ៍នៅក្នុងខែមិថុនា ខាងមុខនេះ។ នៅខណៈពេលនៃការប្រកាសចេញកាន់តែខិតជិតចូលមកដល់ នៅពេលនេះ មានការទម្លាយនូវរូបភាពបង្ហាញពីការឌីស្សាញផ្នែកខាងក្នុងរបស់ Aistaland GT7 នៅលើបណ្តាញអនឡាញ។ តាមប្រភពបង្ហាញថា ការឌីស្សាញផ្នែកខាងក្នុងរបស់ Aistaland GT7 គឺត្រូវបានរៀបចំឡើងដោយភ្ជាប់នូវប្រព័ន្ធបញ្ជាឆ្លាតវៃ Huawei Sound Ai interactive system។ 

Article image
ផ្នែកខាងក្នុង Aistaland GT7 មានជម្រើសបីពណ៌ មានពណ៌ក្រហម (Daybreak Red), ពណ៌ខ្មៅ (Starry Night Black) និងពណ៌ Moonlight Beige។ នៅលើតាប់ឡូមានអេក្រង់កម្សាន្ត Touchscreen ទំហំ 15.6-inch, អេក្រង់បង្ហាញព័ត៌មានប្រភេទ Full-LCD, ប្រព័ន្ធបង្ហាញ AR-HUD ជាមួយប្រព័ន្ធ Projector កម្រិត 88-inch និងដៃចង្កូតឌីស្សាញមានបីកាំមានបំពាក់ប៊ូតុងសម្រាប់បញ្ជាក់មុខងារបើកបរឆ្លាតវៃ “intelligent driving modes” នៅខាងឆ្វេង និងមុខងារកំណត់ការបើកបរ “Driving Mode” នៅខាងស្តាំ។ នៅចន្លោះកណ្តាលមានកន្លែងដាក់កែវទឹក, ប៊ូតុងកំនត់បញ្ជាមុខងារសំខាន់ៗមួយចំនួនជាប្រភេទ Physical Button និងកន្លែងសាកភ្លើងស្មាតហ្វូនមិនប្រើខ្សែកម្លាំង 50W ពីរកន្លែង។ ប្រព័ន្ធដំណើរការមុខងារទូទៅក្នុងកាប៊ីន Aistaland GT7 គាំទ្រដោយ Huawei HarmonyOS Intelligent Assistant។ 

Aistaland GT7 ក៏នឹងមានដំឡើងមកជាមួយប្រព័ន្ធបំពងសំឡេង 21 គ្រាប់ កម្រិត 7.1.4 surround sound រួមនឹងប្រព័ន្ធ 260-parameter tuning ដែលប្រើមុខងារ “Tuning Magic Cube”។ GT7 មានប្រព័ន្ធកាត់បន្ថយសំឡេង 12 chassis noise-optimisation components និងកញ្ចក់ទ្វារប្រភេទdouble-layered laminated glass ជួយកាត់បន្ថយសំឡេងពីខាងក្រៅបានយ៉ាងល្អ។ Aistaland GT7 នឹងមានកៅអីខាងមុខប្រភេទ zero-gravity seats មានមុខងារកំណត់ការប្រើប្រាស់ 16 របៀប និងមុខងារម៉ាស្សា 10 ចំនុច។ ចំនែកកៅអីជួរក្រោយមានមុខងារ two-stage angle adjustment និងអាចបត់ដោយប្រើប៊ូតុងចុច (One-click folding)។ Aistaland GT7 មានដំបូលបើកប្រភេទ Panoramic Canopy មានផ្ទៃបើកទំហំ 2.2 ម៉ែត្រ និងមានភ្ជាប់ជាមួយមុខងារ 9-zone dimming covers។ 

ឡានអគ្គិសនីស៊េរីថ្មីនេះអាចផ្ទុកទំងន់នៅត្រង់ឃ្លប់ក្បាលមុខបាន 215L និងឃ្លប់គូទក្រោយបាន 647L និងអាចដល់ 1,606L នៅពេលបត់កៅអីជួរក្រោយចុះ។ Aistaland GT7 មានការឌីស្សាញរូបរាងខាងក្រៅបែប Fastback-sedan ជាមួយប្រវែងតួរខ្លួន 5,050mm/ទទឹង 1,980mm/ កំពស់ 1,470mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ ឡានអគ្គិសនីប្រណីតថ្មីនេះផលិតឡើងដោយប្រើប្រាស់តម្រង់ប្រព័ន្ធ Huawei Qiankun platform និងប្រើប្រព័ន្ធជើងក្រោម XMC 3.0 digital chassis ភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីឆ្លាតវៃចំនួនបីដែលម៉ូទ័រនីមួយៗទទួលថាមពលដំណើរការពីកញ្ចប់ថ្មទំហំ 86.111kWh ឬ 102.768kWh 

Aistaland GT7 គាំទ្រប្រព័ន្ធសាកភ្លើងកម្លាំងខ្លាំង 800V high-voltage កម្រិត 6C Fast Charging ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយខ្ទង់ប្រហែល 900km។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ Aistaland GT7 ក្រុមហ៊ុន GAC-Huawei នៅមិនទាន់បានបង្ហើបឲ្យដឹងនោះទេក្នុងពេលនេះ ដូចនេះមានតែរងចាំអ៊ុតតម្លៃទាំងអស់គ្នាខែក្រោយនេះប៉ុណ្ណោះ៕

Article image
Article image
ការឌីស្សាញផ្នែកខាងក្នុងនៃឡានអគ្គិសនីស៊េរីថ្មី Huawei Aistaland GT7 ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញក្នុងខែមីថុនាខាងមុខនេះ