ស្វែងរកពួកយើង:

ការឌីហ្សាញកាប៊ីនខាងក្នុងរបស់ BYD Atto 3 ស៊េរីថ្មី ត្រូវបានទម្លាយចេញនៅមុនការសម្ពោធជាផ្លូវការណ៌នៅខែក្រោយ

ដោយ

ជុំ ប៉េងលីន

20 មេសា 2026 07:45 ព្រឹក

អាន 3 នាទី

Article image
បន្ទាប់ពីការបញ្ចេញនូវព័ត៌មានថ្មីៗមួយចំនួនកាលពីប៉ុន្មានថ្ងៃមុនរួចមក នៅថ្ងៃនេះរថយន្តអគ្គិសនីស៊េរីថ្មី BYD Atto 3 ត្រូវបានទម្លាយចេញនូវការឌីហ្សាញកាប៊ីនខាងក្នុងនៅក្នុងប្រទេសចិនថែមទៀតហើយ ដែលរូបភាពខាងលើនេះ គឺមានការបង្ហាញថា កាប៊ីនរបស់ម៉ូដែលថ្មីនេះ គឺមានការឌីហ្សាញដូចគ្នាជាមួយនិងគ្រួសាររបស់ Dynasty ជំនាន់ចុងក្រោយអញ្ចឹង។ BYD Atto 3 ត្រូវបានទម្លាយថា នឹងមានការសម្ពោធជាផ្លូវការណ៌នៅខែក្រោយនេះហើយ។

ទៅលើការឌីស្សាញខាងលើនេះ ក្រុមហ៊ុន BYD គឺមានការរចនាជាពិសេសសម្រាប់ Atto 3 ស៊េរីថ្មី ដែលនាំមកនូវស្តង់ដារថ្មី ដែលមើលទៅគឺពិតជាស្អាត និងស្របតាមលំនាំរបស់ស្រឡាយ Dynasty ដែលចេញលក់នៅលើទីផ្សារ។ ប្រៀបធៀបជាមួយនិងកាប៊ីនរបស់ជំនាន់មុន គឺមានភាពខុសគ្នាច្រើន ដោយម៉ូដែលថ្មីនេះ គឺមានការផ្លាស់ប្តូរស្ទីល និងមានភាពទាក់ទាញ ហើយមើលទៅពិតជាស្រឡះភ្នែកបំផុត។ បន្ថែមពីនេះអេក្រង់កម្សាន្តនៅចំកណ្តាលក៏បានធ្វើការផ្លាស់ប្តូរដូចគ្នា ខណៈដែលព័ត៌មានជាច្រើនទៀតនៅមិនទាន់មានការបញ្ជាក់ច្បាស់នោះទេ។

សូមជំរាបថា ថ្មីៗនេះ BYD បានបញ្ចេញនូវព័ត៌មានថ្មីឡានអគ្គិសនី Atto 3 ដែលមានការបញ្ជាក់ថា ឡានថ្មីនេះ គឺមានមកជាមួយនិងការបំពាក់នូវអាគុយជំនាន់ថ្មី ហើយនិងមានការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មីទៀតផង។ ហើយម៉ូដែលថ្មីនេះ ត្រូវបានគេប្រទះឃើញថា បានបង្ហាញវត្តមាននៅលើបញ្ជី MIIT កាលពីខែមុន។ យោងតាមរបាយការណ៌ខាងលើនេះបង្ហាញថា ឡានអគ្គិសនីថ្មីនេះ គឺមានការបំពាក់នូវអាគុយទំហំ 57.545 kWh ឬទំហំ 68.547 kWh ដែលសាកម្តងអាចបើកបរបានចម្ងាយ 540km និង 630km តាមស្តង់ដារ CLTC។ ឡានអគ្គិសនី Atto 3 ថ្មីនេះ គឺមានការប្រព័ន្ធអគ្គិសនីថ្មី និងថាមពលអាគុយ Blade battery ជំនាន់ទី 2 ហើយនិងបច្ចេកវិទ្យាសាក Flash Charging។

Article image
ទៅលើការឌីស្សាញរូបរាងវិញ ឡានអគ្គិសនី Atto 3 ថ្មីនេះ នៅតែបន្តប្រើប្រាស់នូវការឌីស្សាញតាមលំនាំគ្រួសារ Dynasty របស់ BYDd ដដែល ដោយផ្នែកខាងមុខមានប៉ាណាពណ៌ទឹកប្រាក់អមដោយចង្កៀងពណ៌ខ្មៅ និងមានរន្ធខ្យល់រាងបញ្ឈរនៅលើកាងមុខ ហើយនឹងដំណាញ់ត្រជាក់នៅចំណ្តាល។ ឡាននេះមានតួខ្លួនទំហំ 4665/1895/1675mm និងគម្លាតកង់មុខក្រោយ 2770mm។ ឡានអគ្គិសនី Atto 3 ថ្មីនេះ ប្រើប្រាស់កង់ទំហំ 18 អ៊ីង ឬ 19 អ៊ីង និងមានដៃទ្វាលាក់ចូលក្នុង ក្រឡេកមកផ្នែកខាងក្រោយ គឺមានឌីស្សាញស្តុបក្រោយកាត់ទទឹង ដែលមានអំពូលភ្លើងភ្លឺច្បាស់ ហើយថែមទាំងមានការបំពាក់បន្ថែមនូវ streamlined lighting effect កាន់តែទាក់ទាញ។

Article image
BYD Atto 3 ថ្មីនេះ នឹងមានការបំពាក់នូវម៉ូទ័រមួយនៅខាងក្រោយ ដែលមានពីរជម្រើស ដោយទី 1 មានកម្លាំង 200kW (268hp) និងទីពីរមានកម្លាំង 240kW (322hp)។ ជាមួយនិងការប្រើប្រាស់នូវអាគុយ Blade Battery ជំនាន់ទី 2 ហើយនិង2 និងបច្ចេកសាក Flash Charging គឺនឹងធ្វើអោយឡានថ្មីនេះ កាន់តែទាក់ទាញ។ សម្រាប់ការសាកពី 10% ទៅ 70% គឺប្រើពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ ខណៈដែលការសាកពី 10% ទៅ 97% ប្រើពេល 9 នាទី ហើយសម្រាប់ការសាកនៅសីតុណ្ហភា -30°C គឺបន្ថែមត្រឹម 3 នាទីប៉ុណ្ណោះ។
ការឌីហ្សាញកាប៊ីនខាងក្នុងរបស់ BYD Atto 3 ស៊េរីថ្មី ត្រូវបានទម្លាយចេញនៅមុនការសម្ពោធជាផ្លូវការណ៌នៅខែក្រោយ