ក្រុមហ៊ុន Geely បានប្រកាសថា ការបញ្ជាទិញមុនសម្រាប់ឡាន SUV ស៊េរីថ្មី Galaxy M7 របស់ខ្លួន គឺមានចំនួនច្រើនជាង 10,000 គ្រឿង ត្រឹមរយះពេល 12 ម៉ោង ក្រោប្រកាសចេញលក់ជាផ្លូវការណ៍កាលពីថ្ងៃទី 28 ខែមេសា ម្សិលមិញនេះ។ ឡាន Compact Plug-in-hybrid SUV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ក្នុងតម្លៃចាប់ពីខ្ទង់ $15,200 ដល់ $19,100 នៅទីផ្សារប្រទេសចិន។

Galaxy M7 មានជម្រើស 4 ម៉ូដែល មានដូចជា 225km Range Base, 225km Range-Mid, 225km Range Plus និង 225km Range Flagship។ ឡាន Compact Plug-in-hybrid SUV ស៊េរីថ្មីនេះ ផលិតឡើងដោយប្រើនូវស្ថាបត្យកម្មគ្រោងឆ្អឹង GEA Evo architecture របស់ Geely ដែលបានប្រកាសចេញកាលពីឆ្នាំ 2025។ GEA Evo ថ្មីនេះ ត្រូវបានប្រើសម្រាប់គម្រោងផលិតរថយន្តពី B-Segment ទៅ D-Segment ក្នុងនោះក៏មាននៅម៉ូដែល Galaxy M9 ផងដែរ។ Galaxy M7 មានប្រវែងតួរខ្លួន 4,770mm, ទទឹង 1,905mm/ កំពស់ 1,685mm និង គម្លាតកង់មុខទៅកង់ក្រោយ 2,785mm។

ឡាន PHEV ស៊េរីថ្មីនេះដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Thor EM hybrid system គាំទ្រដោយម៉ាស៊ីនសាំង 1.5L និងមានម៉ូទ័រអគ្គិសនីមួយភ្ជាប់នៅលើភ្លៅមុខ។ ម៉ាស៊ីន 1.5L Hybrid នេះមានកម្លាំង 82kW និងមានប្រសិទ្ធិភាពប្រព័ន្ធចំហេះក្នុង 47,26%។ ចំនែកប្រព័ន្ធម៉ូទ័រអគ្គិសនីវិញ មានកម្លាំង 175kW និងកម្លាំងរមួល 262Nm។ ឡានស៊េរីថ្មីនេះ ប្រើប្រាស់កញ្ចប់ថ្មប្រភេទ lithium iron phosphate battery pack មានកម្លាំងថាមពល 29.8kWh សាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 225km ក្រោមស្តង់ដារ CLTC និងដល់ 1,730km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។ 

Galaxy M7 គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន ដែលការសាកភ្លើងពី 30% ទៅ 80% ប្រើពេលខ្ទង់ 15 នាទី។ ចំពោះកម្រិតស៊ីសាំងវិញ គឺខ្ទង់ចន្លោះពី 4.69L ទៅ 4.73 L/100km អាស្រ័យទៅលើកម្រិតភាគរយថាមពលថ្ម។ នៅក្នុងកាប៊ីន Galaxy M7 មានបំពាក់នូវបច្ចេកវិទ្យាកម្សាន្តទំហំ 15.6-inch កម្រិតបង្ហាញ 2.5K ដំណើរការដោយ Flyme Auto 2 គាំទ្រដំណើរការដោបន្ទះឈីប 7nm Longying No.1 chip។ 
Galaxy M7 ភ្ជាប់មកជាមួយមុខងារបញ្ជាដោយសំឡេង និងបច្ចេកវិទ្យាប្រើប្រាស់ឆ្លាតវៃ AI-Based Function ផងដែរ។ សម្រាប់ប្រព័ន្ធជំនួយការអ្នកបើកបរវិញ គឺគាំទ្រដោយប្រព័ន្ធ G-Pilot H3 system ដែលរួមមានមុខងារជំនួយការបើកបរនៅលើផ្លូវល្បឿនលឿន និងផ្លូវឡើងទួលខ្ពស់ ដែលក្នុងមានដូចជា ប្រព័ន្ធផ្លាស់ប្តូរគន្លងផ្លូវ និងប្រព័ន្ធគ្រប់គ្រងការឡើងជម្រាល រួមនឹងប្រព័ន្ធជំនួយការចូលចតដែលគាំទ្រដល់ទៅ 300 parking scenarios ជាដើម៕