ស្វែងរកពួកយើង:

ការបញ្ជាទិញ Toyota RAV4 Hybrid 2026 នៅលើទីផ្សារអូស្ត្រាលី មានចំនួនច្រើនជាង 1 ម៉ឺនគ្រឿង

ដោយ

ជុំ ប៉េងលីន

21 មេសា 2026 01:43 រសៀល

អាន 2 នាទី

Article image

ថ្មីៗនេះ Toyota Australia បានបើកទទួលការបញ្ជាទិញមុនរថយន្ត SUV ស៊េរីថ្មីដ៏ពេញនិយមរបស់ខ្លួន គឺ Toyota RAV4 ស៊េរីឆ្នាំ 2026 នៅទីផ្សារអូស្ត្រាលី។ យោងទៅលើរបាយការណ៍នៃការបញ្ជាទិញ បានបង្ហាញថា ការបញ្ជាទិញ RAV4 ម៉ូដែលឆ្នាំ 2026 គឺមានចំនួនលើសពី 10,000 គ្រឿង។ ជាមួយគ្នានេះ Toyota បានរំពឹងថា ខ្លួនអាចនឹងធ្វើការនាំយក RAV4 Series ទៅកាន់ដៃអតិថិជនបានយ៉ាងហោចណាស់ក៏ 40,000 គ្រឿងដែរ នៅត្រឹមចុងឆ្នាំ 2026 ដែលក្នុងនោះមាន 90% គឺជាម៉ូដែលថ្មី ធ្វើឲ្យម៉ូដែលមួយនេះក្លាយជារថយន្ត SUV ដែលលក់ដាច់បំផុតក្នុងទីផ្សារអូស្ត្រាលី។
Article image
ទន្ទឹងនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏មានឥទ្ធិពលមួយនេះ មានគម្រោងក្នុងការលក់ RAV4 Series ឲ្យបាន 50,000 គ្រឿងនៅឆ្នាំក្រោយ (2027) ដែលធ្វើឲ្យម៉ូដែលមួយនេះក្លាយជារថយន្តដែលមានប្រជាប្រិយភាពខ្លាំងបំផុតក្នុងទីផ្សារអូស្រ្តាលី ដែលបច្ចុប្បន្នរថយន្តដែលលក់ដាច់ខ្លាំងបំផុត គឺម៉ាក Ford Ranger ute ហើយ RAV4 អាចនឹងក្លាយជាម៉ូដែលឡាន SUV ដំបូងគេ ដែលឈរនៅលំដាប់កំពូលក្នុងដ្យាក្រាមលក់រថយន្តរបស់អូស្ត្រាលី។
Article image
Article image
រថយន្តមួយក្នុងចំនោមបីគ្រឿងដែលបានលក់ក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថា គឺជាប្រភេទឡានអគ្គិសនីលាយសាំង ឬ RAV4 hybrid ស៊េរីថ្មី ទោះបីជាវាមិនទាន់មកដល់បន្ទប់តាំងបង្ហាញនៅពេលនេះ ដែលអាចនឹងមកដល់នាពាក់កណ្តាលឆ្នាំ 2026 និងមានតម្លៃចាប់ពីខ្ទង់ជាង $60,000 ក៏ដោយ។
Article image
សូមបញ្ជាក់ថា ការលក់រថយន្ត Toyota RAV4 បានធ្លាក់ចុះ 72% រហូតមកដល់ពេលនេះនៅឆ្នាំនេះ ដោយសារតែស្តុករថយន្តម៉ូដែលចាស់បានអស់ពីស្តុកនៅតាមអ្នកចែកចាយភាគច្រើន នៅមុនពេលនៃការមកដល់របស់ RAV4 ជំនាន់ថ្មីនៅចុងខែមីនា។ Toyota RAV4 Hybrid Series 2026 ដែលនឹងមានលក់នៅទីផ្សារអូស្រ្តាលី នៅពាក់កណ្តាលឆ្នាំ 2026 នេះ គឺនឹងចែកចេញ 9 ម៉ូដែលផ្សេងគ្នា មានដូចជា RAV4 GX 2.5L FWD/ GXL 2.5L FWD/ GX 2.5L 4WD/ GXL 2.5L 4WD/ Edge 2.5L 4WD/ Cruiser 2.5L FWD/ XSE 2.5L 4WD និង Cruiser 2.5L 4WD ហើយនឹងមានតម្លៃចាប់ពីខ្ទង់ $45,990 ដល់ $60,340 ហើយនិងម៉ូដែលកំពូល RG Sport ដែលមានតម្លៃប្រហែល $66,340៕
Article image
ការបញ្ជាទិញ Toyota RAV4 Hybrid 2026 នៅលើទីផ្សារអូស្ត្រាលី មានចំនួនច្រើនជាង 1 ម៉ឺនគ្រឿង