ស្វែងរកពួកយើង:

ការលក់ Huawei Pura X Max បានបំបែកកំណត់ថ្មី កើនលើស Pura ជំនាន់ទី 1 ដល់ទៅ 215%

ដោយ

ជុំ ប៉េងលីន

30 មេសា 2026 09:53 ព្រឹក

អាន 2 នាទី

ការលក់ Huawei Pura X Max បានបំបែកកំណត់ថ្មី កើនលើស Pura ជំនាន់ទី 1 ដល់ទៅ 215%
Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន Huawei Pura X Max Series ទទួលបាននូវការគាំទ្រខ្លាំងក្លាមែនទែន ដោយតាមរយៈទិន្នន័យការលក់ទៅលើស្មាតហ្វូននេះ មានការកើនឡើងខ្លាំងក្លាមែនទែន។ ការនាំ ចេញដ៏ច្រើននៃស្មាតហ្វូនបត់បាននេះ បានបង្ហាញថា អតិថិជនជាច្រើនពិតជាចង់បានស្មាតហ្វូនប្រណិតនេះខ្លាំងបំផុត។ តាមព័ត៌មានចុងក្រោយនេះ ការលក់ទៅលើស្មាតហ្វូន Huawei Pura X Max គឺមានចំនួនលើសខ្លាំងពីស្មាតហ្វុនបត់បាន Pura ជំនាន់ទី 1 ដល់ទៅ 215% នៅក្នុងប្រទេសចិន។

នៅក្នុងព្រឹត្តិការណ៍ Beijing Auto Show 2026 នោះ អគ្គនាយករបស់ក្រុមហ៊ុន Huawei Consumer Business និង Automotive Business បានទម្លាយអំពីការលក់នៃស្មាតហ្វូនបត់បាន Pura X Max ដែលជាម៉ូដែលកំពុងល្បីនៅលើទីផ្សារ ផងដែរ។ ស្មាតហ្វូនថ្មីនេះ បានបំបែកទៅលើកំណត់ត្រានៃការលក់ទៅលើស្មាតហ្វូនបត់បាននេះនៅថ្ងៃលក់ដំបូងដែលបង្ហាញថាស្មាតហ្វូននេះ មានតម្រូវការខ្លាំងក្លាបំផុតនៅលើទីផ្សារ។ គាត់បន្ថែមថា ស្មាតហ្វូន Pura X Max គឺលក់អស់ពីស្តុកហើយ!

Article image
ទន្ទឹមនឹងនេះផងដែរថា RDObservation បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Huawei Pura X Max ថ្មីនេះ លក់បានច្រើនជាងស្មាតហ្វូនបត់បានជំនាន់ទី 1 ដែលមានចំនួនខ្ពស់ដល់ទៅ 215%។ ស្មាតហ្វូនថ្មីនេះ មានការបំពាក់នូវមុខងារ ជាច្រើន ការឌីស្សាញដ៏ល្អឥតខ្ចោះ និងសមត្ថភាពដ៏ខ្លាំងក្លានៃបន្ទះឈីបរបស់វា។ ស្មាតហ្វូន Pura X Max បំពាក់នូវ បន្ទះឈីប Kirin 9030 Pro និងHarmonyOS 6.1 software System ។

ស្មាតហ្វូនបត់បានថ្មីនេះ មានរូបរាងឌីស្សាញថ្មី ហើយវាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងជាមួយនឹងស្មាតហ្វូន iPhone Fold របស់ Apple ដែលឹនងបង្ហាញខ្លួននៅឆ្នាំនេះ។ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 7.7-អ៊ីង OLED Flexible Screen + UTG ជាមួយនឹង 120Hz refresh rate, 1440Hz PWM Dimming សម្រាប់អេក្រង់ខាងក្នុងរបស់វា ខណៈពេលដែលអេក្រង់ខាងក្រៅរបស់វាមានទំហំ 5.5 អ៊ីង OLED, 120Hz refresh rate, 1440Hz PWM dimming និងកញ្ចក់ការពារ Kunlun Glass ជំនាន់ទី 2។
Article image
ស្មាតហ្វូន Huawei Pura X Max នេះ មានកាមេរ៉ាទំហំ 50MP super-zoomRYYB, 12.5MP ultrawide-angle lens RYYB, 50MP periscope telephoto shooter RYYB ជាមួយនឹង 3.5x zoom និង multispectral lens ជំនាន់ទី 2 ។ ទៅលើការសែលហ្វីវិញ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 8MP selfie។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5300mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 66W wired charging, 50W wireless និង wireless reverse charging ថែមទៀតផង៕
ការលក់ Huawei Pura X Max បានបំបែកកំណត់ថ្មី កើនលើស Pura ជំនាន់ទី 1 ដល់ទៅ 215%