Zeekr ដែលជាម៉ាករថយន្តប្រណីតបំផុតមួយរបស់ Geely បានត្រៀមខ្លួនប្រកាសចេញលក់កំពូលរថយន្ត SUV ប្រណីតស៊េរីថ្មីរបស់ខ្លួនម៉ូដែល Zeekr 9X ម៉ូដែល 5-កៅអី ទីផ្សារប្រទេសចិននៅថ្ងៃទី 8 ខែកក្តដា សប្តាហ៍ក្រោយនេះ។ កំពូលរថយន្ត Flagship SUV Plug-in-hybrid ស៊េរីថ្មីនេះក៏នឹងត្រៀមខ្លួនចូលទីផ្សារអឺរ៉ុបនៅចុងឆ្នាំ 2026 នេះផងដែរ។ Zeekr 9X ម៉ូដែល 6-កៅអីត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសចិនកាលពីខែកញ្ញា ឆ្នាំ 2025 ដោយមានតម្លៃចាប់ពីខ្ទង់ $ 68,625 ដល់ $88,360 និងមានការនាំចេញសរុបបានចំនួន 60,000 គ្រឿង នេះបើតាមទិន្នន័យពី China EV DataTracker។
Zeekr បានបញ្ជាក់ថា កំពូលរថយន្ត Zeekr 9X បានជាប់ជាកំពូលរថយន្ត SUV ប្រណីតកម្រិតកំពូល “High-end SUV” ក្នុងទីផ្សារប្រទេសចិនរយះពេល 7 ខែជាប់ៗគ្នា។ Zeekr 9X គឺជាប្រភេទរថយន្ត flagship-full-size SUV ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Plug-in-hybrid system។ កំពូលរថយន្តប្រណីតមួយនេះបានបណ្តោយប្រវែង 5,239mm/ ទទឹង 2,029mm/ កំពស់ 1,819mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,169mm។ Zeekr 9X មានបំពាក់នូវម៉ាស៊ីនចំណុះ 2-litre និងភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរគ្រាប់ដែលអាចផលិតថាមពលសរុបបានដល់ 885 សេះ ជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km ក្នុងមួយម៉ោងចាយពេលខ្ទង់ 3.9 វិនាទី។

Zeekr 9X ម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរគ្រាប់មានជម្រើសកញ្ចប់ថ្មទំហំ 55kWh សាកភ្លើងពេញម្តងអាចបើកដោយប្រើអគ្គិសនីសុទ្ធបាន 300km (CLTC) និងទំហំ 70kWh អាចបើកបានចម្ងាយ 380km។ ដោយឡែកនៅលើម៉ូដែល Top-trim Zeekr 9X វិញ គឺមានបំពាក់ម៉ូទ័រអគ្គិសនីចំនួន 3 គ្រាប់អាចផលិតកម្លាំងសរុបបានដល់ 1,381 សេះ ជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 3.1 វិនាទី និងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 355km។ Zeekr 9X គាំទ្រនូវប្រព័ន្ធជំនួយការសុវត្ថិភាពបើកកម្រិត G-ASD H9 assisted driving system គាំទ្រដំណើរការដោយបន្ទះឈីបឆ្លាតវៃដែលមានកម្រិតល្បឿនវិភាគឧបសគ្គដល់ 1,400TOPS។ កំពូលរថយន្តប្រណីតនេះ នៅមានបំពាក់ប្រព័ន្ធ active 48V anti-roll bar, និង dual-chamber air suspension ថែមទៀតផង៕