នាពេលកន្លងមកមានព័ត៌មានលេចលឺថា ក្រុមហ៊ុន Ford ប្រហែលជាបញ្ឈប់ការផលិតរថយន្តភីកអាប់អគ្គិសនីម៉ូដែល F-150 Lightning ប៉ុន្តែ មិនមានន័យថា ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះបានបញ្ឈប់ការផលិតរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួនទាំងស្រុងនោះទេ។ ក្រុមហ៊ុន Ford ត្រូវបានគេរាយការណ៍ថា បានត្រៀមបញ្ចេញរថយន្តភីកអាប់អគ្គិសនីខ្នាតមធ្យម ដែល Small Pick-up EV ថ្មីរបស់ Ford ត្រូវបានគេព្យាករណ៍ថានឹងមានតម្លៃប្រហែល $30,000 ហើយរថយន្តថ្មីនេះ បាននឹងកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ផលិតដែលអាចនឹងសម្រេចក្នុងការបង្ហាញចេញផ្លូវការណ៍នៅឆ្នាំ 2027។
នៅក្នុងវីដេអូថ្មីមួយ ក្រុមហ៊ុន Ford កំពុងផ្តល់ជូននូវទិដ្ឋភាពទូទៅមួយអំពីការអភិវឌ្ឍរថយន្តភីកអាប់អគ្គិសនីថ្មីរបស់ខ្លួន រួមទាំងរូបភាពនៃរថយន្តអគ្គិសនីក្នុងអំឡុងពេលធ្វើតេស្តបើកបរក្នុងអំឡុងអាកាសធាតុត្រជាក់។ វីដេអូមួយក្នុងចំណោមវីដេអូដែលបានបង្ហោះនៅលើគេហទំព័រថ្មីមួយបានបង្ហាញពីគំនូរព្រាងនៃការរចនាជាច្រើនដែលបញ្ជាក់ពីរូបភាពនៃយានយន្តដែលមានរាងជាប្រអប់ដោយមានចង្កៀងមុខបញ្ឈរ។ ក្នុងវីដេអូមួយផ្សេងទៀតដែលបង្ហាញពីគំរូដើមដែលមានបានកម្លាយការឌីស្សាញចេញពីរថយន្តភីកអាប់ Maverick ដែលមានគ្រែដឹកខ្លី។
បើតាមប្រភពព័ត៌មានចចាមអារ៉ាមបាននិយាយថា Ford អាចនឹងប្រើប្រាស់ឈ្មោះ Ranchero ឡើងវិញសម្រាប់រថយន្ត Small Pick-up EV ថ្មីរបស់ខ្លួន ប៉ុន្តែយើងនឹងត្រូវរង់ចាំមើលថាតើម៉ាកយីហោរាងពងក្រពើពណ៌ខៀវមានអ្វីខ្លះសម្រាប់រថយន្តអគ្គិសនីថ្មីដ៏រ៉ាឌីកាល់របស់ខ្លួន។ រថយន្តដឹកទំនិញថ្មីនេះ នឹងផលិតឡើងដោយប្រើប្រាស់នូវស្ថាបត្យកម្មគ្រោងឆ្អឹងរថយន្តអគ្គិសនី “Universal Electric Vehicle (UEV)” របស់ Ford ដែលអភិវឌ្ឍន៍ឡើងសម្រាប់ការផលិតរថយន្តភីកអាប់ទំហំមធ្យមថ្មីរបស់ក្រុមហ៊ុន។
លោក Mark Gentry ដែលធ្វើការនៅក្នុងគម្រោង “New Model Program Development Centre (NMPDC)” របស់ Ford (NMPDC) បាននិយាយថា លោកបានធ្វើការរចនាគំរូរថយន្ត Ford អស់រយៈពេល 27 ឆ្នាំមកហើយ ហើយគ្មានអ្វីដែលដំណើរការជាមួយគ្នាបានយ៉ាងងាយស្រួលដូចរថយន្ត EV ថ្មីរបស់ Ford នោះទេ។ វីដេអូនេះក៏បង្ហាញពីកម្មករកំពុងប្រើប៊ូឡុង និងសារធាតុស្អិតដើម្បីផ្គុំគ្រឿងបន្លាស់ផ្សេងៗសម្រាប់រថយន្ត Ford ថ្មីផងដែរ។
ក្រុមហ៊ុនធ្លាប់បាននិយាយថា រថយន្តភីកអាប់អគ្គិសនីថ្មីដែលត្រៀមចេញនាពេលខាងមុខនឹងផ្តល់នូវកន្លែងខាងក្នុងនៃរថយន្តដឹកទំនិញទំហំមធ្យមនៅក្នុងគំរូរថយន្ត Maverick។ រថយន្ត EV ថ្មីនេះក៏នឹងមានល្បឿនលឿនដូចរថយន្ត Mustang EcoBoost ដែលដំណើរការដោយប្រេងឥន្ធនៈ និងមានទំហំធំទូលាយជាងរថយន្ត Toyota RAV4 ដោយសារដ្រាយខាងមុខ និងគ្រែដឹងខាងក្រោយ។ Ford មិនទាន់បានផ្តល់ព័ត៌មានលម្អិតច្បាស់លាស់អំពីប្រព័ន្ធថាមពលរបស់រថយន្ត EV នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានបង្ហើបថា Small Pick-up EV ថ្មីនឹងត្រូវបានបំពាក់ដោយថ្ម lithium iron phosphate (LFP) or nickel manganese cobalt (NMC) battery ដែលមានសមត្ថភាពអតិបរមាប្រហែល 51kWh ជាមួយតុងស្យុងថាមពលកម្លាំងអគ្គិសនីកម្រិត 400-Volt ដែលជាកម្រិតថាមពលទាបជាងរថយន្តអគ្គិសនីបច្ចុប្បន្នដែលគាំទ្រដល់កម្លាំង 800-Volt ឬខ្ពស់ជាងនេះ។
ទោះយ៉ាងណា Ford បាននិយាយថា នេះជាជម្រើសត្រឹមត្រូវសម្រាប់ករណីប្រើប្រាស់ជាក់លាក់មួយ ពីព្រោះវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលប្រើហេដ្ឋារចនាសម្ព័ន្ធសាកថ្មដែលបានដំឡើងទូទៅ ហើយវាមានតម្លៃសមរម្យ និងអាចជួយបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុន។ ជាមួយគ្នានេះ បច្ចេកវិទ្យា Vehicle-to-load (V2L) ដែលអនុញ្ញាតឱ្យម្ចាស់រថយន្តទាញយកថាមពលពីថ្មទៅប្រើប្រាស់សម្រាប់ឧបករណ៍អគ្គិសនីផ្សេងៗ ក៏នឹងត្រូវដាក់បញ្ចូលមកជាមួយរថយន្ត Pick up ថ្មីនេះផងដែរ៕




