ស្វែងរកពួកយើង:

Loading Ad...

ចេញមកហើយ Redmi K90 Ultra បំពាក់កង្ហា Active Cooling និងបន្ទះឈីប Snapdragon 8 Elite

ដោយ

ជុំ ប៉េងលីន

01 កក្កដា 2026 11:16 ថ្ងៃត្រង់

អាន 2 នាទី

Article image
ចេញមកហើយ Redmi K90 Ultra បំពាក់កង្ហា Active Cooling និងបន្ទះឈីប Snapdragon 8 Elite

ក្រុមហ៊ុន Redmi ទើបតែប្រកាសជាផ្លូវការនូវស្មាតហ្វូន K90 Ultra នៅក្នុងប្រទេសចិនថ្មីៗនេះ ដោយបានបញ្ចប់ការបែកធ្លាយ ពាក្យចចាមអារ៉ាម និងលក្ខណៈសម្បត្តិបែកធ្លាយកន្លងមករបស់ស្មាតហ្វូននេះហើយ។ ស្មាតហ្វូន K90 Ultra បំពាក់នូវបន្ទះឈីប Snapdragon 8 Elite រួមជាមួយនឹងប្រព័ន្ធ Active Cooling Fan ដែលអាចបន្ថយទៅលើសីតុណ្ហភាពដល់ទៅ 10°C។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវបន្ទះឈីប D2 Interpolation សម្រាប់ជំនួយទៅលើការលេងហ្គេមទៀតផង។

Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ មានប្រើប្រាស់នូវអេក្រង់ទំហំ 6.83 អ៊ីងជាមួយទំហំ 1280x2772px ជាអេក្រង់ Flat AMOLED Panel មានល្បឿន 165Hz refresh rate កម្រិតពន្លឺ 3,500-nit peak brightness ព្រមទាំងមានមកជាមួយនូវ Full Array DC Dimming ទៀតផង។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP គាំទ្រជាមួយនឹងមុខងារ OIS ដែលប្រើប្រាស់នូវសិនស័រ 1/1.55 អ៊ីង និងមួយគ្រាប់ទៀតទំហំ 8MP ultrawide ខណដែឡកាមេរ៉ាខាងមុខមានទំហំ 20MP selfie។

Article image
ទៅលើថាមពលថ្មវិញ នៅលើស្មាតហ្វូននេះ ប្រើប្រាស់នូវថាមពលថ្មទំហំ 8,550mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាក កម្លាំង 100W wired និង 22.5W reverse wired charging។ សម្រាប់ស្មាតហ្វូន K90 Ultra នេះ ក៏មានមកជាមួយនូវឆ្នាំងសាក100W GaN charger ដូចគ្នា។ ស្មាតហ្វូននេះ បំពាក់នូវប្រព័ន្ធសម្លេង Dual symmetrical stereo speakers Bose ហើយបន្ថែមពីនេះ ក៏មានប្រើប្រាស់នូវ IP66, IP68 និង IP69 សម្រាប់ការពារធូលី និងទឹកផងដែរ។ ស្មាតហ្វូននេះដំនើរការនូវ HyperOS 3 ផ្អែកនៅលើ Android 16 ។

Article image
ស្មាតហ្វូន K90 Ultra នេះមានពណ៌ Space Silver, Shadow Black និង Sky Blue។ ស្មាតហ្វូននេះមានតម្លៃ CNY 2,999 ($441) ជាមួយនឹងទំហំ 12GB / 256GB ។ សម្រាប់ទំហំ 12/512GB គឺមានតម្លៃ CNY 3,499 ($515) និងទំហំ 16/512GB មានតម្លៃ CNY 3,699 ($544)។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Redmi K90 Ultra ក៏អាចនឹងលក់នៅក្រៅ ទីផ្សាររបស់ចិនផងដែរ ប៉ុន្តែវាប្រហែលជាប្រើប្រាស់នូវឈ្មោះហៅថា POCO នៅក្នុងពេលប៉ុន្មានខែខាងមុខនេះ៕
Article image
ចេញមកហើយ Redmi K90 Ultra បំពាក់កង្ហា Active Cooling និងបន្ទះឈីប Snapdragon 8 Elite