ស្វែងរកពួកយើង:

Loading Ad...

ដូចការគ្រោងទុក ក្រុមហ៊ុន Vivo បានបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បានប្រភេទ Book-Style Foldable ជំនាន់ចុងក្រោយបំផុតរបស់ខ្លួន Vivo X Fold 6

ដោយ

ជុំ ប៉េងលីន

29 មិថុនា 2026 08:24 ព្រឹក

អាន 3 នាទី

Article image
vivo X Fold 6 បង្ហាញខ្លួនជាផ្លូវការណ៌ជាមួយនឹងកាមេរ៉ាទំហំ 200MP បន្ទះឈីប Dimensity 9500 នឹងថាមពលថ្មទំហំ 7,000mAh
ដូចការគ្រោងទុក ក្រុមហ៊ុន Vivo បានបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បានប្រភេទ Book-Style Foldable ជំនាន់ចុងក្រោយបំផុតរបស់ខ្លួន Vivo X Fold 6 នៅលើទីផ្សាររបស់ប្រទេសចិនហើយ ដែលម៉ូដែលថ្មីនេះ គឺបានបង្ហាញពីការបោះជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុន ដែលបានធ្វើអោយនេះ ក្លាយជាស្មាតហ្វូនបត់បានដំបូងបំផុតរបស់ក្រុមហ៊ុន ដែលប្រើប្រាស់នូវបន្ទះឈីប MediaTek ខណៈដែលម៉ូឌែលមុនៗ គឺមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon។ បន្ថែមពីនេះ ម៉ូដែលនេះ ក៏ជាស្មាតហ្វូនបត់បានដែលប្រើប្រាស់នូវថាមពលថ្មធំបំផុតរបស់ក្រុមហ៊ុន vivo ហើយនឹងមានកាមេរ៉ាខាងក្រោយទំហំ 200MP ផងដែរ។

ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 6 មានអេក្រង់ខាងក្នុងទំហំ 8.02 អ៊ីងប្រភេទ AMOLED Foldable បង្ហាញចេញបានជាមួយនឹងកម្រិតភាពច្បាស់ទំហំ 2504 x 2312 resolution និងមានល្បឿនអេក្រង់រត់បានចាប់ពី 1Hz ទៅ 120Hz LTPO refresh rate ខណៈដែលបន្ទះអេក្រង់ គឺជាផលិតផល Samsung M14 luminous material មានកម្រិត 5,000 nits peak brightness រួមនិងបច្ចេកវិទ្យា 1,920Hz PWM dimming ក៏ដូចជានិងកញ្ចក់ការពារ UTG ផងដែរ។

Article image
ទៅលើអេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះវិញ មានទំហំ 6.51 អ៊ីង បង្ហាញចេញបានជាមួយនឹងកម្រិតភាពច្បាស់ 2528 x 1120 resolution ល្បឿន 1Hz-120Hz LTPO refresh rate តែប្រើប្រាស់អេក្រង់ BOE Q11 panel ពន្លឹ 5,000 nits peak brightness និងកញ្ចក់ការពារ Armour Glass ជំនាន់ទី 2 ថែមទៀត។ សម្រាប់អេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅរបស់វាមានកាមេរ៉ាទំហំ 20-megapixel selfie។

សម្រាប់កាមេរ៉ាក្រោយរបស់ស្មាតហ្វូនបត់បាន vivo X Fold 6 នេះ គឺមានកាមេរ៉ាគោលទំហំ 200MP Samsung HPB ជាមួយនឹងមុខងារ OIS, 50MP Ultra-wide និង 50MP Sony LYTIA 602 Periscope Telephoto ជាមួយនឹងបច្ចេកវិទ្យា VCS technology និង OIS។ កាមេរ៉ាខាងក្រោយនេះ ក៏មានការទ្រទ្រង់នូវការប្រើប្រាស់ជាមួយនឹង Vivo Zeiss Teleconverter G2 accessory ថែមទៀតផង។

Article image
ស្មាតហ្វូនបត់បាននេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9500 Super Edition គាំទ្រជាមួយនឹង Vivo V3+ Imaging Chip, រ៉េម LPDDR5X Ultra RAM និងមេម៉ូរី UFS 4.1 Storage ។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 7,000mAh Blue Ocean គាំទ្រជាមួយនឹងបច្ចេកវិទ្យាថ្មី Solid-State Battery Technology ជំនាន់ទី 3, 40W Wireless Charging និង 5W Reverse Charging។ ស្មាតហ្វូននេះ ដំណើរការនូវ OriginOS 6 Fold ជាមួយនឹង Android 16 ផងដែរ។

សម្រាប់លក្ខណៈពិសេសផ្សេងៗទៀតរបស់ស្មាតហ្វូននេះ មាន IP58/IP59, Wi-Fi 7, USB 3.2 Gen 1, NFC, IR blaster, X-Axis Linear Motor, Stereo Speakers និងសិនស័រ Side-Mounted Fingerprint Scanner ។ ស្មាតហ្វូននេះមានកម្រាស់ 4.4mm-4.8mm នៅពេលដែលបើក និងកម្រាស់ 9.4mm-9.9mm នៅពេលបិទ ហើយនឹងមានទម្ងន់ 228g ទៅ 235g ។

Article image
ស្មាតហ្វូន Vivo X Fold 6 នេះ មានច្រើនទំហំគឺ 12GB+256GB, 12GB+512GB, 16GB+512GB, 16GB+1TB និង Black Gold Edition 16GB+1TB storage ហើយនឹងមានតម្លៃចាប់ពី CNY 7,999 (~$1,175), CNY 8,999 (~$1,320), CNY 9,999 (~$1,470), CNY 10,999 (~$1,615) និង CNY 11,299 (~$1,660)។ ស្មាតហ្វូននេះ មានពណ៌ Blue Cave, Salt Lake, Extreme Night និង Black Gold Edition ។ សម្រាប់ការប្រកាសនៅទីផ្សារសកលនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ៕
ដូចការគ្រោងទុក ក្រុមហ៊ុន Vivo បានបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បានប្រភេទ Book-Style Foldable ជំនាន់ចុងក្រោយបំផុតរបស់ខ្លួន Vivo X Fold 6