ស្វែងរកពួកយើង:

Loading Ad...

តម្លៃ Galaxy Z Fold 8, Fold 8 Ultra, Flip 8 សម្រាប់ទីផ្សារអាមេរិក ត្រូវបានគេទម្លាយចេញហើយ

ដោយ

ជុំ ប៉េងលីន

13 កក្កដា 2026 08:48 ព្រឹក

អាន 2 នាទី

Article image
តម្លៃ Galaxy Z Fold 8, Fold 8 Ultra, Flip 8 សម្រាប់ទីផ្សារអាមេរិក ត្រូវបានគេទម្លាយចេញហើយ
យោងតាមរបាយការណ៌ថ្មីនៅពេលនេះ បានបង្ហើបថា ព្រឹត្តិការណ៌ Samsung Galaxy Unpacked គឺនឹងប្រារព្ធឡើងនៅថ្ងៃទី 22 ខែកក្កដានេះហើយ ដោយឆ្នាំនេះ គឺនឹងរៀបចំឡើងនៅទីក្រុងឡុងដ៌ប្រទេសអង់គ្លេស។ ស្របពេលជាមួយនឹងដំណឹងនេះ ថ្មីៗនេះ ក៏មានការទម្លាយនូវរូបភាពច្បាស់របស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីទាំងនេះផងដែរ។

ផ្អែកតាមរូបភាពខាងលើនេះ បាននិយាយថា Galaxy Z Fold 8 (256GB) ត្រូវបានគេបញ្ជាក់ថា នឹងមានតម្លៃប្រហែក $1,899 សម្រាប់ទីផ្សារអាមេរិក ខណៈដែលម៉ូដែល Galaxy Z Fold 8 Ultra ទំហំអង្គចងចាំដូចគ្នានេះ គឺមានតម្លៃ $2,099 ដែលខ្ពស់ជាងមុន $100 ប្រៀបធៀបជាមួយនិង Galaxy Z Fold 7 ដែលចេហញកាលពីឆ្នាំមុន។ ប្រភពខាងលើនេះបន្តថាតម្លៃនេះ គឺនៅមិនទាន់ច្បាស់ 100% ទេ ដូច្នេះអ្វីៗអាចនឹងមានការប្រែប្រួលទៅតាមការកំណត់ថ្មីរបស់ក្រុមហ៊ុន។

Article image
ពាក់ព័ន្ធនឹងតម្លៃនេះដែរ ទោលើទីផ្សាអឺរ៉ុបវិញ សម្រាប Fold 8 គឺមាតម្លៃ €1,999 (256GB), €2,199 (512GB) និង €2,599 (1TB) ហើយបើមើលទៅលើ Ultra គឺមានតម្លៃ €2,199, €2,399 និង €2,799។ ក្រឡេកមកម៉ូដែល Galaxy Z Flip 8 គឺមានតម្លៃ €1,299 (256GB) និង €1,499 (512GB)។ ជាមួយគ្នានេះ ក៏មានតម្លៃ Galaxy Watch Ultra 2 LTE ផងដែរ ដោយនាឡិកាឆ្លាតវៃនេះ គឺមានតម្លៃ €749 ខណៈដែល Watch9 មានតម្លៃ €409 (40mm) និង €459 (44mm)។

និយាយពីលក្ខណៈសម្បត្តិរបស់ Galaxy Z Fold 8 វិញ គឺមានអេក្រង់ខាងក្នុងទំហំ 7.6 អ៊ីង ហើយនឹងមានកម្រិតបង្ហាញចេញ 4:3 aspect ratio។ ចំពោះអេក្រង់ខាងក្រៅវិញ គឺមានទំហំ 5.5 អ៊ីងកម្រិតបង្ហាញចេញ 16:10 ratio។ ស្មាតហ្វូននេះមានកម្រ៉ាស់ត្រឹមតែ 4.5mm នៅពេលមិនបត់ និងកម្រ៉ាស់ 9.7mm ទៅ 9.8mm នៅពេលបត់ ហើយបើមើលទៅលើទម្ងន់ គឺប្រហែលជា 201 ក្រាម។

Article image
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីទាំងពីរនេះ គឺមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 for Galaxy ហើយទៅលើមានកាមេរ៉ាថតរូបវិញ សម្រាប់ Fold 8 គឺមានកាមេរ៉ា 2 គ្រាប់ទំហំ Ultra ត្រូវបានគេជឿជាក់ថា នឹងមាន 3 គ្រាប់ដូច Z Fold 7 អញ្ចឹងដែរ ដោយកាមេរ៉ាគោល នឹងមានទំហំ 200MP។ បើមើលទៅលើថាមពលវិញ សម្រាប់ម៉ូដែលស្តង់ដារ គឺមានថ្មទំហំ 4,800mAh និងម៉ូដែល Ultra អាចនឹងមានទំហំធំជាង 5,000mAh។
តម្លៃ Galaxy Z Fold 8, Fold 8 Ultra, Flip 8 សម្រាប់ទីផ្សារអាមេរិក ត្រូវបានគេទម្លាយចេញហើយ