ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

តើឡានភីកអាប់អគ្គិសនី Toyota HiLux BEV 2026 មានលក្ខណៈពិសេសអ្វីខ្លះ?

ដោយ

Penglin Chom

09 មីនា 2026 06:23 ព្រឹក

អាន 2 នាទី

Article image
តើឡានភីកអាប់អគ្គិសនី Toyota HiLux BEV 2026 មានលក្ខណៈពិសេសអ្វីខ្លះ?
ថ្មីៗនេះ ក្រុមហ៊ុន Toyota ទើបតែបញ្ចេញផ្លូវការណ៍នួវរថយន្ត Pick Up ជំនាន់ទី 9 ឆ្នាំ 2026 ដែលស្ថិតនៅក្នុងត្រកូល HiLux របស់ខ្លួន ដែលមានទាំងជម្រើសប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត និងប្រើថាមពលថ្មសុទ្ធ។ ឡាន Pick up ដ៏ពេញនិយមរបស់ជប៉ុន មួយនេះ មានលក់នៅលើទីផ្សារមួយចំនួនហើយ។

យោងតាមលក្ខណៈសម្បត្តិរបស់ HiLux Travo-e ដែលដាក់លក់នៅទីផ្សារអឺរ៉ុប បានបង្ហាញថា ឡាន Electric Pick up ជំនាន់ថ្មីនេះ គឺបំពាក់កញ្ចប់ថ្មទំហំ 59.2kWh សាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 240km តាមស្តង់ដារតេស្ត WLTP និងជាង 300km តាមស្តង់ដារតេស្ត NEDC។ HiLux Travo-e អាចបើកបរបានចម្ងាយជិតជាង 9% ធៀបនឹង Isuzu D-Max ដែលបំពាក់កញ្ចប់ថ្មទំហំ 66.9kWh ធំជាង 12% សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 263km ខណៈម៉ូដែល LDV eT60 បំពាក់កញ្ចប់ថ្មទំហំ 88.6kWh អាចបើកបរបានចម្ងាយផ្លូវ 330km (WLTP)។

Toyota HiLux Travo-e 2026 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនី 2 ដោយម៉ូទ័រមុខអាចផលិតកម្លាំងបាន 82kW និងកម្លាំងរមួល 205Nm ខណៈម៉ូទ័រក្រោយអាចផលិតកម្លាំងបាន 129kW និងកម្លាំងរមួល 269Nm ដែលកម្លាំងអូសទាញសរុបបាន 144kW ខុសគ្នាតិចតួច ធៀបនឹងម៉ូដែលប្រើម៉ាស៊ីនដែលមានកម្លាំង 150kW។

 HiLux Travo-e 2026 គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging កម្លាំង 125kW ដែលសាកភ្លើងពិ 20% ទៅ 80% ចាយពេល 1 ម៉ោង សាកលឿនជាងម៉ូដែល Isuzu D-Max ពីរដង និងបីដងធៀបនឹងឡានអគ្គិសនី SUV មួយចំនួន។ Toyota HiLux Travo-e 2026 អាចដឹកទំងន់បាន 715kg នៅលើគ្រែដឹក និងសណ្តោងទំងន់បាន 1,600kg ខណៈម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត 2.8-Litre អាចសណ្តោងទំងន់បាន 3,5 តោន។

ជាមួយគ្នានេះ HiLux Travo-e 2026 មានប្រព័ន្ធចាក់សោរប៉ុងក្រោយ ឬ Locking rear differential, បំពាក់យ៉ាន់កង់ឌីស្សាញកាំបែប Aerodynamic ទំហំ 17-inch ប្រភេទ Alloy-wheel និងមានអេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch ជាដើម៕
Article image
Article image
Article image
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

តើឡានភីកអាប់អគ្គិសនី Toyota HiLux BEV 2026 មានលក្ខណៈពិសេសអ្វីខ្លះ?