ត្រឹម 48 ម៉ោង! BYD Great Tang SUV មានការបញ្ជាទិញឈានដល់ទៅ 60,000 គ្រឿងហើយ!

BYD Great Tang ដែលជាឡានអគ្គិសនីស៊េរីថ្មី Flagship SUV មានតួខ្លួនវែង និងមានតម្លៃសមរម្យ ត្រូវបានក្រុមហ៊ុនប្រកាសចេញនៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2026 ដែលបានចាប់ផ្តើមពីថ្ងៃទី 24 ខែមេសា។ យោងតាមការចេញថ្មីចេញពីប្រទេសចិន បានបង្ហាញថា ឡាន BYD ថ្មីនេះ មានតម្លៃចាប់ពី 250,000 យ៉ន់ ទៅ 320,000 យ៉ន់ ដែលប្រហែល 36,460 ដុល្លារ 46,670 ដុល្លារ។ ហើយក្នុងរបាយការណ៌កន្លងមកក្រុមហ៊ុន BYD បានប្រកាសថា ការកក់មុនទទៅលើឡាន BYD Great Tang ថ្មីនេះ គឺបានជាង 30,000 គ្រឿងហើយ ត្រឹមតែរយៈពេល 24 ម៉ោងប៉ុណ្ណោះ។
នៅថ្ងៃនេះ មានការបញ្ចេញនូវរបាយការណ៌ថ្មីមួយទៀតបានបញ្ជាក់ថា ការបញ្ជាទិញទៅលើរថយន្តអគ្គិសនីស៊េរីថ្មី BYD Great Tang SUV បាន ឈានដល់ទៅ 60,000 គ្រឿងហើយត្រឹម 48 ម៉ោង! ទិន្នន័យនេះ គឺបានដកស្រង់ចេញពីសារព័ត៌មានចិនឈ្មោះថា Sina Finance។ សូមជំរាបថា ឡានអគ្គិសនីស៊េរីថ្មីប្រភេទ Full-size SUV ម៉ូដែលថ្មីនេះ មានជម្រើសអគ្គិសនីសុទ្ធ (BEV) និង Plug-in-hybrid ឬ PHEV។ សម្រាប់ម៉ូដែល Great Tang BEV នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត Flash Charging Technology របស់ BYD ហើយសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 950km។

សម្រាប់មុខងារពិសេសៗផ្សេងៗទៀតដែលនឹងមានប្រើនៅលើ Great Tang SUV មានដូចជាប្រព័ន្ធបត់កង់ក្រោយរេតាមចង្កូត “rear-wheel steering” និងប្រព័ន្ធប៊ូមខ្យល់ “Air suspension” ជាដើម។ BYD Great Tang SUV ឬគេស្គាល់ថា BYD Datang នៅក្នុងប្រទេសចិន ត្រូវបានបង្ហាញរូបរាងផ្លូវការណ៍កាលពីថ្ងៃទី 05 ខែមីនា កន្លងទៅ ដែលស្ថិតក្នុងអម្បូរឡាន Flagship SUV របស់ BYD។ ឡាន SUV ស៊េរីថ្មីនេះ នឹងចូលក្នុងសង្វាក់ផលិតកម្មទ្រង់ទ្រាយធំដោយប្រើនូវគំរូស៊េរី Dynasty-D Concept ដែល BYD បានបង្ហាញនៅក្នុងព្រឹត្តិការ 2025 Shanghai Auto Show។ BYD Great Tang SUV ក៏ត្រូវបានក្រុមហ៊ុនធ្វើការចុះបញ្ចីសម្រាប់ការលក់ជាមួយស្ថាប័នពាក់ព័ន្ធក្នុងប្រទេសចិនរួចហើយ ដោយមានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និង Plug-in-hybrid (PHEV)។

BYD Great Tang SUV ស៊េរីថ្មីនេះ គឺជាប្រភេទ Full-size SUV ដែលមាន 7-កៅអី។ ឡានអគ្គិសនី SUV ស៊េរីថ្មីនេះ មានតួរខ្លួនប្រវែង 5,302mm/ ទទឹង 1,999mm/ កំពស់ 1,800mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,130mm។ នៅក្នុងកាប៊ីនរបស់ BYD Great Tang នឹងមានបំពាក់មកជាមួយអេក្រង់ចំនួន 3 នៅកណ្តាលតាប់ឡូ, មានកូនតុបត់សម្រាប់អ្នកអង្គុយកៅអីជួរទីពីរប្រើ, មានអេក្រង់ភ្ជាប់នៅពិដានដំបូល និងមានទូរទឹកកកថែមទៀតផង។ នៅលើម៉ូដែលប្រើអគ្គិសនីសុទ្ធ ឬ BEV នឹងគាំទ្រការដំឡើងជាមួយបច្ចេកវិទ្យាថ្ម Blade Battery ជំនាន់ទីពីរ ជាមួយការគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត “Megawatt-charging”។
Great Tang BEV មានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើម៉ូទ័រមួយ ឬ rear-wheel-drive (RWD) ប្រើប្រាស់ម៉ូទ័រដែលមានកម្លាំង 300kW (402hp) និងមានកញ្ចប់ថ្មទំហំ 130.15kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 950km (CLTC) ដែលស្ថិតនៅក្នុងបញ្ចីរថយន្តអគ្គិសនីប្រភេទ SUV ដែលមានរយះចម្ងាយបើកបរបានឆ្ងាយបំផុត។ ចំនែកម៉ូដែល BEV-4WD គឺដំណើរការដោយម៉ូទ័រអគ្គិសនីពីរ មានកម្លាំងសរុប 585kW(784hp) អាចជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលខ្ទង់ 3.9 វិនាទី ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 850km។
ដោយឡែកសម្រាប់ម៉ូដែល PHEV ឬ Great Tang DM-i វិញ គឺគាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា DM-i Hybrid System ដែលគាំទ្រដំណើរការដោយម៉ាស៊ីនសាំង 1.5-litre turbocharged កម្លាំង 115kW(154hp) ជាមួយនឹងម៉ូទ័រអគ្គិសនីមួយមានកម្លាំង 200kW (268hp) និងមានកញ្ចប់ថ្មទំហំ 66.48kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 342km (CLTC) ដោយប្រើអគ្គិសនីសុទ្ធ។ ជាមួយគ្នានេះ BYD ក៏នឹងផ្តល់ជូនជម្រើសម៉ូដែល Great Tang DM-p មួយផ្សេងទៀតផងដែរ ហើយម៉ូដែលនេះនឹងប្រើម៉ាស៊ីន 1.5-liter ICE ជាមួយប្រព័ន្ធម៉ូទ័រ e-Motor ចំនួនពីរ មានកម្លាំងសរុប 400kW (536hp)៕


