Galaxy Cruiser 700 គឺជារថយន្ត off-road Plug-in-hybrid SUV ដំបូងរបស់ Geely ដែលមានការឌីស្សាញរូបរាងខាងក្រៅបែបស្ទាយប្រអប់ជ្រុងៗដែលហៅថា “boxy-style”។ រថយន្តស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញជាផ្លូវការណ៍ហើយនៅពេលនេះ គឺនៅមុនថ្ងៃនៃការបង្ហាញវត្តមានជាសកលនៅទីក្រុង Milan ប្រទេសអ៊ីតាលីនាថ្ងៃទី 26 ខែកក្តដា ស្អែកនេះ។

ការឌីស្សាញផ្នែកខាងមុខរបស់ Galaxy Cruiser 700 មានការរំលេចជាមួយនឹងបណ្តុំចង្កៀងសាងខាងរចនាបែបចតុកោណភ្ជាប់ពីម្ខាងទៅម្ខាងដោយអំពូលបំភ្លឺពេលថ្ងៃ ឬ Daytime running light ដែលសរុបមានអំពូល LED រហូតដល់ទៅ 84 គ្រាប់ ខណៈខាងក្នុងចង្កៀងមានបំពាក់ដោយអំពូលភ្លើង LED ម្ខាងៗមានចំនួនដល់ 228 គ្រាប់ និងផ្នែកខាងក្រោយមានបំពាក់ដោយចង្កៀងពន្លឺពណ៌ក្រហមជាមួយអំពូល LED សរុបចំនួន 708 គ្រាប់ រចនាបែបស្ទាយ Vertical Matrix។ Geely បានផ្តល់ជូននៅជម្រើសពណ៌របស់ Cruiser 700 ចំនួន 6 មានដូចជាពណ៌ទឹក្រូច “Baili Danxia Orange”,  បៃតង “Motuo Cangluan Green”, ពណ៌ខៀវ “Sayram Lake Blue”, ទឹកប្រាក់ “Midui Glacier Silver”, ពណ៌ស “Everest White Rock Rice”, និងពណ៌ខ្មៅ “Yadan Obsidian Black”។

Geely Galaxy Cruiser 700 មានតួរខ្លួនប្រវែង 5,085mm/ ទទឹង 1,999mm/ កំពស់ 1,912mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,900mm។ តួររថយន្តមានការឌីស្សាញបែប Square-body និងមានកង់សាគូភ្ជាប់នៅលើទ្វារខាងក្រោយដែលមានស្រោបដោយការពារដោយដែក។ កម្ពស់ពីផ្ទៃបាតក្រោមរបស់ Cruiser 700 ធៀបនឹងផ្ទៃដីស្តង់ដារ 233mm ជាមួយលទ្ធភាពអាចទ្រាំទ្រនឹងជម្រៅទឹកអតិបរមាបាន 800mm និងបំពាក់ដោយសំបកកង់ដែលមានអង្កត់ផ្ចិតខាងក្រៅ 801mm។ ផ្នែកកាប៊ីនខាងក្នុងរបស់ Galaxy Cruiser 700 មានជម្រើសពណ៌ដូចជា សលាយត្នោត “White-Brown”, ខ្មៅលាយត្នោត “Black-Brown”, និងខ្មៅសុទ្ធ “All-Black” ជាមួយនឹងការរចនារំលេចបន្ថែមជាមួយនឹងឈើដែលមានការដុសខាតបែប mountain-theme texture។

ជាមួយគ្នានេះក្នុងកាប៊ីនក៏មានបំពាក់មកជាមួយបច្ចេកវិទ្យាអេក្រង់កម្សាន្តថាច់ស្គ្រីនទំហំ 15.4-inch, អេក្រង់បង្ហាញព័ត៌មានទំហំ 10.2-inch, អេក្រង់ខាងមុខកៅអីអ្នករួមដំណើរខាងមុខទំហំ 12.66-inch, អេក្រង់ Control Screen សម្រាប់អ្នកអង្គុយកៅអីខាងក្រោយ រួមនិងបច្ចេកវិទ្យា HUD ទំហំ 15.-inch ផងដែរ។ បន្ថែមពីនេះក៏នៅមានទូរទឹកកកទំហំ 18.5L មានមុខងារក្តៅត្រជាក់កម្រិត -6°C ទៅ 50°C, កៅអីខាងមុខមានមុខងារម៉ាស្សា 14 ចំនុច, មានទម្រដាក់ជើងប្រវែង 280mm ខណៈកៅអីជួរទីពីរអាចបត់ធ្វើជាគ្រែបានប្រវែង 1.8mm ហើយកំពស់ខាងក្នុងរបស់ Cruiser 700 មានប្រវែង 950mm។

Galaxy Cruiser 700 មានប្រព័ន្ធបន្សុទ្ធខ្យល់អុកស៊ីហ្សែនមកស្រាប់, មានដំបូលបើក Panoramic sunroof ទំហំ 0.99m2, ប្រព័ន្ធ Speaker ចំនួន 23 គ្រាប់ភ្ជាប់បច្ចេកវិទ្យាសំឡេង Flyme Sound Audio System និងប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន “Ambient lighting”ចំនួន 256 ពណ៌។ រថយន្ត off-road Plug-in-hybrid SUV ថ្មីនេះ ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Plug-in-hybrid ដែលដំណើរការនៅលើម៉ាស៊ីនសាំងរួមជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនី 3 គ្រាប់ ដែលអាចបង្កើតកម្លាំងសរុបដល់ទៅ 830kW ឬ 1,113hp។ ទោះជាយ៉ាងណាសម្រាប់សម្រាប់លក្ខណៈសម្បត្តិលម្អិតផ្សេងៗទៀតដូចជា កម្លាំងម៉ូទ័រ កម្លាំងម៉ាស៊ីន ទំហំថ្ម រយះចម្ងាយបើកសរុប និងតម្លៃផ្លូវការណ៍ក្រុមហ៊ុនមិនទាន់បានបង្ហាញចេញនៅឡើយទេក្នុងពេលនេះ៕