បន្ទាប់ពីមានសេចក្តីរាយការណ៌ជាច្រើន និយាយថា iPhone Fold ដែលជាស្មាតហ្វូនអេក្រង់បត់បានដំបូង Apple នឹងមានការប្រកាសចេញជាមួយនិង iPhone 18 Pro series នៅពេលនេះ មានការចែកចាយនូវព័ត៌មានថ្មីៗជាច្រើនថែមទៀតហើយ ក្នុងនោះក៏មានការបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនថែមទៀតផង។ យោងតាមការបែកធ្លាយនៅថ្ងៃនេះ មានការលេចចេញគំនូសព្រាងថ្មី iPhone Fold ទៀតហើយ! រូបភាពថ្មីនេះ គឺមានការចែកចាយដោយ Sonny Dickson ដែលថែមទាំងមានការបង្ហាញពីទម្រង់ឌីស្សាញជាច្រើនផងដែរ។

iPhone Fold ចេញគំនូសព្រាងថ្មីទៀតហើយ!

ក្រឡេកមើលរូបរាងដែលចាយកន្លងមក បានបង្ហាញថា iPhone Fold នឹងមានរូបរាងដូចគ្នាជាមួយនិងស្មាតហ្វូនអេក្រង់បត់បាន Pixel Fold ម៉ូដែលដំបូងគេរបស់ Google ដែលមានទទឹងធំ ឬហៅថា wide cover screen។ តាមពាក្យចចាមអារ៉ាមនោះ បាននិយាយថា អេក្រង់នេះ មានទំហំ 5.5 អ៊ីង ហើយនិងមានរន្ធមួយគ្រាប់លើអេក្រង់សម្រាប់កាមេរ៉ាមុខ។ ផ្អែកលើលក្ខណៈសម្បត្តិខាងលើនេះ បានបញ្ជាក់អោយដឹងថា អេក្រង់នេះ គឺមានខ្នាត 4:3 aspect ratio ដែលបង្ហាញចេញមានរាង 4 ជ្រុង។

ទៅលើរូបភាពខាងលើនេះ បង្ហាញថា iPhone Fold នឹងមានកាមេរ៉ា 2 គ្រាប់ និងអំពូល LED flash មួយគ្រាប់ហើយបើតាមការបែកធ្លាយមុននេះ បាននិយាយថា កាមេរ៉ាទាំងនេះ គឺអាចនឹងមានទំហំ 48MP ដូចគ្នា។
បន្ថែមពីនេះក៏មានការបញ្ជាក់ថា អេក្រង់ខាងក្នុងរបស់ iPhone Fold មានទំហំ 7.8 អ៊ីង ហើយនិងមានរន្ធ punch hole មួយគ្រាប់នៅលើជ្រុងខាងឆ្វេង ដែលគេរំពឹង កាមេរ៉ាមុខទាំងពីររបស់ស្មាតហ្វូនអេក្រង់បត់នេះ គឺមានទំហំ 18MP ដូចគ្នា។

iPhone Fold នេះត្រូវបានគេជឿជាក់ថា ក៏នឹងមានការប្រើប្រាស់នូវគន្លឹះ Liquid Metal Hinge ដែលមានការភ្ជាប់ដោយស៊ុមទីតានៀម ដែលរក្សាស្មាតហ្វូននេះ មានទម្ងន់នៅតែស្រាលដដែល។ ទៅលើថាមពលថ្ម iPhone Fold អាចនឹងមានទំហំ 5,500mAh ហើយបើនិយាយវិញគឺប្រហែលជាជាង $2,000 ដុល្លារ។