ស្វែងរកពួកយើង:

បែកធ្លាយកាមេរ៉ា vivo X500 Pro Max ដែលជាសមាជិកទី 4 នៃត្រកូល vivo X500 Series

ដោយ

ជុំ ប៉េងលីន

12 ឧសភា 2026 10:39 ព្រឹក

អាន 2 នាទី

បែកធ្លាយកាមេរ៉ា vivo X500 Pro Max សមាជិកទី 4 នៃត្រកូល vivo X500 Series
Article image

យោងតាមរបាយការណ៍ថ្មីមួយនាពេលថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូនស៊េរីថ្មី vivo X500 series នឹងមានការប្រកាសចេញនៅលើទីផ្សារមានចំនួន 3 ម៉ូដែល ខណៈដែលឈ្មោះរបស់ស្មាតហ្វូនថ្មីនេះ ក៏មានការបង្ហាញខ្លួននៅលើបញ្ជី IMEI Database រួចហើយផងដែរ។ ប៉ុន្តែនៅពេលនេះ ផ្អែកតាមរបាយការណ៍ថ្មីមួយចេញពី SmartPrix បានទម្លាយថា មានស្មាតហ្វូនថ្មីមួយទៀត នឹងមកស្ថិតនៅក្នុងត្រកូល X500-series នេះដែរ ហើយក៏បង្ហាញខ្លួននៅលើ Database នេះដូចគ្នា។ នៅក្នុងនោះអ្នកទម្លាយ Digital Chat Station ក៏បានទម្លាយអំពីកាមេរ៉ាគោលរបស់ស្មាតហ្វូន X500 នេះផងដែរ។

តាមរយៈរូបភាពដែលចែកចាយនៅពេលនេះ បង្ហាញថា ស្មាតហ្វូន vivo X500 Pro Max គឺបានបង្ហាញខ្លួននៅលើ IMEI Database ដោយបញ្ជាក់ថា គឺជាស្មាតហ្វូន Top-End របស់ក្រុមហ៊ុន Vivo។ ហើយក្រៅពីនេះ មានដូចជា ស្មាតហ្វូន vivo X500e, Vivo X500 និង Vivo X500 Pro ក៏គេឃើញមានការបង្ហាញខ្លួននៅលើ IMEI Database ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី vivo X500 Series ត្រូវបានគេដឹងថា គ្រោងនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខនេះហើយ ប៉ុន្តែនៅមិនទាន់ច្បាស់នោះទេថា តើស្មាតហ្វូនទាំង 4 នេនឹងបង្ហាញខ្លួននៅក្នុងពេលដូចគ្នាឬយ៉ាងណានោះទេ។

Article image
សូមជំរាបថា របាយការណ៍មុននេះ ធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo X500 Pro Max នេះ នឹងមានអេក្រង់ទំហំ 6.9-អ៊ីង កម្រិត 2K AMOLED ជាមួយនឹងបន្ទះឈីប Dimensity 9600 series ថាមពលថ្មទំហំ 7,000mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 100W wired និង wireless charging ។ តាមការបង្ហោះនៅលើ Weibo នេះ អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូន vivo X500 នេះ បានស្ថិតនៅក្នុងការតេស្ត ហើយវាផ្តោតទៅលើការ upgrade នៃប្រព័ន្ធរូបភាព។

Article image
នៅក្នុងរបាយការណ៍ចុងក្រោយបង្អស់នេះ ស្មាតហ្វូន 3 ម៉ូដែលនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity ជាមួយនឹងកាមេរ៉ាគោលទំហំ 50MP សិនស័រ 1/1.28 អ៊ីង ultra-large sensors ដែលអាចជា Sony LYT-838។ បន្ថែមពីនេះ សម្រាប់ស្មាតហ្វូន “Pro” និង “Pro+” (Pro Max) អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាសេនស័រ LOFIC (Lateral Overflow Integrator Capacitor) sensor។ បច្ចេកវិទ្យានេះ ត្រូវបានឌីស្សាញឡើងសម្រាប់ពង្រឹងទៅលើ Dynamic Range និងការពារនូវ Overexposure នៅកន្លែងដែលមានពន្លឺខុសៗគ្នាថែមទៀត៕
បែកធ្លាយកាមេរ៉ា vivo X500 Pro Max ដែលជាសមាជិកទី 4 នៃត្រកូល vivo X500 Series