ស្វែងរកពួកយើង:

Loading Ad...

បែកធ្លាយកាមេរ៉ា Xiaomi 18 Pro Max នឹងមានការបំពាក់សិនស័រ 200MP ចំនួន 2 គ្រាប់

ដោយ

ជុំ ប៉េងលីន

06 មិថុនា 2026 09:33 ព្រឹក

អាន 1 នាទី

Article image
បន្ថែមពីនេះ ក៏មានការបញ្ជាក់ទៀតថា នៅលើស្មាតហ្វូននេះ ក៏នូវមានកាមេរ៉ាទំហំ 200MP Periscope Telephoto គាំទ្រការហ៊្សូម 3x optical zoom ហើយនិងមានមកម្រិត f/2.4 aperture ផងដែរ។ កាមេរ៉ាថ្មីនេះ ត្រូវបានគេរាយការណ៌ថា នឹងមានសិនស័រ 1/1.56" អ៊ីង ហើយទៅលើ telephoto camera នេះដែរ ក៏នឹងមានការគាំទ្រដោយការថតកម្រិត macro 15cm ទៀតផង។

សូមជំរាបថា បើមើលទៅលើម៉ូដែលមុនដែលបានចេញលក់នៅលើទីផ្សារ Xiaomi 17 Pro Max គឺមានកាមេរ៉ាគោលទំហំត្រឹមតែ 50MP និងកាមេរ៉ា Periscope Telephoto ទំហំ 50MP ដែលទ្រទ្រង់ជាមួយនិងការហ៊្សូម 5x optical zoom តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក៏មានការចេញនូវព័ត៌មានថាស ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro Max នឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 6 Pro SoC រួមជាមួយនិងអេក្រង់ទំហំ 6.9- អ៊ីង flat LIPO OLED display ផងដែរ ហើយនឹងបន្តប្រើប្រាស់អេក្រង់នៅលើខ្នងក្រោយដូចជំនាន់ផងដែរ ប៉ុន្តែអេក្រង់ថ្មីនេះ មានការអាប់ដែតជាមួយនិងមុខងារថ្មីៗជាច្រើនសំបូរបែបជាងមុន។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានការបំពាក់នូវឧបាល័រជំនាន់ថ្មី ហើយនិម៉ូទ័ររំញ័រកាន់តែខ្លាំងជាមុនដូចគ្នា។
Article image