ថ្មីៗនេះជឿជាក់ថា បងប្អូនគ្រប់គ្នាប្រាកដជាបានឃើញខ្លះៗហើយនូវការបែកធ្លាយជម្រើសពណ៌ 4 ពណ៌របស់ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro និង iPhone 18 Pro Max។ ប៉ុន្តែកាលនោះ គឺមានបញ្ចេញនូវពណ៌ Pantone hues ប៉ុណ្ណោះ មិនមានអ្វីបញ្ជាក់ច្បាស់នោះទេ។ នៅថ្ងៃនេះ យោងតាមការបែកធ្លាយថ្មីមួយទៀត ដែលមានប្រភពចេញពីប្រទេសចិន បានបង្ហាញចេញនូវជម្រើសពណ៌ និងម៉ូឌុលកាមេរ៉ា ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro ហើយ។ 

តាមរយៈនៃរូបភាពថ្មីដែលបានបញ្ចេញនៅថ្ងៃនេះ គឺមានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នេះ នឹងមានជម្រើសពណ៌ Dark Gray, Dark Cherry, Silver និង Light Blue។ សម្រាប់ពណ៌ Dark Cherry ត្រូវបានគេរំពឹងថា នឹងក្លាយជាពណ៌ដែលមានភាពលេចធ្លោជាងគេនៅក្នុងត្រកូលស្មាតហ្វូនម៉ួដែល Pro នេះជាក់ជាងមិនខាន ហើយពណ៌នេះ ក៏នឹងក្លាយជាពណ៌ថ្មីដែលនឹងមកជំនួសពណ៌ Cosmic Orange ដែលមាននៅលើ iPhone 17 Pro និង Pro Max ផងដែរ។

សូមជំរាបថា ថ្មីៗនេះ ក៏មានការជជែកគ្នាផងងដែរនៅលើពណ៌ red wine color" និងបានដាក់ការសង្ស័យថា ពណ៌នះ គឺមានការចម្លងចេញស្មាតហ្វូនប្រណិតៗរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន Android ដែលមានប្រភពចេញពីប្រទេសចិនទៀតផង។ សម្រាប់ពណ៌ Light Blue hue វិញ មើលទៅ គឺដូចគ្នាជាមួយពណ៌របស់ Apple ដែលធ្លាប់ប្រើប្រាស់នៅលើ MacBook Air អញ្ចឹង ខណៈដែលជម្រើស 2 ពណ៌ទៀត ត្រូវបានចាត់ទុកថា ជាពណ៌ដែលប្រើប្រាស់មកជាយូរមកហើយ។ ទៅលើពណ៌ទឹកប្រាក់ គឺជាពណ៌ដែលធ្លាប់ប្រើនៅលើ iPhone 17 Pro និង Pro Max ដែលចេញឆ្នាំមុននេះ។