ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

បែកធ្លាយតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy A37 មុនការប្រកាសជាផ្លូវការណ៌

ដោយ

ជុំ ប៉េងលីន

20 មីនា 2026 03:12 យប់ជ្រៅ

អាន 2 នាទី

Article image
បែកធ្លាយតម្លៃរបស់ស្មាតហ្វូន Galaxy A37 មុនការប្រកាសជាផ្លូវការណ៌
ថ្មីៗនេះ ជឿជាក់ថា មួយរយៈចុងក្រោយនេះ គ្រប់គ្នាប្រាកដជាបានដឹងខ្លះៗហើយថា ស្មាតហ្វូនស៊េរីថ្មី Galaxy A57 និងស្មាតហ្វូន Galaxy A37 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេចែកចាយនៅតាមហាងលក់រាយជាច្រើនប៉ុន្តែមិនទាន់មានការបញ្ជាក់ព័ត៌មានច្បាស់ពីស្មាតហ្វូននេះនៅឡើយទេ។ នៅពេលនេះ មានការទម្លាយចេញនូវតម្លៃស្មាតហ្វូន Galaxy A37 នេះថែមទៀតហើយ។

នាពេលថ្មីៗនេះ ផ្អែកតាមនៅលើបណ្តាញសង្គម X អ្នកទម្លាយដែលមានឈ្អោះថា Mohammed Khatri បានចែករំលែកនូវរូបភាពផ្សព្វផ្សាយរបស់ក្រុមហ៊ុន Samsung សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy A57 និង Galaxy A37 នៅលើទីផ្សារមួយចំនួនហើយ នៅក្នុងក៏មានការចេញនូវតម្លៃរបស់ស្មាតហ្វូននេះផងដែរ ដោយស្មាតហ្វូន Galaxy A37 ទំហំ 8GB+256GB គឺ 432.22 ដុុល្លារ។
Article image
ជាមួយគ្នានេះ នៅក្នុងការបែកធ្លាយជាច្រើននេះ ក្រុមហ៊ុន Samsung ក៏នឹងមានដាក់លក់ស្មាតហ្វូន Galaxy A37 ទំហំ 6GB+128GB នៅលើទីផ្សារផងដែរ ប៉ុន្តែនៅមិនទាន់មានតម្លៃអំពីស្មាតហ្វូននេះនៅឡើយទេ។ សូមជំរាបថា ថ្មីៗនេះ មានការទម្លាយវីដេអូនៃស្មាតហ្វូនទាំងពីរនេះនៅលើអនឡាញ ខណៈដែលក្រុមហ៊ុន Samsung នឹងបង្ហាញស្មាតហ្វូនទាំងពីរនេះ នៅក្នុងពេលឆាប់ៗនេះហើយ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

បែកធ្លាយតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy A37 មុនការប្រកាសជាផ្លូវការណ៌