បែកធ្លាយថាមពលថ្មនៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 8 ហើយ!

ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានធ្វើការពង្រីកថាមពលថ្មនៅលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួនពីមួយម៉ូដែលទៅមួយម៉ូដែលជារៀងរាល់ឆ្នាំ។ ប៉ុន្តែសម្រាប់ឆ្នាំថ្មីនេះ មើលទៅលើវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip 8 គឺប្រហែលជាមិនមានការតម្លើងទំហំនោះទេ នេះបើតាមការទម្លាយថ្មីៗនេះ។ ដូចមុនៗដែរនៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy Z Flip ថ្មីនេះ គឺនឹងមានការប្រើប្រាស់នូវថាមពលថ្មពីរគ្រាប់ដដែល។

តាមការបែកធ្លាយថ្មីនេះ គឺបញ្ជាក់ថា ថាមពលថ្មមួយគ្រាប់មានទំហំ 1,150mAh និងមួយគ្រាប់ទៀតមានទំហំ 3,024mAh ដែលសរុបចូលគ្នា គឺមានទំហំ 4,174mAh។ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់ផ្លួវការណ៌ជាមួយនិងទំហំ 4,300mAh។ ទៅលើថាមពលថ្មនេះ ត្រូវបានគេនិយាយថា គឺមានទំហំប៉ុនគ្នាជាមួយនិងជំនាន់មុនដែរ ដូច្នេះលោកអ្នកដែលជាហ្វេន នឹងមានការខកចិត្តហើយទៅលើការដាក់ទំហំថ្មប៉ុណ្ណេះ។
សូមជំរាបថា Galaxy Z Flip 8 ត្រូវបានគេទម្លាយថា អាចនឹងមានការប្រើប្រាស់បន្ទះឈីប Exynos 2600របស់ Samsung កម្រិត 2nm ដែលមានសមត្ថភាពខ្ពស់ជាងកម្រិត 3nm ដែលមាននៅលើ Exynos 2500 ដែលប្រើប្រាស់ជាមួយនិង Z Flip 7។ ទៅលើឈីប Exynos 2600 នេះ គឺមានការតេស្តទៅលើការលេងហ្គេមផងដែរ។

Samsung ត្រូវបានគេនិយាយថា គឺនឹងមានការប្រកាសចេញនូវ Galaxy Z Flip 8 នៅខែកក្កដាខាងមុខនេះហើយ ដោយនឹងមកជាមួយនិងសិស្សច្បងរបស់ខ្លួន Galaxy Z Fold 8។ សម្រាប់តម្លៃវិញ នៅមិនទាន់ចេញនោះទេ។