ស្វែងរកពួកយើង:

Loading Ad...

បែកធ្លាយរូបភាពស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy Z Fold8 Wide តាមរយៈអ្នកប្រើប្រាស់នៅក្នុងពិធីមួយ

ដោយ

ជុំ ប៉េងលីន

02 មិថុនា 2026 12:37 ថ្ងៃត្រង់

អាន 2 នាទី


យោងតាមការសេចក្តីរាយការណ៌ថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung គ្រោងនឹងមានការប្រកាសចេញនូវស្មាតហ្វូន អេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួននៅខែកក្កដាខាងមុខនេះហើយ។ ស្របពេលជាមួយដំណឹងនេះ ថ្មីៗនេះ ក៏មានការបែកធ្លាយរូបភាពថ្មីៗរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីប្រភេទ wide-screen foldable របស់ក្រុមហ៊ុន Samsung ផងដែរ ដោយម៉ូដែលថ្មីនេះ អាចនឹងមានឈ្មោះថ្មីហៅថា Galaxy Z Fold8 ខណៈដែលស្មាតហ្វូនជំនាន់ថ្មីរបស់ Galaxy Z Fold7 ត្រូវបានប្តូរឈ្មោះថា Galaxy Z Fold8 Ultra។ 
Article image
 
នៅថ្ងៃនេះ មុនការប្រកាសចចេញជាផ្លូវការណ៌ចូលមកដល់ មានការបង្ហើបថា ស្មាតហ្វូនអេក្រង់បត់បានប្រភេទថ្មី wide-screen foldable ត្រូវបានគេចែកចាយរូបភាពថ្មីហើយ ដោយរូបភាពថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មី wide-screen Galaxy Z Fold8 នេះ គឺមានការកាន់ប្រើប្រាស់ដោយមនុស្សម្នាក់នៅកូរ៉េខាងត្បូង នៅក្នុងវេទិកា DC Inside community forum។

Article image
ជាមួយនិងរូបភាពថ្មីនេះ គឺបានបង្ហាញមិនច្បាស់ទេ ដោយនៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានភ្ជាប់ស្រោមការពារ ដោយមិនបញ្ជាក់ពីរូបភាពទាំងស្រុងនោះទេ ប៉ុន្តែគេអាចមើលឃើញថា មានកាមេរ៉ាភ្លោះនៅលើខ្នងក្រោយ។ តាមរយៈរូបភាពថ្មីនេះ គឺបានបញ្ជាក់ទៀតថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Samsung Galaxy Z Fold8 wide នេះ នឹងមានអេក្រង់ខាងក្នុងទំហំ 7.6 អ៊ីង ហើយនឹងមានស្នាមបត់អេក្រង់កាន់តែតូច ដែលមើលទៅដូចគ្នាជាមួយនិង OPPO Find N6 អញ្ចឹង។
បែកធ្លាយរូបភាពស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy Z Fold8 Wide តាមរយៈអ្នកប្រើប្រាស់នៅក្នុងពិធីមួយ