ថ្មីៗនេះ មានការបែកធ្លាយព័ត៌មានជាច្រើនទាក់ទងជមួយនិងស្មាតហ្វូនជំនាន់ថ្មី Vivo X500 series ដោយថែមទាំងបញ្ជាក់ថា នឹងមានមកជាមួយជម្រើស 3 ម៉ូដែលរួមមានដូចជា ម៉ូដែលស្តង់ដារ ម៉ូដែល Pro និងម៉ូដែល Pro Max។ នៅក្នុងនោះក៏មានការបញ្ជាក់បន្ថែមថា ម៉ូដែល Pro Max គឺនឹងមានអេក្រង់ទំហំធំជាងគេក្នុងចំណោមស្មាតហ្វូនទាំង 3 ម៉ូដែឡ រួមទាំងមានលក្ខណៈសម្បត្តិខ្ពស់ជាងគេដូចគ្នា។

នៅថ្ងៃនេះ ផ្អែគតាមការបង្ហោះនៅលើបណ្តាញ Weibo ពីអ្នកទម្លាយ Digital Chat Station គឺមានការចែករំលែកនូវចំណុចពិសេសៗដែលមាននៅលើស្មាតហ្វូន X500 Pro Max នេះហើយ ដោយក្នុងនោះក៏មានការបង្ហើបពីទំហំអេក្រង់ផងដែរ។ យោងតាមអ្នកទម្លាយដដែលនេះ ក៏មានការបង្ហាញពីគំរូស្មាតហ្វូនជំនាន់ថ្មី Vivo X500 Pro Max នេះផងដែរ។
ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតនេះ គឺបានធ្វើតេស្តជាមួយអេក្រង់របស់ BOE ដែលមានកម្រិតដល់ទៅ 2K display ហើយថែមទាំងនិយាយថា នឹងមានទំហំ 6.85 អ៊ីងកម្រិត 2.5D flat design ជាមួយគែម ultra-narrow bezels គាំទ្រដោយបច្ចេកវិទ្យាអេក្រង់ LIPO packaging technology ទៀតផង។ ជាមួយគ្នានេះ ក៏មានបាយការណ៌ផ្សេងទៀតនិយាយថា អេក្រង់នេះមានល្បឿន 144Hz refresh rate និងមាន high-frequency PWM dimming ទៀតផង។ ស្មាតហ្វូននេះត្រូវគេជឿជាក់ថា នឹងមានថ្ម 8,000mAh។

សូមជំរាបថា មុននេះមានការបញ្ជាក់ថា Vivo X500 Pro Max អាចនឹងមានការប្រើប្រាស់បន្ទះឈីប 2nm MediaTek Dimensity 9600 Pro និងកាមេរ៉ាគោល 50MP ដែកមានការទ្រទ្រង់ជាមួយនូវបច្ចេកវិទ្យា LOFIC technology ដែលអាចជួយអោយមានពន្លឺគ្រប់គ្រាន់សម្រាប់ការថតទៀតផង។ បន្ថែមពីនែះក៏នូវមានកាមេរ៉ា 50MP ultra-wide និងកាមេរ៉ា 200MP periscope telephoto អមមកជាមួយផងដែរ។