ស្វែងរកពួកយើង:

បែកធ្លាយ Insta360 Luna Ultra សមត្ថភាពខ្ពស់ អាចថតវីដេអូកម្រិត 8K និងឌីស្សាញកាន់តែទាន់សម័យ

ដោយ

ជុំ ប៉េងលីន

02 ឧសភា 2026 05:18 ល្ងាច

អាន 2 នាទី

បែកធ្លាយកាមេរ៉ា Insta360 Luna Ultra សមត្ថភាពខ្ពស់ អាចថតវីដេអូកម្រិត 8K និងមានការឌីស្សាញកាន់តែទាន់សម័យ
Article image
ថ្មីៗនេះ មានការបែកធ្លាយថ្មីមួយបានបង្ហាញអោយច្បាស់អំពីរូបរាងនៃកាមេរ៉ា Insta360 Luna Ultra មុនការប្រកាសជាផ្លូវការ។ ផ្អែកតាមរបាយការណ៍ថ្មីមួយចេញពី Thenewcamera នៅពេលនេះ បានទម្លាយអំពីរូបភាពកាន់ដៃជាច្រើននៃកាមេរ៉ា Luna series ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនរបស់កាមេរ៉ានេះ ដោយក្នុងនោះ មានការទម្លាយនៅលើអេក្រង់របស់កាមេរ៉ានេះតែម្តង។

ជាមួយនិងកាមេរ៉ា Luna ថ្មីនេះ ត្រូវបានគេរាយការណ៌ថា គឺមានការសហការអភិវឌ្ឍដោយក្រុមហ៊ុន Insta 360 និង Leica ដែលមានការដាក់បង្ហាញថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ NAB Show 2026 ។ យ៉ាងណាមិញ វាក៏មានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់កាមេរ៉ានេះបន្ថែមទៀត។ របាយការណ៍ថ្មីនេះ ក៏មានការបង្ហាញអំពីគ្រប់ជ្រុងនៃកាមេរ៉ានេះផងដែរ។ ទៅលើសមត្ថភាពកាមេរ៉ា Luna series នេះប្រើប្រាស់នូវសិនស័រ 1 អ៊ីង គាំទ្រជាមួយនឹង f/1.8 lens។ កាមេរ៉ានេះ ក៏ទ្រទ្រង់នូវពណ៌ 10-bit Log color និង 14 stops dynamic range។ អ្វីដែលពិសេសកាមេរ៉ានេះ ត្រូវគេទម្លាយថា គឺអាចទ្រទ្រង់នូវការថតវីដេអូកម្រិត 8K និង 4K ហើយនិង 2.7K។

Article image
ទៅលើការឌីស្សាញរូបរាងដ៏ទាន់សម័យរបស់វាដែលគេហៅថា “twisted modular design” ។ សម្រាប់ Gimbal Head នេះ អាចដោះចេញបាន ឬបង្វិលបាន ខណៈពេលដែលកាមេរ៉ា Insta360 នេះគឺមានអេក្រង់ 2-inch OLED touchscreen ហើយក៏មានកម្រិត Brightness ដល់ទៅ 1000nits ទៀតផង។

កាមេរ៉ា Luna នេះ មាន 2 ម៉ូឌែលគឺ single-lens ដែលមានឈ្មោះហៅថា Luna Pro និង dual-lens Insta360 Luna Ultra ដែលមានការបន្ថែមនូវ telephoto module ជាមួយនឹង wide lens 3x optical zoom និង 6x lossless zoom ។ ខណៈពេលនេះនៅមិនទាន់មានការប្រកាសអំពីកាលបរិច្ឆេទនៃការចេញជាផ្លូវការទៅលើកាមេរ៉ានេះទេ ប៉ុន្តែ Gimbal នេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ៕
Article image
បែកធ្លាយ Insta360 Luna Ultra សមត្ថភាពខ្ពស់ អាចថតវីដេអូកម្រិត 8K និងឌីស្សាញកាន់តែទាន់សម័យ