ស្វែងរកពួកយើង:

ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Mate 90 Pro Max នឹងបំពាក់នូវកាមេរ៉ា 10x zoom

ដោយ

ជុំ ប៉េងលីន

30 មេសា 2026 07:50 ព្រឹក

អាន 3 នាទី

Article image

នៅពេលនេះ មានពាក្យចចាមអារ៉ាមថ្មីមួយ បានចេញមកបញ្ជាក់ថា ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Mate 90 Pro Max នឹងបំពាក់នូវសិនស័រកាមេរ៉ា 10x Periscope Zoom។ ខណៈដែលស្មាតហ្វូនថ្មីនេះ នឹងមានការបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងឆមាសទី 2 ឆ្នាំនេះ នៅថ្ងៃនេះ ក៏មានពាក្យចចាមអារ៉ាម និងការបែកធ្លាយជាច្រើន បន្តចែកចាយនូវព័ត៌មានអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះថ្មីផងដែរ។

Article image
ស្មាតហ្វូនស៊េរីថ្មី Huawei Mate 90 Pro Max នឹងបំពាក់នូវកាមេរ៉ា 10x zoom នៅពេលនេះ មានពាក្យចចាមអារ៉ាមថ្មីមួយ បានចេញមកបញ្ជាក់ថា ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Mate 90 Pro Max នឹងបំពាក់នូវសិនស័រកាមេរ៉ា 10x Periscope Zoom។ ខណៈដែលស្មាតហ្វូនថ្មីនេះ នឹងមានការបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងឆមាសទី 2 ឆ្នាំនេះ នៅថ្ងៃនេះ ក៏មានពាក្យចចាមអារ៉ាម និងការបែកធ្លាយជាច្រើន បន្តចែកចាយនូវព័ត៌មានអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះថ្មីផងដែរ។
តាមរយៈអ្នកទម្លាយ Digital Chat Station ដែលបានបង្ហោះនៅលើ Weibo បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះហើយ។ ជាមួយគ្នានេះ នៅពេលនេះ មានដំណឹងថា ស្មាតហ្វូនថ្មីនេះ ក៏មានការធ្វើតេស្តទៅលើសិនស័រ 10x periscope imaging sensor នេះផងដែរ។ បើទោះបីជាអ្នកទម្លាយនេះ នៅមិនទាន់បង្ហាញអំពីឈ្មោះរបស់ស្មាតហ្វូនថ្មីនេះ មានអ្នកលេងអ៊ីនធឺណិតជាច្រើន បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 90 Pro Max flagship គឺពិតជាបំពាក់នូវកាមេរ៉ា 10x zoom ពិតមែន។

Article image
គួរបញ្ជាក់ថា ផ្អែកតាមព័ត៌មានលម្អិតនៃការបែកធ្លាយនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Mate 90 Pro Max នេះ នឹងបន្តប្រើប្រាស់នូវ Dual-Periscope Sensors នៅផ្នែកខាងក្រោយ ហើយក្រុមហ៊ុននេះ ក៏នឹងធ្វើការ upgrade ទៅលើកាមេរ៉ានេះអោយឈានដល់កម្រិតមួយថ្មីបន្ថែមទៀតផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Mate PRO MAX នេះ នឹងមានអេក្រង់ទំហំ 6.9 អ៊ីងជាមួយនិងការពង្រឹងនូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យជាងមុន។ បើធ្វើការប្រៀបធៀបនោះ ស្មាតហ្វូន Mate 80 Pro Max មានអេក្រង់ទំហំ 6.9 អ៊ីងdual-layer OLED ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution, 120Hz refresh rate, 8000 nits maximum brightness និងកញ្ចក់ការពារ Kunlun Glass ជំនាន់ទី 2 ធន់ទៅនឹងការឆ្កូត និងការធ្លាក់។

Article image
ក្រៅពីនេះ នៅលើស្មាតហ្វូនដ៏ប្រណិតនេះ ក៏មានការបំពាក់នូវកាមេរ៉ា Dual-Zoom ជាមួយនឹងកាមេរ៉ា 50MP super-focus macro telephoto (OIS + RYYB) និង 50MP super telephoto(OIS + RYYB) ផងដែរ។ បើមើលទៅលើស្មាតហ្វូន Mate 80 Pro Max ដែលចេញមុននេះ គឺមានការទ្រទ្រង់នូវ 4x និង 6.2x optical zoom ទ្រទ្រង់ជាមួយនឹង focal lengths 24mm, 13mm, 90.5mm និង 140mm។ សរុបមក កាមេរ៉ានេះ មានកម្រិត 12.4x optical zoom និង 100x digital zoom ៕
ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Mate 90 Pro Max នឹងបំពាក់នូវកាមេរ៉ា 10x zoom