ស្វែងរកពួកយើង:

ប្រព័ន្ធកាមេរ៉ា OPPO Find X9 Ultra នឹងមាន Telephoto ហ៊្សូមកាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់

ដោយ

ជុំ ប៉េងលីន

08 មេសា 2026 05:35 ល្ងាច

អាន 2 នាទី

ប្រព័ន្ធកាមេរ៉ា OPPO Find X9 Ultra នឹងមាន Telephoto ហ៊្សូមកម្រិត 10x Zoom
Article image
ថ្មីៗនេះ មានរបាយការណ៍ជាច្រើនបានទម្លាយថា កាមេរ៉ាមួយនៅក្នុងចំណោមកាមេរ៉ា Periscope Telephoto ដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra ដែលគ្រោងនឹងមកដល់នាពេលខាងមុខនេះ គឺនឹងមានកម្រិតហ៊្សូម 10x Optical Zoom។ ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនៗនេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏អាចនឹងបង្កើនទៅលើកម្រិតនៃការ Zoom តាមរយៈការបន្ថែមនូវប្រព័ន្ធ Hasselblad Telephoto Extender System ដូចគ្នា។
Article image
បើតាមលោក Zhuo Shijie ដែលជាអ្នកគ្រប់គ្រងផលិតផលស្មាតហ្វូន OPPO Find Series ថ្មីៗនេះ ក៏បានចែករំលែកព័ត៌មានលម្អិតនៃកាមេរ៉ា Telephoto របស់ស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra ផងដែរ។ តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងរូបនេះបានអោយដឹងថា បទពិសោធន៍នៃកាមេរ៉ា Telephoto នៅលើស្មាតហ្វូននេះ នឹងកាន់តែអស្ចារ្យ។ ស្មាតហ្វូន Find X9 Ultra ថ្មីនេះ នឹងមានបំពាក់នូវ 10x optical zoom telephoto lens ដែលមានការអភិវឌ្ឍន៍ជាមួយនឹងក្រុមហ៊ុន Hasselblad ហើយប្រព័ន្ធ system នេះ ត្រូវបានឌីស្សាញក្នុងការចាប់រូបភាពបានលឿន និងច្បាស់ដោយមិនចាំបាច់ទាមទារនូវ Accessories បន្ថែមនោះទេ។
Article image
នៅក្នុងការថតរូបភាពកីឡា ឬរូបភាព Portraits នេះ ការប្រើប្រាស់នូវកាមេរ៉ា Telephoto នេះ មានគោលដៅក្នុងការផ្តល់នូវភាពលម្អិត និងច្បាស់ទៅលើពណ៌ ដែលមានការជម្រុញពីបច្ចេកវិទ្យាកាមេរ៉ា Hasselblad imaging នេះ។ ក្រុមហ៊ុន OPPO ក៏បានធ្វើការនៅលើ External Telephoto Kits ជាមួយនឹងស្រទាប់ Precision Glass Elements ចំនួន 16 នៅក្នុងការពង្រឹងទៅលើពន្លឺពណ៌ចូល និងរូបភាពច្បាស់ក្នុងការប្រើប្រាស់ផងដែរ។

Article image
សម្រាប់ External Module នេះ គឺនឹងផ្តល់នូវភាពធន់ក្នុងការប្រើប្រាស់បំផុត។ នៅពេលដែលភ្ជាប់ជាមួយនឹងកាមេរ៉ា Telephoto របស់ស្មាតហ្វូននេះ ជាពិសេសគឺ Zoom lens គឺនឹងអាចបង្កើននូវគុណភាពរូបភាពឈានទៅកាន់កម្រិតខ្ពស់មួយទៀត។ គួរបញ្ជាក់ផងដែរថា Built-in Lens នេះ គឺល្អសម្រាប់ការងារប្រើប្រាស់ប្រចាំថ្ងៃ៕
ប្រព័ន្ធកាមេរ៉ា OPPO Find X9 Ultra នឹងមាន Telephoto ហ៊្សូមកាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់