
ប្រព័ន្ធកាមេរ៉ា vivo X500 Series ត្រូវបានគេទម្លាយចេញកាន់តែច្បាស់!
ថ្មីៗនេះ មានព័ត៌មាន និងពាក្យចចាមអារ៉ាមជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី vivo X500 series ខណៈពេលដែលស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែកញ្ញាខាងមុខ។ នៅមុនការប្រកាសជាផ្លូវការណ៌នេះ មានអ្នកទម្លាយម្នាក់អះអាងថា ស្មាតហ្វូនថ្មីនេះ នឹងមាន 3 ម៉ូដែល ខណៈដែលការបែកធ្លាយចុងក្រោយនេះទើបតែទម្លាយអំពីកាមេរ៉ារបស់ស្មាតហ្វូន X500 Pro ផងដែរ។

តាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនលំដាប់ Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ អាចនឹងមានម៉ូដែល “Pro Mini” ផងដែរ។ ខណៈពេលដែលអ្នកទម្លាយនេះ នៅមិនទាន់បញ្ជាក់អំពីឈ្មោះរបស់ស្មាតហ្វូននេះ នៅឡើយនោះ មានការបង្ហើបថា ស្មាតហ្វូនថ្មីនេះ អាចស្ថិតនៅក្នុងត្រកូលស្មាតហ្វូន Vivo X500។ អ្នកទម្លាយរូបនេះ បានអះអាងថា ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប 2nm flagship ជាមួយនឹងសិនស័រកាមេរ៉ា 50MP LOFIC Ultra-Large និង Periscope Telephoto។ បន្ទះឈីបនេះអាចនឹងមានឈ្មោះហៅថា Dimensity 9600។ សម្រាប់ស្មាតហ្វូនម៉ូដែល “mini” អាចនឹងមានអេក្រង់ទំហំ 6.5 អ៊ីង។

របាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូន vivo X500 នេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប 3nm Dimensity 9500 Plus ខណៈពេលដែលស្មាតហ្វូនអេក្រង់ធំមួយ គឺជាស្មាតហ្វូនម៉ូដែល X500 Pro Max។ ស្មាតហ្វូន X500 Pro Max នេះ នឹងមានអេក្រង់ទំហំ 6.9 អ៊ីង (ឬ 6.85 អ៊ីង) បន្ទះឈីប Dimensity 9600 Pro និងកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 50MP LOFIC Primary Sensor, 50MP Ultra-Wide Lens និង 200MP Periscope Telephoto ៕
