
ផ្លូវការណ៌ហើយ OPPO Reno 16 និង Reno 16c នឹងបង្ហាញខ្លួនជាមួយ HoloVerse 3D design កម្រ៉ាស់ស្តើង រួមនិង AI Snap Key
យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូន OPPO Reno 16 Series នឹងមានមកជាមួយនូវម៉ូដែលថ្មីៗជាច្រើន Reno 16c, Reno 16F, Reno 16 FS, Reno 16, Reno 16 Pro ហើយនិង Reno 16 Pro Mini។ នៅក្នុងបញ្ជីខាងលើនេះក៏មានការបញ្ជាក់ពីការឌីស្សាញទៅលើម៉ូដែល និងអេក្រង់របស់ Reno 16F, Reno 16 និង Reno 16 Pro ដែលនឹងមានការប្រកាសចេញនៅលើទីផ្សារសកលនាថ្ងៃទី 25 ខែមិថុនាខាងមុខនេះផងដែរ។
Reno 16 series នឹងមានការឌីស្សាញជាមួយនិងបច្ចេកវិទ្យាថ្មី ដែលក្រុមហ៊ុនបានហៅថា HoloVerse 3D design និងមានជម្រើសពណ៌ Starry White version ដែលមានការដាក់បញ្ចូលនូវ Naked-Eye 3D effect នៅលើខ្នងក្រោយ កាន់តែមានភាពទាក់ទាញ។ ជាមួយនិង effect នេះ គឺនឹងមានការប្តូររូបរាងនៅលើខ្នងក្រោយអាស្រ័យទៅលើពន្លឺ និងការបញ្ចាំងភ្លើង។ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា ការឌីស្សាញថ្មីនេះ គឺមានការប្រើប្រាស់នូវស្រទាប់កញ្ចក់ 2 តង់រួមបញ្ចូលគ្នា ហើយនិងមានការដាក់នូវ Microlenses រាប់លានគ្រាប់មកជាមួយទៀតផង។
បន្ថែមពីនេះ បច្ចេកវិទ្យាថ្មីនេះ ថែមទាំងជួយម៉ូឌុលកាមេរ៉ាកាន់តែភាពលេចធ្លោផងដែរ។ ស្មាតហ្វូននេះ នឹងមានមកជាមួយជម្រើសពណ៌ច្រើនរួមមាន Starry White, Twilight Violet និង Stellar Purple។ ទៅលើចំណុចដែលពិសេសនោះ គឺ OPPO ក៏មានការដាក់មកនូវមុខងារ IP66, IP68, IP69 និង IP69K ratings សម្រាប់ការពារទៅលើការធ្លាក់ចូលទឹក ការប្រឡាក់ និងទឹកក្តៅងដែរ។ សម្រាប់ឆ្នាំនេះ Reno 16 នឹងមានការប្រើប្រាស់ស៊ុមអាលុយមីនីញ៉ូម ដែលមានភាពរឹងមាំ និងមានទម្ងន់ស្រាល។

Reno 16 មានអេក្រង់ទំហំ 6.32 អ៊ីង AMOLED display កម្រិត FHD+ resolution ល្បឿន 120Hz refresh rate មានគែមអេក្រង់កម្រ៉ាស់ស្តើង ultra-slim ត្រឹមតែ 1.6mm bezels ក៏ដូចជាទំហំ 93.4 % ធៀបនឹងតួខ្លួនទៀតផង។ ចំពោះ Reno 16c គឺមកជាមួយអេក្រង់ធំ 6.57 អ៊ីង AMOLED panel កម្រិត FHD+ resolution, ហើយនិងមានល្បឿន 120Hz refresh rate ដូចគ្នា។ អេក្រង់ Reno 16 មានកម្រិត Peak brightness ដល់ 1,800 nits ខណៈដែលអេក្រង់របស់ Reno 16c គឺត្រឹមតែ 1,400 nits ប៉ុណ្ណោះ។
ស្មាតហ្វូន Reno 16 មានកម្រ៉ាស់ 8.22mm និងមានទម្ងន់ 182 grams ខណៈដែល Reno 16c មានកម្រ៉ាស់ 8.44mm និងមានទម្ងន់ 195 grams ហើយនឹងមានមកជាមួយនូវ AI Snap Key ជាលើកដំបូងផងដែរ។
ជាមួយនិងប៊ូតុងនេះ គឺនឹងអាចប្រើសម្រាប់កាមេរ៉ា Camera, Flashlight, Recorder, Translator និងមុខងារជាច្រើនបានទៀតផង។

អ្វីដែលគួរអោយចាប់អារម្មណ៌នោះ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការទ្រទ្រង់ជាមួយ AI Mind Space platform របស់ Oppo ដែលអាចធ្វើការជាមួយនិង Gemini, Perplexity ហើយនិង ChatGPT ផងដែរ។ ពិតជាពិសេសមែនទែន។ ក្រុមហ៊ុននេះ ក៏មានការប្រកាសចេញនូវ OPPO Bubble Accessory និង Enco Air 5 TWS Earbuds ជាមួយនិងស្មាតហ្វូន Reno 16 និង 16c នេះដូចគ្នា។
